Khmer Dictionary: អន្តេ-វាសិក
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
អន្តេ
( និ.និបាតសព្ទ )
និបាតសព្ទប្រាប់សេចក្ដីថា “ខាងក្នុង; ក្នុងទីជិត; ក្នុងសម្នាក់” សម្រាប់រៀងភ្ជាប់ពីខាងដើមសព្ទដទៃតាមគួរដល់ការប្រកប, ដូចជា
- អន្តេបុរ ឬ --បុរៈ ក្នុងព្រះរាជសម្នាក់ឬខាងក្នុងព្រះរាជវាំង។
- អន្តេបុរចរ, --ចារក ឬ --ចារកៈ អ្នកដើរយាមល្បាតព្រះរាជវាំង (បើស្ត្រីជា អន្តេបុរចារិកា) ។
- អន្តេបុរបរិចារិកា ស្ត្រីបម្រើក្នុងព្រះរាជវាំង ។
- អន្តេបុរបាល ឬ--បាលក, --កៈ អ្នកចាំរក្សាព្រះរាជវាំង (ទាហានយាមព្រះរាជវាំងឬក្រុមវាំង); បើស្ត្រីជា អន្តេបុរបាលិកា ។
- អន្តេបុរិក ឬ--បុរិកៈ អ្នករាជការក្នុងព្រះរាជវាំង ។
- អន្តេបុរិកា ស្ត្រីក្នុងព្រះរាជវាំង, ស្ត្រីព្រះស្នំ, អស់អ្នក ។
- អន្តេវាសិក អ្នកច្រើនតែនៅក្នុងទីជិតគ្រូ (សិស្ស), ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះទៀតផង ។ល។
-
អាចារ្យ
( ន.នាមសព្ទ )
[--ចា ]
(អាចាយ៌, ខ្មែរប្រើជា អាចារ្យ ដើម្បីឲ្យស្រួលងាយមើល; អាចរិយ) អ្នកប្រដៅឬហាត់មារយាទ; អ្នកប្រព្រឹត្តល្អ, អ្នកកាន់ត្រឹមត្រូវ, អ្នកត្រឹមត្រូវ, អ្នកដែលសិស្សត្រូវគោរព, អ្នកធ្វើប្រយោជន៍ដល់សិស្ស, អ្នកបង្រៀនចំណេះគេ, គ្រូ, គ្រូបង្រៀន : សិស្សមានវិជ្ជាដោយសារអាចារ្យខំប្រឹងបង្រៀន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាចរិយទៀតផង) ។ ក្នុងគម្ពីរពុទ្ធសាសនាថា អាចារ្យ មាន ៥ ប្រភេទគឺ ១-
- បព្វជ្ជាចារ្យ អាចារ្យបំបួស គឺភិក្ខុអ្នកបំបួសកុលបុត្រឲ្យបានជាសាមណេរ; ២-
- ឧបសម្បទាចារ្យ ភិក្ខុអ្នកសូត្រញត្តិចតុត្ថកម្មវាចាឲ្យសាមណេរបានឧបសម្បទាជាភិក្ខុភាព (លោកគ្រូសូត្រ); ៣-
- ឧទ្ទេសាចារ្យ អាចារ្យបង្រៀនបាលី; ៤-
- និស្សយាចារ្យ អាចារ្យអ្នកឲ្យនិស្ស័យ គឺភិក្ខុអ្នកទទួលភារៈឲ្យសិស្សនៅអាស្រ័យនឹងខ្លួនផង (គ្រូទទួលបន្ទុក); ៥-
- ធម្មាចារ្យ អាចារ្យអ្នកបង្រៀនធម៌អាថ៌ឬបង្រៀនចំណេះវិជ្ជាសិល្បសាស្រ្តផ្សេងៗ (ហៅ វិជ្ជាចារ្យ ឬ វិទ្យាចារ្យ,
- សិប្បាចារ្យ ឬ - សិល្បាចារ្យ ជាដើម តាមរូបសព្ទចំណេះដែលបង្រៀនក៏បាន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អន្តេ-វាសិក និង សិស្ស ផង) ។ ពាក្យថា អាចារ្យ នេះខ្មែរហៅបានច្រើនយ៉ាងទៅទៀតតាមដំណើរដែលគួរប្រកបហៅ, ដូចជា អាចារ្យកម្មដ្ឋាន គ្រូបង្រៀនកម្មដ្ឋាន (រាប់ចូលក្នុង ធម្មាចារ្យ) ។ អាចារ្យកាន់ពេលា អ្នកដែលពិនិត្យមើលហើយកំណត់ឫក្សពារពេលាល្អឲ្យគូស្វាមីភរិយាក្នុងមង្គលការអាពាហ៍ពិពាហ៍ ។
- អាចារ្យកោរជុក ឬ --កោរសក់ អ្នកដែលពិនិត្យមើលឫក្សពារហើយកំណត់វេលាឲ្យគេក្នុងមង្គលកោរជុក ។
- អាចារ្យបញ្ចុះធាតុ អ្នកដែលចេះក្បួនឬពិធីបញ្ចុះធាតុ ។
- អាចារ្យយោគី អាចារ្យជាប្រមុខនៃអ្នកភ្លុកទាំង ៤ នាក់ក្នុងការធ្វើឈាបនកិច្ច ឬអាចារ្យនាំមុខសព (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យោគិន ឬ យោគី ផង) ។
- អាចារ្យវត្ត ឬ - អាចារ្យសម្រាប់វត្ត ឧបាសកដែលជាប្រមុខក្នុងការចាត់ចែងកិច្ចការផ្សេងៗក្នុងវត្ត (ក្នុងសម័យបុរាណហៅ អារាមិក ឬ អារាមិកជន; សម័យបច្ចុប្បន្ននេះ លុះតែមន្រ្តីអ្នករាជការរដ្ឋបាលក្នុងនាទីយល់ព្រមផង ទើបធ្វើជាអាចារ្យវត្តបាន) ។ល។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!