Khmer Dictionary: អនុគណ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
គណ
( ន.នាមសព្ទ )
[គន់ ]
ពួក; ក្រុម; បន; ហ្វូង ។
- មេគណ គឺមេពួក, មេក្រុម; នៅកម្ពុជរដ្ឋក្នុងសម័យសព្វថ្ងៃនេះ ប្រើជាសមណស័ក្តិរបស់បព្វជិតដែលមានព្រះរាជក្រមឲ្យតាំងជាអធិបតីលើពួកបព្វជិតក្នុងខែត្រក្រៅ; ត្រូវសម្ដេចព្រះសង្ឃនាយក ឬសម្ដេចព្រះសង្ឃរាជតាមគណៈ តាំងជាឋានានុក្រម ទីព្រះគ្រូសិន, តមកសម្ដេចព្រះប្រមុខរដ្ឋទ្រង់ព្រះមេត្តាប្រោសព្រះរាជទាន តាំងជាទីព្រះរាជាគណៈ សម្រាប់សមណស័ក្តិទីមេគណ តាមការសូមនៃអភិបាលខេត្ត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អនុគណ ទៀតផង) ។
-
អនុ
( និ.និបាតសព្ទ )
[អៈ-- ]
តាម; រឿយៗ, ញយៗ; រង, បន្ទាប់; តូច, បណ្តោយ; ក្រោយ, ខាងក្រោយ;... ។ សម្រាប់ប្រើជាបុព្វបទភ្ជាប់ពីខាងដើមសព្ទដទៃ តាមគួរដល់ការប្រកប, ដូចជា អនុករ ធ្វើតាម; អ្នកធ្វើតាម ។
- អនុកលា (--កៈល៉ា) ឬ អនុក្បៀស ចំណិតឬចម្រៀកបន្ទាប់ឬតូច, ក្បៀសបន្ទាប់, ក្បៀសមួយ (ឥតគូ) ។ ឈ្មោះរយៈមាត្រាវាស់មួយយ៉ាង ប្រមាណកន្លះក្បៀស គឺភាគមួយក្នុង ៨ នៃធ្នាប់មួយ : មួយភាគក្នុង ៤ នៃធ្នាប់មួយហៅ កលា ឬ ក្បៀស, មួយភាគក្នុង ៨ នៃធ្នាប់មួយ ហៅ អនុកលា ឬ អនុក្បៀស ។
- អនុការី អ្នកធ្វើការរង, --បន្ទាប់, អ្នកជាជំនួយការ; គិលានុបដ្ឋាក ជាជំនួយគ្រូពេទ្យក្នុងការវះកាត់ ។
- អនុកិរិយា ឬ --ក្រិយា ការធ្វើតាម, ការយកតម្រាប់ ។
- អនុកម្បចិត្ត (--ក័ម-ប៉ះ-) ចិត្តអនុគ្រោះ, ចិត្តអាណិតឬប្រណី ។
- អនុកូល សេចក្ដីទំនុកបម្រុង, អនុគ្រោះ; ករុណា; សេចក្ដីពេញចិត្ត; ការបណ្តោយតាម, ការព្រមតាម ។ ខ្មែរប្រើជា កិ. ក៏បាន “ទំនុកបម្រុង; បណ្តោយតាម, ព្រមតាម”: គួរអនុកូលខ្លះទៅ ! ។
- អនុក្រម (--ក្រំ) លំដាប់, របៀបតាមលំដាប់, លំដាប់មានរបៀប ។ ប្រើរៀងភ្ជាប់ត្រង់កណ្តាលឬត្រង់ខាងចុងសព្ទដទៃដូចជា ឋានានុក្រម លំដាប់ទី, លំដាប់មុខងារ; បទានុក្រម លំដាប់បទ; មាតិកានុក្រម លំដាប់មាតិកា; វចនានុ-ក្រម លំដាប់ពាក្យ; សទ្ទានុក្រម ឬ សញ្ទនុក្រម លំដាប់សព្ទ ។ អនុក្រឹត្យ ក្រឹត្យបន្ទាប់, ក្រឹត្យរង គឺសេចក្ដីសម្រេចរបស់រាជការដែលមានអំណាចថយតិចជាងក្រឹត្យ (បារ. Arrêté) ។
- អនុគណ (--គន់) ឬ --គណៈ គណៈបន្ទាប់, គណៈរង; គណៈតូច ។
- អនុគា-មិកនិធិ (--កៈ--) កំណប់ដែលរមែងទៅតាម (កំណប់បុណ្យ ឬកំណប់ព្រេងសំណាងល្អ) ។
- អនុគាមី អ្នកទៅតាម, អ្នកទៅជាមួយគ្នា (បើស្ត្រីជា អនុគាមិនី) ។
- អនុគ្គមនៈ ឬ - អនុគ្គមន៍ ការក្រោកជូន, ការតាមជូនដំណើរ :
- ធ្វើអនុគ្គមនៈ (ព. ផ្ទ. បច្ចុគ្គមនៈ ឬ បច្ចុគ្គមន៍ “ការក្រោកទទួល”) ។
- អនុគ្គមនាការ អាការនៃការក្រោកជូន : ធ្វើអនុគ្គមនាការ (ព. ផ្ទ. បច្ចុគ្គមនាការ "អាការនៃការក្រោកទទួល”) ។
- អនុគ្គហធម៌ ធម៌អនុគ្រោះ ។
- អនុគ្រោះ (សំ. អនុគ្រហ; បា. អនុគ្គហ) ការជួយទំនុកបម្រុង; ករុណា ។ ខ្មែរប្រើជា កិ. ក៏បាន “ទំនុកបម្រុង; អាណិត” ។
- អនុចរ ដើរតាម, ត្រាច់តាម; ប្រព្រឹត្តតាម ។ ប្រើជា ន. ក៏បាន “អ្នកចរតាម; អ្នកតាមបម្រើ; បរិវារ” ។
- អនុចារី (--រ៉ី) អ្នកដើរតាម; អ្នកប្រព្រឹត្តតាម (ស្ត្រីជា អនុចារិនី) ។
- អនុចិន្តា (--ចិន-ដា) ការគិតតាម; ការគិតហើយគិតទៀតរឿយៗ ។
- អនុជ (អៈន៉ុច) អ្នកកើតបន្ទាប់ឬអ្នកកើតក្រោយ (ប្អូន) ។ ខ្មែរប្រើជា រ. ស. : ព្រះអនុជ, សម្តេចព្រះអនុជ (ប្រើតាមទម្លាប់ បានទាំងក្សត្រា, ក្សត្រី; ប៉ុន្តេតាមបែបវេយ្យាករណ៍ បើក្សត្រីជា អនុជា) ។
- អនុជាតបុត្ត ឬ --បុត្រ (--ជាតៈ--) បុត្រដែលមានចរិយាធម៌ល្អតាមបែបបទរបស់មាតាបិតា (ស្ត្រីជា អនុជាតបុត្រី) ។
- អនុជិត អ្នកឈ្នះតាម; អ្នកឈ្នះរឿយៗ ។ ខ្មែរច្រើនប្រើជាឋានន្តរមន្រ្តី ដូចជា អនុជិតសេនា, ភក្តីអនុជិត, រាជានុជិត, សេនានុជិត ជាដើម ។
- អនុជីវិន ឬ - អនុជីវី អ្នកធ្វើការបម្រើ, អ្នករស់ដោយសារគេ (ស្ត្រីជា អនុជីវិនី) ។
- អនុញ្ញាត (អៈនុញញ៉ាត) កិ. យល់ព្រម, បើកឱកាសឲ្យ; ដែលបានយល់ព្រមហើយ : រដ្ឋាភិបាលបានអនុញ្ញាតឲ្យធ្វើការនោះហើយ ។ ប្រើជា ន. ផងក៏បាន : មានអនុញ្ញាតឲ្យធ្វើហើយ (គួរប្រយ័ត្ន កុំច្រឡំសរសេរជា អនុញ្ញាតិព្រោះគ្មានពាក្យនេះទេ) ។
- អនុតាបកម្ម (--ប៉ៈ--) អំពើដែលធ្វើរួចទៅហើយនាំឲ្យកើតក្ដៅក្រហាយចិត្តនឹកស្តាយក្រោយរឿយៗ; អំពើអាក្រក់ ។
- អនុត្ថេរ- ថេរៈបន្ទាប់, ថេរៈតូច (ព. ផ្ទ. មហាថេរ) ។
- អនុទយា (--នុ-ទៈ--) ករុណា, សេចក្ដីអាណិតតាម ។
- អនុទិន ថ្ងៃបន្ទាប់; ថ្ងៃរៀងៗគ្នា; រាល់ថ្ងៃ ។
- អនុទិស (បា. --ទិសា; សំ. --ទិឝ ឬ--ទិឝា) ទិសបន្ទាប់ទិសធំ, ទិសតូច : អាគ្នេយ៍, និរតី, ពាយ័ព្យ, ឦសាន ជាអនុទិស ។
- អនុទូត ទូតរង, ទូតតូច; បម្រើដែលចាត់ប្រើឲ្យទៅតាមស្ដាប់ការណ៍ ។ ភិក្ខុដែលសង្ឃសន្មតឲ្យទៅតាមស្ដាប់ពាក្យនៃភិក្ខុអ្នកទៅសូមឲ្យឧបាសកអត់ទោស (ព. វិ. ពុ.) ។
- អនុទោស ទោសតូច, ទោសបន្ទាប់បន្សំ ។
- អនុធម្មចារី អ្នកប្រព្រឹត្តតាមធម៌ (ស្ត្រីជា អនុធម្មចារិនី) ។
- អនុធម្មតា (--ធ័ម-មៈដា) ទម្លាប់ដែលត្រូវតែធ្វើ; ទម្លាប់ល្អ ។
- អនុនាយក (--យក់) នាយកបន្ទាប់; នាយករង (ស្ត្រីជា អនុនាយិកា) ។
- អនុនាសិក ឬ អនុនាសិកន្ត អក្សរដែលមានសូរសំឡេងចេញច្រើនតាមច្រមុះ ។
- អនុបទ បទបន្ទាប់ ។
- អនុបាល តាមរក្សា, បីបាច់រក្សា; អ្នកបីបាច់រក្សា ។
- អនុបុព្វីកថា ការថ្លែងរឿងតាមលំដាប់លំដោយ, ពាក្យពោលរៀបរៀងតាមលំដាប់រឿង, រឿងនិទានតំណាលតាមលំដាប់; ព. ពុ. មាន ៥ យ៉ាងគឺ ១-ទានកថា ការថ្លែងអំពីទាន; ២-សីលកថា ការថ្លែងអំពីសីល; ៣-សគ្គកថា ការថ្លែងអំពីសួគ៌; ៤-កាមាទីនវកថា ការថ្លែងអំពីទោសកាម; ៥-នេក្ខម្មានិសំសកថា ការថ្លែងអំពីអានិសង្សនៃការចេញចាកកាម (បព្វជ្ជា) ។
- អនុបស្សនា (--បុ័ស-សៈន៉ា) ការពិចារណាសង្កេតសង្ខារ; ប្រាជ្ញាពិចារណាការកើតស្លាប់; ការស្មឹងស្មាធិ៍រំពឹង ។
- អនុប្បញ្ញត្តិ បញ្ញត្តិបន្ទាប់អំពីបឋមប្បញ្ញត្តិមក ។
- អនុប្បទាន (--នុប-ប៉ៈ--) ឬ អនុប្រទាន ការប្រគល់អ្វីៗឲ្យ : ធ្វើអនុប្បទាន ។
- អនុប្រទេស ប្រទេសបន្ទាប់, ប្រទេសតូច; ប្រទេសជារណប ។
- អនុព័ន្ធ ការជាប់តាម; ដំណើរតាមប្រកិត ។
- អនុពុទ្ធ លោកអ្នកត្រាស់ដឹងតាមព្រះសព្វញ្ញុពុទ្ធ (ពុទ្ធសាវ័ក) ។
- អនុពោធ ការនឹកឃើញឬគិតឃើញជាខាងក្រោយ ។
- អនុភរិយា ភរិយាបន្ទាប់, ភរិយាតូច, ប្រពន្ធចុង ។
- អនុភាគ ភាគកន្លះ ឬកន្លះភាគ: រង្វាល់អនុភាគ, កន្តាំងអនុភាគ (កន្តាំងពីរមួយតៅ) ។
- អនុភាស ស្ដីប្រដៅ, ប្រៀនប្រដៅ ។
- អនុម័ត (--ម៉ាត់ ) យល់ព្រម, ព្រមតាម, យល់ឃើញជាមួយ; បង្គាប់; សន្មត ។
- អនុមតិ ឬ--ម័តិ ការយល់ព្រម, ការព្រមតាម, ការយល់ឃើញជាមួយ; ការបង្គាប់; សន្មតិ ។
- អនុមន្រ្តី មន្រ្តីបន្ទាប់, មន្រ្តីថ្នាក់រង ។ ខ្មែរសន្មតប្រើជាថ្នាក់ឋានន្តរនៃមន្រ្តីរដ្ឋបាលបន្ទាប់ពីវរមន្រ្តី : ទីអនុមន្រ្តី ។
- អនុមាន (--ម៉ាន) សេចក្ដីត្រិះរិះ; ការពិចារណា, ការគ្នេរគ្នាន់ “ការលៃលក; ការចូលចិត្តស៊ប់ ។ ខ្មែរប្រើជា កិ. ផងក៏បាន” “ត្រិះរិះ, ពិចារណា, គ្នេរគ្នាន់, លៃលក; ចូលចិត្តស៊ប់” ។
- អនុមោទនា (--មោទៈ--) សេចក្ដីត្រេកអរតាម, ការជួយត្រេកអរ, អំណរជាមួយ; វាចាសម្តែងសេចក្ដីត្រេកអរតាម : ធ្វើអនុមោទនា ។ ខ្មែរប្រើជាកិ. ផងក៏បាន “ត្រេកអរតាម, ជួយត្រេកអរ, ត្រេកអរជាមួយផង, ទទួលអំណរ” ។ អនុយ័ន្ត អ្នកតាមហែ, អ្នកហែហមៈ ពួកអនុយ័ន្ត ។
- អនុយាត្រា យាត្រាតាម ។
- អនុយោគ ពាក្យសួរ; ការសួរដណ្តឹង; ប្រស្នា (សំ. ប្រើជា អនុយោជន “អនុយោជន៍” ក៏បាន) ។
- អនុរក្ខ ឬ --រក្ស (--រ័ក) រក្សារឿយៗ, បីបាច់រក្សា, ថែទាំ ។ ន. ការរក្សារឿយៗ; ការរំពៃ, ការគយឃ្លាំមើល; ជនអ្នកថែទាំមើលការខុសត្រូវ, អ្នកគយគន់រំពៃ : អនុរក្សនៃពន្ធនាគារ, អនុរក្សនៃវិទ្យាល័យ ។
- អនុរក្តិ (--រ័ក) សេចក្ដីស្រឡាញ់ ។
- អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការរង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រដ្ឋលេខាធិការ ផង) ។
- អនុរដ្ឋលេខាធិការដ្ឋាន ទីស្ដីការឬមុខតំណែងរបស់អនុរដ្ឋលេខាធិការ ។ អនុរាគ សេចក្ដីស្រឡាញ់ស៊ប់ងប់ចិត្ត ។ អនុរាត្រី យប់បន្ទាប់; យប់រៀងៗគ្នា; រាល់យប់ ។
- អនុរាជ ឬ -រាជា ព្រះរាជារង, ព្រះរាជាបន្ទាប់; ព្រះរាជាតូច, ឧបរាជ ។
- អនុរូប ដែលសមគួរ, មានសភាពឬទំនងដ៏សមគួរ, ដែលគួរដល់ការ ។ ប្រើភ្ជាប់ពីខាងចុងសព្ទដទៃជា :
- កិច្ចានុរូប សមគួរដល់កិច្ច; ចិត្តានុរូប សមគួរដល់ចិត្ត ជាដើម ។
- អនុរោធ ការអនុគ្រោះ; ការយល់ព្រមតាម, អនុវត្តិ ។
- អនុលាប ការពោលផ្ទួនដដែលៗ, ការនិយាយច្រើនប៉ុន្តែច្រំដែល; អាមេណ្ឌិតវាទ ។
- អនុលោម (--ល៉ោម) តាមរោម គឺបណ្តោយ; បណ្តោយតាម, យល់ព្រមតាម, មិនទទឹងទាស់, មិនយល់ទាស់ : អនុលោមរកគ្នា; គួរអនុលោមខ្លះទៅ ! (ព. ផ្ទ. បដិលោម “ច្រាស; ទទឹងទាស់”) :
- សូត្រជាអនុលោម បដិលោម “សូត្របណ្តោយចុះហើយសូត្រច្រាសឡើងមកវិញ”; ឧបជ្ឈាយ៍ឬបព្វជ្ជាចារ្យ ប្រាប់បព្វជ្ជាបេក្ខៈអំពី តចបញ្ចកកម្មដ្ឋាន កម្មដ្ឋានមានស្បែកជាគម្រប់ប្រាំ គឺគ្រប់ប្រាំត្រឹមពាក្យថា តចោ “ស្បែក” ជា អនុលោម ថា កេសា “សក់ទាំងឡាយ”, លោមា “រោមទាំងឡាយ”, នខា “ក្រចកទាំងឡាយ” , ទន្តា “ធ្មេញទាំងឡាយ”, តចោ “ស្បែក”; រួចហើយប្រាប់ជា បដិលោម ថា តចោ, ទន្តា, នខា, លោមា, កេសា; ហើយពន្យល់ដោយសព្វគ្រប់ដើម្បីឲ្យបព្វជ្ជាបេក្ខៈយល់ថាជាបដិកូល “គួរខ្ពើម... ” រួចហើយទើបឲ្យបព្វជ្ជាបេក្ខៈស្លៀកដណ្តប់កាសាវព័ស្រ្ត (ព. វិ. ពុ.) ។ ពាក្យថា អនុលោម បដិលោម នេះទោះសូត្រឬនិយាយក៏ដោយ, អ្នកសូត្រឬអ្នកនិយាយ ក៏អាចប្រើបានតាមត្រូវការ ។
- អនុវង្ស ឬ --ពង្ស វង្សបន្ទាប់, វង្សតមក ។
- អនុវចនៈ ឬ អនុពាក្យ ពាក្យបណ្តោយតាមគ្នា, ពាក្យស្របគ្នា ។
- អនុវត្ត ប្រព្រឹត្តតាម, ធ្វើតាម; យល់ព្រមតាម; អនុលោម ។
- អនុវត្តន៍ ឬ--វត្តិ (--វ័ត) ការប្រព្រឹត្តតាម, ការធ្វើតាម, ការបណ្តោយតាម; អនុរោធ ។ អនុវាទ ការពោលទោស ។
- អនុវិច្ចការ (--វិចចៈកា) ការពិចារណារួចស្រេចទើបធ្វើ, ការគិតឃើញរួចស្រេចទើបធ្វើអ្វីៗ ។
- អនុវិច្ចការី អ្នកដែលមានគំនិតពិចារណាមុនរួចស្រេចទើបធ្វើអ្វីៗ, អ្នកមានគំនិតល្អិត (បើស្ត្រីជា --ការិនី) ។
- អនុសញ្ចរ ឬ - អនុសញ្ចរណ៍ សញ្ចរតាម, ការដើរស្រួលតាមលំដាប់ឥតរអាក់រអួល; ការត្រាច់ទៅមករឿយ ។
- អនុសញ្ញា កិច្ចព្រមព្រៀងឬល័ក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងគ្នាទៅវិញទៅមក; សារលិខិតជាគ្រឿងកំជាប់នូវកិច្ចសន្យា : ប្រតិបត្តិតាមអនុសញ្ញា, គប្បីធ្វើអនុសញ្ញាមួយ ។
- អនុសន្ធិ ការផ្តើមសម្រួលដំណើរសេចក្ដី, ការផ្តើមសម្រួលជាមុនសិន ហើយទើបរាយដំណើរសេចក្ដីធំឬសេចក្ដីសំខាន់តទៅ; តំណសេចក្ដីតាមលំដាប់ ។
- អនុសភា សភាបន្ទាប់, សភារង ។
- អនុស័យ កិលេសដែលដេកនៅក្នុងសន្តាន... ។
- អនុសាសនៈ, --សាសន៍ --សាសនី ឬ --សិដ្ឋិ ពាក្យប្រៀនប្រដៅ, ការប្រៀនប្រដៅ ។
- អនុសេនានី នាយទាហានជាន់ទាបតាមលំដាប់ថ្នាក់ចាប់ពីអនុសេនីយ៍ត្រី ដល់អនុសេនីយ៍ឯក ។
- អនុសេនីយ៍ត្រី ឋានន្តរសក្តិនាយទាហានបន្ទាប់ពីអនុសេនីយ៍ទោ (សក្តិ១) ។
- អនុសេនីយ៍ទោ ឋានន្តរសក្តិនាយទាហានបន្ទាប់ពីអនុសេនីយ៍ឯក (សក្តិ២) ។
- អនុសេនីយ៍ឯក ឋានន្តរសក្តិនាយទាហានខ្ពស់ផុតក្នុងថ្នាក់អនុសេនានី, បន្ទាប់ពីវរសេនីយ៍ត្រី (សក្តិ៣) ។
- អនុសោក ការសោកស្តាយរឿយៗ, ការនឹកស្តាយមិនចេះភ្លេច ។
- អនុសំវច្ឆរៈ ឬ - អនុសំវត្សរ៍ (--ស័ងវ័ត) រាល់ឆ្នាំ, រៀងរាល់ឆ្នាំ; ប្រចាំឆ្នាំ; ផ្តាច់ឆ្នាំ :
- មហោស្រពអនុសំវត្សរ៍ មហោស្រពដែលមានក្នុងមួយឆ្នាំម្តងជាកំណត់ ។
- អនុសំវច្ឆរមហាសន្និបាត មហាសន្និបាតប្រចាំឆ្នាំ គឺក្នុងមួយឆ្នាំមានម្តង : អនុសំវច្ឆរមហាសន្និបាតទី ២៤ នៃមន្រ្តីសង្ឃសម្រាប់ ព. ស. ២៥១១ (រាប់តាំងពីទី១រៀងមកក្នុងកម្ពុជរដ្ឋ) ។
- អនុស្សតិ,
- អនុស្សរណៈ ឬ - អនុស្សរណ៍ ការរឭកតាមឬរឭកដល់, ការនឹករឭក, ការនឹកឃើញរឿយៗ ។
- អនុស្សតិកម្មដ្ឋាន កម្មដ្ឋានមានការនឹករំពឹងដល់ពុទ្ធគុណជាដើមជាអារម្មណ៍ (ព. ពុ.) ។ល។
Headley's Khmer-English Dictionary Full Text Search
-
អនុគណ
( n )
[ʔaʔnuʔkʊən, ʔaʔnuʔkeaʔnaʔ]
- detail »
Buddhist ecclesiastical district corresponding to a ស្រុក់ title of the Buddhist monk in charge of such a district