Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អាល

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ក្រោធ ( ន.នាមសព្ទ )
    (“កំហឹង”) តែ​ក្នុង​ប្រទេស​យើង​ប្រើ​ជា កិ. “ខឹង” ក៏​បាន : កុំ​អាល​ក្រោធ ។
  2. ដោរ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​ឡើង​កន្ទួល​ធំ​ខ្លោត​ដោយ​ពិស​អ្វី​រោល​ជាដើម : កម្ទេច​អាល​រោល​សាច់​ឡើង​ដោរ​ពាស​ពេញ​អស់​ទាំង​ខ្លួន ។
  3. ដាល ( កិ.កិរិយាសព្ទ )
    រាល​ខ្លាំង : ភ្លើង​ដាល ។ ច្រឡោត, រើ​ដោយ​ផ្អើល, ដោយ​ភ័យ : គោ​ដាល, ដំរី​ដាល ។ នៅ​ក្ដៅ : ចំណី​នៅ​ដាល កុំ​អាល​ឲ្យ​ឆី គឺ​ចំណី​ដែល​កំពុង​ក្ដៅ​ខ្លាំង​កុំ​អាល​ស៊ី (សាស្ត្រា​ច្បាប់ រាជនេតិ) ។
  4. ទ្រាំ​តែ ( និ.និបាតសព្ទ )
    អត់​ធ្មត់​រង់ចាំ​កំណត់​ត្រឹម​ពេល​ណា​មួយ ដែល​ប្រព្រឹត្ត​ទៅ​បាន ឧ. ការងារ​នេះ​អ្នក​កុំ​អាល​ធ្វើ​ទ្រាំ​តែ​ខ្ញុំ​មក​វិញ សឹម​ធ្វើ​ទាំង​អស់​គ្នា ។
  5. ទំ ( កិ.កិរិយាសព្ទ )
    ឋិត​លើ​ទ្រនំ : ក្អែក​ទំ​លើ​មែក​អម្ពិល, ព្រាប​ទំ​រហង់​លើ​ដំបូល​សាលា ។ ដែល​ចាប់​ឈឺ​មិន​ស្រាកស្រាន្ត : រោគ​ទំ ជំងឺ​ទំ ។ ព. ប្រ. នៅ​ជា​មួយ​នឹង​ប្រពន្ធ​ដែល​ស្ដុកស្ដម្ភ, ដែល​មាន​អានុភាព​ខ្លាំង​ជាង​ខ្លួន : ខ្ញុំ​ទំ​មិន​ជាប់​ទេ (ព. សា.; មិន​សូវ​ប្រើ) ។ គុ. ដែល​ងំ​នៅ​មិន​ស្រាក : ទុក្ខ​ទំ គឺ​ទុក្ខ​ដែល​នៅ​ទំ​ជានិច្ច ។ ព. ប្រ. អង្គុយ, ចូល​កាន់​ទី​អង្គុយ : ប្រើ​ទំ​លែង​ខ្ពស់ គឺ​កុំ​អាល​ប្រញាប់​អង្គុយ​លើ​ទី​ខ្ពស់​មុន​គេ​អញ្ជើញ ។ កុំ​ទុក​ចិត្ត​បរទេស កុំ​ទុក​ចិត្ត​អភិនេស្ក្រម៍ កុំ​ទុក​ចិត្ត​អភិប្រាយ ប្រើ​ទំ​លែង​ខ្ពស់ រំពឹង​ឲ្យ​ឆ្ងាយ ស្ដាប់​ពាក្យ​បរិយាយ បណ្ដាំ​មេជី ។... (សាស្ត្រា​ច្បាប់ រាជនេតិ ជា​ព្រះ​និពន្ធ​នៃ​ព្រះ​រាជ​សម្ភារ) ។
  6. ធីប ( កិ.កិរិយាសព្ទ )
    បំបាត់​ចោល, លើក​ឬ​បដិសេធ​ចោល, លើក​ទុក​មួយ​អន្លើ : សន្លឹក​បៀ​នេះ​ធីប​ចោល​ទៅ​កុំ​ទុក​វា; រឿង​នេះ​ធីប​ទុក​មួយ​អន្លើ​សិន កុំ​អាល​លើក​យក​មក​និយាយ (ព. សា.) ។
  7. គេ ( បុ. ស.បុរិសសព្ទនាម )
    (ប្រើ​ជា បុ. ទី ១, ខាង​ភាសា​ដទៃ​ខ្លះ ប្រើ​ជា បុ. ទី ៣) សម្រាប់​និយាយ​ចំពោះ​អ្នក​ដទៃ​ដោយ​មិន​ចេញ​ចំ​ឈ្មោះ​អ្នក​ណា​មួយ​ឡើយ : ខ្ញុំ​មិន​ហ៊ាន​រក​គេ​ទេ, កុំ​អាល​ទៅ ចាំ​គេ​មក​ជួប​ជុំ​សិន ។
    - គេ​យើង ទាំង​គេ​ទាំង​យើង ។
    - គេ​ឯង ទាំង​គេ​ផង ទាំង​ខ្លួន​ឯង​ផង : ធ្វើ​យ៉ាង​ហ្នឹង​មិន​ល្អ​ទេ នាំ​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ​គេ​ឯង​អស់​ហើយ ។ បើ​មិន​មាន​ដំណើរ​ទាក់ទង​មក​ខ្លួន​ឯង​ផង​ទេ កុំ​ប្រើ​ពាក្យ​ថា គេ​ឯង ត្រូវ​និយាយ​ត្រឹមតែ គេ ប៉ុណ្ណោះ និង ឯង ឬ គ្នា​ឯង ប៉ុណ្ណោះ ទើប​ទុក​ជា​ត្រឹម​ត្រូវ ។
  8. ប្រខុប ( កិ.កិរិយាសព្ទ )
    ស្អំ​ថ្នាំ, អាល​ថ្នាំ (កែរោគ) ។
  9. ប្រតិដ្ឋ ( កិ.កិរិយាសព្ទ ) [ប្រតិដ]
    (បតិដ្ឋ; ប្រតិឞ្ឋ “ឋិត​នៅ​នឹង, តាំង​នៅ​ស៊ប់, តាំង​នៅ​ជាប់​លាប់; ឈរ​ស៊ប់,...”) ខ្មែរ​ប្រើ​ពាក្យ​នេះ​សំដៅ​សេចក្ដី​ថា បង្កើត​ឲ្យ​មាន​ឡើង​តាម​យោបល់​របស់​ខ្លួន ដោយ​ប្រដូច​ទៅ​នឹង​នេះ​នឹង​នោះ​ខុស​សោះ​ក៏​មាន ត្រូវ​ដែរ​ក៏​មាន : កុំ​អាល​ជឿ​ពេក ព្រោះ​អ្នក​និយាយ​ចេះ​តែ​ប្រតិដ្ឋ​ថា​ៗ​ទៅ​ទេ ។ ប្រើ​ជា គុ. ក៏​បាន : រឿង​ប្រតិដ្ឋ, ពាក្យ​ប្រតិដ្ឋ រឿង​ឬ​ពាក្យ​ដែល​គេ​ប្រតិដ្ឋ​ឲ្យ​មាន​ឡើង : សាស្ត្រា​ល្បែង​ថ្លែង​រឿង​ក្រៅ​ពី​ជាតក​មែន​ទែន, ដូច​ជា​រឿង​លក្សណ​វង្ស, រឿង​ស័ង្ខសិល្ប៍ជ័យ​, រឿង​សព្វសិទ្ធ​, រឿង​ជិនវង្ស ... សុទ្ធ​តែ​ជា​រឿង​ប្រតិដ្ឋ ដូច​គ្នា​នឹង​រឿង​ប្រលោម​លោក​ដទៃ​ទៀត ដែល​ជា​រឿង​ប្រតិដ្ឋ​នោះ​ដែរ ។ ពាក្យ​ថា រូប​យាយ​ចាស់​រវៃ​អំបោះ​នៅ​ក្នុង​វង់​ព្រះ​ចន្ទ្រ ជា​សម្ដី​ប្រតិដ្ឋ​ប្រាប់​ក្មេង​តូច​ៗ​ដែល​វា​សួរ, ឯ​តាម​ការណ៍​ពិត គឺ​ជា​រូប​ទន្សាយ (ពោធិសត្វ) ដែល​មាន​ចែង​ក្នុង​គម្ពីរ​ជាតក (ខាង​ពុទ្ធ​និយម) ។ល។ តាម​ទម្លាប់​និយាយ​ថា ប្រឌិត ឬ​ធ្លាប់​សរសេរ ប្រឌិដ្ឋ ក៏​មាន, គួរ​សរសេរ ប្រតិដ្ឋ វិញ​ត្រឹម​ត្រង់​តាម សំ. និង បា. លាយ​ចម្រុះ​គ្នា, ត្រូវ​ការ​អាន ប្រដិត, ឬ​ថា ប្រឌិត តាម​ទម្លាប់​ក៏​សឹង​តែ​បាន, ដូច​ជា​សរសេរ អតិត ឬ អតីត ធ្លាប់​អាន​ថា អឌិត នោះ​ដែរ ដ្បិត​ការ​អាន​ខុស​ពី​សរសេរ​នេះ រាប់​ថា​ជា អញ្ញត្រ​សព្ទ ក្នុង​អក្សរ​សាស្ត្រ ដូច​ជា អញ, អ្នក, នេះ, នោះ អាន​ថា អាញ់, នាក់, និះ, នុះ... ដូច្នោះ​ដែរ ។ល។
  10. ពាំ ( កិ.កិរិយាសព្ទ )
    នាំ​យក​អ្វី​ៗ​ដោយ​ខាំ​នឹង​មាត់ : ឆ្មា​ពាំ​កូន, សុនខ​ពាំ​ឆ្អឹង​ជ្រូក ។
    - ពាំ​គ្រាប់ ឬ បៀម​គ្រាប់ គ្រាប់​កាំភ្លើង​ដែល​មុត​ក្នុង​សាច់ លុះ​ដល់​សះ​របួស​ក៏​ដុះ​សាច់​ឱប​ជិត​នៅ​នោះ (ច្រើន​តែ​គ្រាប់​ប្រាយ) ។
    - ពាំ​ត្រណោត (ព. ប្រ.) គុ. ដែល​មិន​ដាច់​ស្រេច, ពុំទាន់​ប្រាកដ, ដែល​នៅ​បាំង​ស្ទើរ : សម្ដី​ពាំ​ត្រណោត ។ ប្រើ​ជា កិ. វិ. ក៏​បាន និយាយ​ពាំ​ត្រណោត និយាយ​បាំង​ស្ទើរ ។
    - ពាំ​ពាក្យ​ពាំ​សម្ដី ឬ - នាំ​ពាំ​ពាក្យ​សម្ដី (ព. ប្រ.) នាំ​ពាក្យ​សម្ដី​ទៅ​ប្រាប់​អ្នក​ម្ខាង​ឲ្យ​ដឹង​ដោយ​ដំណើរ​ញុះញង់, នាំ​អុជ​អាល ។
    - អណ្ដាត​ពាំ​ព្រីង អណ្ដាត​ដែល​មាន​សម្បុរ​ស្វាយ​ជាំ​ឬ​ខ្មៅ (ច្រើន​តែ​សុនខ) : ឆ្កែ​អណ្ដាត​ពាំ​ព្រីង ។
    - ពាំ​យួរ (ព. ប្រ.) កិ. វិ. ដែល​មាន​អាការ​ដូច​ជា​ពាំ​ផង​យួរ​ផង : ដឹក​នាំ​ពាំ​យួរ ដែល​ជួយ​ឈឺ​ឆ្អាល​ដឹក​នាំ​ឲ្យ​បាន​សម្រេច​តាម​បំណង ។
    - ពាំ​សំបក ឈើ​ដែល​គេ​ចាំង​ឬ​ច្រាស​សំបក​មិន​អស់ : ឈី​ហុប​ពាំ​សំបក ។
    - សម្ដី​ពាំ​សំបក (ព. ប្រ.) សម្ដី​មិន​អស់​អាថ៌​សេចក្ដី ។
    - ពាំ​ស្រាយ ឈើ​ហុប​ឬ​សសរ​ជាដើម​ដែល​មាន​សាច់​ស្រាយ​លាយ​នៅ​ជាមួយ​នឹង​ខ្លឹម : សសរ​ពាំ​ស្រាយ ។
    - សម្ដី​ពាំ​ស្រាយ (ព. ប្រ. )សម្ដី​ខុស​ខ្លះ​ត្រូវ​ខ្លះ​យក​ជា​ការណ៍​ពិត​ទាំងអស់​ពុំ​បាន ។ល។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. អាល ( v ) [ʔaal]   - detail »
    to roast, grill, to burn; to press tree leaves (with a hot iron); to cauterize
  2. អាល ( adj ) [ʔaal]   - detail »
    to be shameless, impudent, insolent, impertinent
  3. អាល ( i ) [ʔaal]   - detail »
    ah! exclamation of joy or grief
  4. អាល ( pvp ) [ʔaal]   - detail »
    don't be in a hurry to ...! be careful not to ...! don't rush to ...!
    Eg. ការអ្វីមិនទាន់ប្រាកដ កុំអាលហើបមាត់ថា : Don't jump to conclusions while a matter is yet to be done.
    Reference: កុំអាល1


Prohok Solutions @2017 : Learn Khmer | Khmer Calendar