Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អាសូរ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ករុណា ( ន.នាមសព្ទ )
    សេចក្ដី​អាណិត, អាសូរ; និយាយ​ក្លាយ​មក​ជា កូរណា ក៏​មាន : សូម​លោក​មាន​អាសូរ​ករុណា​ខ្ញុំ​បាទ​ផង ។
  2. ការុញ្ញ​ចិត្ត ( ន.នាមសព្ទ ) [កា-រ៉ុញ-ញ៉ៈ-ចិត ]
    (ការុញ្ញ + ចិត្ត) ចិត្ត​ប្រកប​ដោយ​ករុណា, ចិត្ត​ដែល​មាន​សេចក្ដី​អាណិត​អាសូរ ។
  3. ការុញ្ញ​ភាព ( ន.នាមសព្ទ ) [--ភាប ]
    (ការុញ្ញ + ភាវ) ភាព​នៃ​ចិត្ត​ដែល​មាន​ករុណា, សេចក្ដី​អាណិត​អាសូរ ។
  4. នាយក​ធម៌ ( ន.នាមសព្ទ ) [--យៈកៈធ័រ ]
    ធម៌​របស់​នាយក, ធម៌​សម្រាប់​ជន​អ្នក​ដឹក​នាំ​ឬ​អ្នក​ត្រួតត្រា​អ្នក​ដទៃ : បុគ្គល​ជា​បព្វជិត​ក្ដី គ្រហស្ថ​ក្ដី ដែល​ធ្វើ​ជា​ប្រធាន​ត្រួតត្រា​លើ​អ្នក​ដទៃ គប្បី​មាន​នាយក​ធម៌ ៦ យ៉ាង ប្រចាំ​នៅ​ក្នុង​សន្ដាន​ជា​និច្ច គឺ ១-ខមា សេចក្ដី​អត់ធន់; ២-ជា​គរិយៈ សេចក្ដី​ភ្ញាក់​រលឹក​រឿយ​ៗ; ៣-ឧដ្ឋានៈ សេចក្ដី​ឧស្សាហ៍​ខ្នះខ្នែង; ៤-សំវិភាគៈ ការ​ចែក​រលែក​ឬ​ការ​រំលែក​ឲ្យ​នូវ​វត្ថុ​ផ្សេង​ៗ; ៥-ទយា សេចក្ដី​អាណិត​អាសូរ​ត្រា​ប្រណី​គេ; ៦-ឥក្ខណា ការ​រំពៃ​មើល​ខុស​ត្រូវ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) រី​នាយក​ធម៌ ដ៏​បវរ​ទាំង​ប្រាំ​មួយ នេះ​ឯង​តែង​លើក​ស្ទួយ ឲ្យ​នាយក​មាន​តម្លៃ ។
  5. ព្រាក
    (វរាក ប្រើ​ជា គុ. “ទាប, ទន់​ទាប, ថោក​ថយ ឬ​ថយ​ថោក, ដែល​ឥត​ទី​ពឹង​ពាក់, គួរ​ឲ្យ​អាសូរ​ក្រៃ​ពេក”; ន. “សង្គ្រាម; ព្រះ​ឥសូរ”) ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ព្រាត់ ថា : ព្រាត់​ព្រាក គឺ​ព្រាត់​បែក​ខ្ញែក​ចាក​គ្នា គួរ​ឲ្យ​អាសូរ​ក្រៃ​ពេក ។
  6. រស ( ន.នាមសព្ទ ) [រស់ ]
    សម្ផស្ស​ប្លែក​ៗ ដែល​ប៉ះ​ពាល់​ជិវា្ហ​បសាទ ដឹង​ថា ប្រៃ, ជូរ, ចត់, ល្វីង, ផ្អែម ជាដើម : រស​ប្រៃ, រស​ជូរ, រស​ផ្អែម; អាហារ​មាន​រស​ឆ្ងាញ់ ។ បើ​ផ្សំ​ជា​បទ​សមាស​រៀង​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. រៈសៈ ឬ​ចួន​កាល អ. ថ. រស់ ក៏​មាន​ខ្លះ, បើ​រៀង​ពី​ខាង​ចុង អ. ថ. រស់; សព្ទ​នេះ​មាន​ន័យ​ច្រើន​យ៉ាង​ណាស់, ប្រែ​តាម​រូប​ធាតុ គឺ​ប្រភព​ដើម​ថា “វិស័យ​ជា​ទី​ត្រេក​អរ​របស់​សត្វ” ឬ​ថា “វិស័យ​ដែល​សត្វ​ទទួល​រ៉ាប់​រង​ដោយ​ការ​ដឹង”, ប្រែ​តាម​ដំណើរ​សេចក្ដី នៅ​មាន​ច្រើន យ៉ាង​ទៅ​ទៀត គឺ​ប្រែ​ថា ការ​ដឹង​អារម្មណ៍; សម្ផស្ស​កាម; តម្រេក; វត្ថុ​រាវ; ទឹក​ដម; ធាតុ​ទឹក​ក្នុង​រាង​កាយ; ទឹក​ក្នុង​សាច់, ក្នុង​ដើម​ឬ​ក្នុង​ផ្លែ; ទឹក​បន្សារ; កិច្ច; នាទី, មុខ​ការ; សម្បត្តិ; ព្យាយាម; មារយាទ ។ល។
    - រសក : អ្នក​ចម្អិន​អាហារ, អ្នក​ពិសែស, ចុងភៅ (បើ​ស្ត្រី​ជា រសិកា) ។
    - រស​គន្ធ (រៈសៈគន់ ឬ រស់-គន់-ធ) ក្លិន​រស (ពាក្យ​កាព្យ​ប្រើ​ជា រស​គន្ធា ក៏​មាន) ។
    - រស​ជាត (រស់-ជាត) ជាត​របស់​រស (រស​ឆ្ងាញ់​ពិសា) ។
    - រសញ្ញា,
    - រសនា (រៈស័ញ-ញ៉ា, រៈសៈន៉ា) អណ្ដាត ។ (រសនា ប្រែ​ថា “ខ្សែ​ក្រវាត់​ស្ត្រី; តម្រេក; សេចក្ដី​ឆ្ងាញ់​ពិសា; សំឡេង” ក៏​បាន)។
    - រសញ្ញូ អ្នក​ប្រាជ្ញ​ខាង​អក្សរ​សាស្រ្ត, ខាង​តែង​សេចក្ដី, ខាង​កាព្យ​ឃ្លោង ។
    - រស​តេជ័ស ឬ--តេជះ ឈាម ។
    - រស​ធម៌ (រស់--) ដូច​គ្នា​នឹង​ ធម្ម​រស : សូវ​ស្លាប់​ទៅ​គាប់ រស​ធម៌កុំ​បី​បង់ (សាស្រ្តា​ច្បាប់​រាជ​នេតិ) ។
    - រស​ធាតុ,
    - រស​នាថ,
    - រស​រាជ,
    - រសេន្រ្ទ បរទ ។
    - រស​នាយក ព្រះ​សិវៈ (ព្រះ​ឥសូរ) ។
    - រស​នាលិះ (<រសនា​លិហ៍) សុនខ ។
    - រស​ផល ផ្លែ​ឈើ​មាន​រស; ដើម​ដូង ។
    - រស​ភង្គ (រៈសៈភ័ង) ដំណើរ​ខូច​រស; ដំណើរ​ទាស់​អារម្មណ៍, ទាស់​ចិត្ត; សេចក្ដី​អផ្សុក ។
    - រស​វតី (រៈសៈវៈដី) រោង​ចម្អិន​អាហារ, ផ្ទះ​បាយ ។
    - រស​វិទ,
    - រស​វិទូ,
    - រសាយន​វិទ (រៈសាយ៉ៈ-ន៉ៈវិត) អ្នក​ចេះ​រស​វិទ្យា; អ្នក​ស្ល​បរទ; ពេទ្យ ។
    - រស​វិជ្ជា,
    - រស​វិទ្យា,
    - រសាយន​វិទ្យា វិជ្ជា​ប្រែ​ធាតុ​ឬ​ផ្សំ​ធាតុ​គឺ​ចំណេះ​ប្រែ​ឬ​ផ្សំ​ធាតុ​រ៉ែ​ផ្សេង​ៗ, ធាតុ​វិជ្ជា ។ល។
    - ករូណ​រស ឬ - ករុណា​រស រស (កម្លាំង) នៃ​សេចក្ដី​អាណិត, អាសូរ ។
    - គន្ធ​រស រស​ក្លិន ។
    - ធម្ម​រស រស​ធម៌ ។
    - មធុរ​រស រស​ផ្អែម; រស​ឆ្ងាញ់ ។
    - រជត​រស (រៈជៈតៈរស់) ទឹក​ប្រាក់ ។
    - វីរ​រស កម្លាំង​ព្យាយាម, សេចក្ដី​ភ្លៀវក្លា ។
    - សុគន្ធ​រស ទឹក​ក្រអូប, ទឹក​អប់ ។
    - សុវណ្ណ​រស ទឹក​មាស ។
    - ស្រឹង្គារ​រស រស​សេចក្ដី​ស្រឡាញ់, កម្លាំង​ស្នេហា ។
    - ហាសន​រស រស​សេចក្ដី​រីក​រាយ, កម្លាំង​សេចក្ដី​ត្រេក​ត្រអាល ។
    - ឱជា​រស ទឹក​កម្លាំង​កាយ; រស​ឆ្ងាញ់​ពិសា ។
    - ឱសថ​រស ឬ ឱសធ​រស រស​ឱសថ, ទឹក​ថ្នាំ​រម្ងាប់​រោគ ។ល។
  7. អនាថ ( គុ.គុនសព្ទ ) [អៈន៉ាត ]
    (< ន> អ “មិន, ពុំ, ឥត” + នាថ “ទី​ពឹង, ពំនាក់”) ដែល​ឥត​ទី​ពឹង, ឥត​ពំនាក់ ។ ខ្មែរ​ប្រើ​សំដៅ​សេចក្ដី​ថា “ណែលណោល; កណ្តែងកណ្តោច, ត្រមោច; គួរ​ឲ្យ​អាណិត​ពេក, គួរ​ឲ្យ​អាសូរ​ពេក; គួរ​ឲ្យ​សង្វេគ, ឲ្យ​ស្លុត​ចិត្ត” : អនាថ​ចិត្ត ចិត្ត​អាសូរ​ពេក, ចិត្ត​ខ្លោច​ផ្សា; ចិត្ត​សង្វេគ ។
    - អាណិត​អនាថ (--អន៉ាត) អាណិត​អាសូរ​ឬ​ពន់​ពេក ។
    - អនាថ​ករ (--ថៈ--) ដែល​ធ្វើ​ឲ្យ​ឥត​ទី​ពឹង​ឬ​ធ្វើ​មិន​ឲ្យ​ជា​ពំនាក់​បាន ។
    - អនាថ​ជន ឬ --បុគ្គល (--ថៈ--) អ្នក​ដែល​ឥត​ទី​ពឹង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អនាថ​ជន គួរ​កុំ​ទម្រន់ ក្នុង​ក្តី​ក្រ​ទ័ល កុំ​ធ្វើ​លែនលន ត្រូវ​ខំ​ខ្វាយខ្វល់ ឲ្យ​ត្រាតែ​ដល់ ទី​ផុត​ទ័ល​ក្រ ។
    - អនាថ​ភាព ភាព​នៃ​បុគ្គល​ដែល​គ្មាន​ទី​ពឹង​ពំនាក់, ការ​ក្រីក្រ​លំបាក​ដោយ​ខ្វះ​មុខ​របរ​រក​ស៊ី​និង​ទី​ជ្រក​កោន : ធ្លាក់​ចុះ​ក្នុង​អនាថ​ភាព, ប្រកប​ដោយ​អនាថ​ភាព ។ល។
  8. អាសូរ ( កិ.កិរិយាសព្ទ )
    អាណិត​ទន់​ចិត្ត, អាណិត​ជាប់​ចិត្ត, អាណិត​ខ្លោច​ចិត្ត: ឃើញ​កូន​តូច​ៗ កំព្រីកំព្រា​អនាថា គួរ​ឲ្យ​អាសូរ​ពេក​ណាស់ ។
    - អាសូរ​ករុណា អាណិត​ក្រៃ​ពេក ។
    - អាណិត​អាសូរ (មើល​ក្នុង​ពាក្យ អាណិត) ។
  9. អាណិត ( កិ.កិរិយាសព្ទ )
    នឹក​អាសូរ, មាន​ករុណា, នឹក​ស្រងោច​លន្លោច​ចិត្ត​ទៅ​រក, នឹក​ប្រណី : អាណិត​ម្ដាយ, បណ្តាល​ពី​ចិត្ត​សង្វេគ​លន្លោច នៅ​ស្ងៀម​ពុំ​សុខ ដូច​គេ​បោច​រោច​ចេះ​តែ​អាណោច​ចង់​ជួយ​សង្រ្គោះ ។
    - អាណិត​អនាថ (--អៈន៉ាត) អាណិត​អ្នក​ដែល​ឥត​ទី​ពឹង​ឬ​ឥត​ទី​ពំនាក់; អាណិត​អាសូរ​ពន់​ពេក (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អាណិត​អនាថ ឆ្ពោះ​មនុស្ស​ឥត​ញាតិ ណា​មួយ​ជួយ​គ្នា ឃើញ​គ្នា​ទ័ល​ក្រ កំព្រីកំព្រា គួរ​សង្រ្គោះ​គ្នា ឲ្យ​បាន​សុខ​ផង ។ គ្នា​ក៏​ដូច​យើង ចង់​សុខ​ចង់​ថ្កើង ចង់​ឲ្យ​ហ្មត់ហ្មង ប៉ុន្តែ​កម្ម​ផល ផ្តល់​សុខ​បំណង សូម្បី​ប៉ុន​ល្អង ក៏​កែ​ពុំ​កើត ។
    - អាណិត​អាណោច អាណិត​ស្រងោច​ចន្លោច​ចិត្ត (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អាណិត​អាណោច ហាក់​ដូច​ជា​ខ្លោច-ចិត្ត​ឆ្ពោះ​ទៅ​រក ជន​ដែល​រង​ទុក្ខ ជជ្រុល​ជជ្រក មាន​អ្វី​ក៏​យក​ ទៅ​ជួយ​សង្រ្គោះ ។
    - អាណិត​អាសូរ អាណិត​ខ្លោច​ចិត្ត​ឬ​អាណិត​ស្រងោច​ខ្លោច​ចិត្ត (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អាណិត​អាសូរ កាល​ឮ​គេ​ថ្ងូរ នៅ​ស្ងៀម​ពុំ​សុខ ចង់​តែ​ទៅ​ជួយ ឲ្យ​គេ​ស្រាល​ទុក្ខ ចិត្ត​ធ្ងន់​កណ្តុក ប៉ផ្អុក​រឿយ​ៗ ។ល។
  10. ឧបេក្ខា ( ន.នាមសព្ទ ) [អ៊ុប៉េក-ខា ឬ​ក៏ អ៊ុបែក-ខា ]
    ការ​តាំង​ចិត្ត​ជា​កណ្ដាល, សេចក្ដី​ព្រងើយ​កន្តើយ, ដំណើរ​មិន​លម្អៀង​ទៅ​ខាង​ណា : តាំង​ចិត្ត​ជា​ឧបេក្ខា ។ ខ្មែរ​ប្រើ​ជា គុ. ក៏​មាន : ចិត្ត​ឧបេក្ខា ចិត្ត​ជា​កណ្តាល, ចិត្ត​ព្រងើយ​កន្តើយ ។
    - ឧបេក្ខា​សម្បយុត្ត ឬ
    - --សហគត (អ៊ុប៉េក-ខាស័ម-ប៉ៈ-យុត ឬ--សៈហៈគត់) ចិត្ត​ជា​ឧបេក្ខា ។
    - ឧបេក្ខា ឬ - ឧបេក្សា នេះ​ជា​ប័ក្ខ​ពួក​នៃ​ព្រហ្ម​វិហារ​ធម៌​បួន, រាប់​រួម​គឺ មេត្តា ការ​រាប់​អាន​ជិត​ដិត​ស្និទ្ធស្នាល​នឹង​គ្នា, ករុណា ការ​អាណិត​អាសូរ​គ្នា​ទៅ​វិញ​ទៅ​មក, មុទិតា ការ​រីករាយ​ជានិច្ច​ចំពោះ​សេចក្ដី​សុខ-ចម្រើន​នៃ​អ្នក​ដទៃ, ឧបេក្ខា ការ​តាំង​ចិត្ត​ជា​កណ្តាល​ៗ​ស្មើ​ៗ ។ ព្រហ្ម​វិហារ​ធម៌​ទាំង​បួន​នេះ​ជា​ប្រភព​នៃ​សន្តិភាព​និង​វឌ្ឍន​ភាព​ក្នុង​លោក... (ព. ពុ.) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : មេត្តា-ករុណា-មុទិតា ឧបេក្ខា​ទាំង​បួន​នេះ​សោភា ប្រសិន​បើ​ជន​ទាំងអស់​គ្នា អាច​កាន់​រក្សា​ឲ្យ​ដិត​ដល់ ។ សម​លោក​ទាំងមូល​បាន​សុខ​ស្ងប់ ត្រឡប់​ជា​ឥត​ជ្រួល​ច្របល់ ព្រោះ​ធម៌​បួន​នេះ​បញ្ចេញ​ផល ផ្តល់​សន្តិសុខ​ឲ្យ​ជានិច្ច ។ សូម្បី​ដាច់​តែ​មេត្តា​មួយ ទុក្ខ​ព្រួយ​តែង​តែ​ប៉ះ​ទង្គិច ឈឺ​ចាប់​ក្ដៅ​ផ្សា​ជាង​ឃ្មុំ​ទិច លិច​លង់ហិន​ហោច​ជា​អនេក ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រហ្ម​វិហារ ក្នុង​មេ​ពាក្យ ព្រហ្ម ទៀត​ផង) ។
Headley's Khmer-English Dictionary Full Text Search
  1. អាសូរ ( v ) [ʔaasoo]   - detail »
    to feel sorry (for), pity, take pity on, have compassion for


Prohok Solutions @2017 : Learn Khmer | Khmer Calendar