Khmer Dictionary: អវលោកិតេស្វរៈ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
នាគព័ន្ធ
( ន.នាមសព្ទ )
[នាកព័ន ]
(នាគ + ពន្ធ) ឈ្មោះសិលាប្រាសាទបុរាណមួយ ក្នុងពួកប្រាសាទថ្ម នៅមហានគរ (នគរធំ = អង្គរធំ) ក្នុងខែត្រសៀមរាប មានលទ្ធិពុទ្ធសាសនិកអាចរិយវាទ (លទ្ធិមហាយាន) ជាព័ស្ដុតាង ដោយមានរូប អវលោកិតេស្វរៈ និម្មិតខ្លួនជាសេះវលាហក ស្រង់មនុស្សដែលលង់ទឹកក្នុងមហាសាគរ (ភពវដ្តសំសារ) ឲ្យរួចរស់មានជីវិត : ប្រាសាទនាគព័ន្ធ ។ ឈ្មោះបទភ្លេងបុរាណរបស់ខ្មែរមួយមេ : ភ្លេងនាគព័ន្ធ ។
-
អវលោកិតេស្វរ
( ន.នាមសព្ទ )
[អៈវៈលោក-កិតេ-ស្វៈរ៉ៈ]
(--ឝ្វរ < អវលោកិត “ដែលប្រមើលមើល” + ឦឝ្វរ “ជាធំ”; បា. ធៀបនឹង សំ. អវលោកិតិស្សរ ឬ ឱលោកិតិស្សរ) អ្នកដែលជាធំក្នុងការប្រមើលមើលឬពិនិត្យមើលសេចក្ដីសុខទុក្ខនិងចរិយារបស់សត្វលោក ។ នាមនៃពោធិសត្វ ដែលពួកពុទ្ធសាសនិកខាងមហាយានសន្មតដោយឧប្បត្តិកថាជាទេវតាវិសេសមួយអង្គ ជាអ្នកពិនិត្យមើលសុខទុក្ខជាដើម របស់សត្វលោក ក្នុងសាសនានៃព្រះសក្យមុនីគោតមព្រមទាំងមើលបីបាច់រក្សាសត្វលោកផង (ធៀបគ្នានឹងមហាព្រហ្មឬវិស្ណុរបស់ពួកព្រាហ្មណ៍) ។ គេច្រើនធ្វើមុខ ៤ នៅកំពូលប្រាសាទឬកំពូលចេតិយសម្គាល់ថាជាព្រះភ័ក្រ្តនៃអវលោកិតេស្វរៈ ដើម្បីការពារភយន្តរាយទាំងពួង, ប៉ុន្តែហៅតាមលទ្ធិព្រាហ្មណ៍ថា មុខព្រហ្ម ។ ហៅ អវលោកេស្វរៈ ក៏បាន លោកេស្វរៈ ក៏បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះក្នុងពាក្យ លោក ១ ន. ទៀតផង) ។
-
អវលោកេស្វរ
( ន.នាមសព្ទ )
[អៈវៈលោកេស្វៈរ៉ៈ]
(--ឝ្វរ < អវលោក “ការប្រមើលមើល” + ឦឝ្វរ“ជាធំ”; បា. ធៀបនឹង សំ. អវលោកិស្សរ ឬ ឱលោកិស្សរ) ដែលជាធំក្នុងការប្រមើលមើល... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អវលោកិតេស្វរៈ និង លោកេស្វរៈ ក្នុងពាក្យ លោក ១ ន.) ។
Headley's Khmer-English Dictionary Full Text Search
-
អវលោកិតេស្វរៈ
( n )
[ʔaʔveaʔloukeʔteesvaʔreaʔ]
- detail »
Avalokiteshvara (one of the greatest of the `Enlightened beings' or Bodhisattivas according to Mahayana Buddhism)