Khmer Dictionary: អាក្រក់
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កណ្ដាល
( គុ.គុនសព្ទ )
យ៉ាងល្មម, មិនល្អមិនអាក្រក់, មិនធំ មិនតូច ។ល។
-
កុសល
( ន.នាមសព្ទ )
[កុសល់]
កម្មដែលកម្ចាត់បង់នូវអំពើអាក្រក់ (បុណ្យ) ។ ព. ផ្ទ. អកុសល ។
-
កំបាប
( គុ.គុនសព្ទ, ន.នាមសព្ទ )
មនុស្សដែលប្រព្រឹត្តធ្វើតែអំពើលាមកអាក្រក់ : មនុស្សកំបាប (ព. ទ្រ.) ។
-
ក្លៀវក្លម
( កិ.កិរិយាសព្ទ )
(ក្លៀក្ល្ចម “បបួល, ដឹកនាំ”) បញ្ចុះបញ្ចូលក្នុងបទអាក្រក់ : ដើរក្លៀវក្លម ។
-
កន្លាត
( ន.នាមសព្ទ )
ឈ្មោះសត្វល្អិតមួយប្រភេទ មានក្លិនឆ្អេះអាក្រក់ ច្រើនកើតនៅនឹងទីកៀនកោះក្នុងផ្ទះលំនៅ ជាសត្វឲ្យទុក្ខម្នេញដល់មនុស្ស ដោយហេតុកាត់សំពត់អាវ និងក្រដាសជាដើម ។ កន្លាតមួយយ៉ាងទៀត មានស្លាប ហៅថា កន្លាតស្លាប ។
-
កម្ម
( ន.នាមសព្ទ )
[កាំ ]
(កម៌នំ) អំពើ; ទោះអំពើល្អក្ដី អាក្រក់ក្ដី ក៏ហៅថា កម្ម (កម្មជាកុសល, កម្មជាអកុសល) : ទទួលកម្ម, រងកម្ម តាមកម្មចុះ គឺទទួល, រង តាមអំពើដែលខ្លួនបានធ្វើ បានសន្សំមកហើយ ។
- កម្មករ (កាំ-មៈ-ក) ន. (បា.) អ្នកធ្វើការបម្រើដោយឈ្នួល (អ្នកស៊ីឈ្នួល) : ពួកកម្មករកំពុងធ្វើការខ្ញៀវ ។
- កម្មក្ខ័យ (កាំម៉ាក់ខៃ) ន. (បា. កម្មក្ខយ) ដំណើរអស់កម្ម : គាត់ស្លាប់ដោយកម្មក្ខ័យរបស់គាត់ ។
- កម្មជ្ជវាត (កាំម៉ាច់-ជៈវាត) ន. (បា.) ខ្យល់កើតអំពីកម្ម គឺខ្យល់ដែលបក់ក្នុងឧទរមាតាកាលប្រសូតបុត្រ ខ្យល់នេះហើយ ដែលបក់នាំកូនឲ្យប្រសូតចេញចាកផ្ទៃមាតា ។
- កម្មដ្ឋាន (កាំម៉ាត់-ឋាន) ន. (បា.) ហេតុជាទីតម្កល់នៃបរិកម្ម : ចម្រើនកម្មដ្ឋាន ។
- កម្មន្តរាយ (កាំ-ម៉ន់-តៈ-រ៉ាយ) ន. (បា.) អន្តរាយនៃការងារ, ការវិនាសខូច ខាតការងារ; អន្តរាយព្រោះកម្ម ។
- កម្មន្តសាល (--តៈ--សាល) ន. (បា.) សាលនៃការងារ, រោងសម្រាប់ធ្វើការរបរផ្សេងៗ ។
- កម្មបថ (កាំម៉ៈបត់) ន. (បា.) ផ្លូវ ឬ គន្លងនៃកម្ម គឺដំណើររបស់អំពើអាក្រក់ ឬ ល្អដែលសត្វលោកធ្វើដោយ កាយ វាចា ចិត្ត; ខាងអាក្រក់ហៅថា អកុសលកម្មបថ មាន ១០ យ៉ាង, ខាងល្អហៅថា កុសលកម្មបថ មាន ១០ យ៉ាង ។
- កម្មបលិពោធ (កាំ-ម៉ៈ-ប៉ៈ-លិ-ពោត) ន. (បា.) ការរវល់, កង្វល់ដោយការងារ, ការជាប់ចំពាក់ដោយកិច្ចការផ្សេងៗ ។
- កម្មវត្ថុ (កាំ-ម៉ៈ-វាត់-ថុ) ន. (បា.) រឿងនៃការងារ; សេចក្ដីបំព្រួញរឿងក្នុងសំបុត្រស្នាមផ្សេងៗ ដើម្បីឲ្យដឹងថាជា រឿងនេះ រឿងនោះ : សំបុត្រជាផ្លូវការ ច្រើនតែមានកម្មវត្ថុ ។
- កម្មវាចក (កាំ-ម៉-វា-ចៈ-កៈ ឬ ចក់) ន. (បា.) ឈ្មោះវាចកមួយក្នុងវេយ្យាករណ៍បាលី។
- កម្មវាចា ន. (បា.) ពាក្យសម្រាប់សូត្រប្រកាសជំនុំសង្ឃ ឲ្យដឹងក្នុងកិច្ចជាសង្ឃកម្មផេ្សងៗ តាមវិនយប្ប-ញ្ញត្តិក្នុងព្រះពុទ្ធសាសនា : សូត្រកម្មវាចា ។
- កម្មវាចាចារ្យ (កាំម៉ៈវា ចាចា) ន. (សំ. បា. កម្មវាចកាចរិយ, កម្មវាចាចរិយ) ភិក្ខុជាអាចារ្យ អ្នកសូត្រនូវកម្មវាចា (លោកគ្រូសូត្រ) ។ កម្មវិធី ន. (បា. --វិធី) របៀប ឬបែបផែននៃកិច្ចការដែលត្រូវធ្វើ : កម្មវិធីបុណ្យ ។
- កម្មវិបាក ន. (បា.) ផលរបស់កម្ម : ទទួលកម្មវិបាក ។
- កម្មស្សទ្ធា (កាំ-មុ័ស-សាត់-ធា) ន. (បា.) ជំនឿចំពោះកម្ម, សេចក្ដីជឿនូវអំពើដែលត្រូវធ្វើ ។
- កម្មសិទ្ធិ (កាំ-ម៉ៈ-សិត) ន. (បា.) វត្ថុដែលសម្រេចតាមអំណាចច្បាប់ថាជារបស់ខ្លួនដាច់ស្រេចហើយ, មុខការងារ ឬទ្រព្យសម្បត្តិដែលត្រូវសម្រេចបានមកលើខ្លួន : ដីនេះជាកម្មសិទ្ធិរបស់ខ្ញុំ ។
- កម្មាយតនៈ (កាំ-ម៉ា-យ៉ៈ-តៈ-ន៉ៈ) ន. (បា. កម្ម + អាយតន) កន្លែងធ្វើការងារ, ទីប្រជុំនៃការងារ ។
-
កុទិដ្ឋិ
( ន.នាមសព្ទ )
[កុ-ទិត-ថិ ]
ទិដ្ឋិអាក្រក់, ការយល់ឃើញខុសចាកសេចក្ដីពិត, សេចក្ដីយល់ឃ្វាងពីគន្លងធម៌ (មិច្ឆាទិដ្ឋិ) ។ វេវ. ទុទ្ទិដ្ឋិ ។ ព. ផ្ទ. សុទិដ្ឋិ ។
-
ក្រញូស
( គុ.គុនសព្ទ )
អាក្រក់, មិនស្រស់បស់ : រាងក្រញូស, មុខក្រញូស ។
-
ខូច
( គុ.គុនសព្ទ )
ដែលមានកិរិយាអាក្រក់, មានពុតត្បុត : មនុស្សខូច។ ព. ផ្ទ. ជា។
-
ដំណៀល
( ន.នាមសព្ទ )
សម្ដីដៀល, សម្ដីរិះគន់, និន្ទាធ្ងន់ៗ : គួរប្រយ័ត្ន កុំប្រព្រឹត្តអំពើអាក្រក់ ក្រែងនឹងមានដំណៀលដល់ខ្លួន រាលដាលដល់ផៅពង្សវង្សត្រកូលផង ។
Headley's Khmer-English Dictionary Full Text Search
-
អាក្រក់
( adj )
[ʔaakrɑk]
- detail »
to be bad, wicked, mean; unattractive, ugly