Khmer Dictionary: អឺយរ៉ា
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
អឺយ
( និ.និបាតសព្ទ )
ពាក្យសម្រាប់កែបស៊ែម ប្រើក្នុងកាព្យឬសម្រាប់ស្រែកបង្អូសសំឡេងឲ្យវែងរលាក់រលែកតាមលំនាំបទប្រើក្នុងខាងដើមសង្កាត់ចម្រៀង, ប្រើក្នុងខាងចុងចប់; ប្រើសំឡេងខ្ពស់ជា អឺ៎យ ក៏មាន តាមលំនាំសំឡេងដែលត្រូវប្រើ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អឺយរ៉ា ក្នុងពាក្យ រ៉ា ផង) ។ កិ. (ព. ប្រ.) ទើបតែនឹងផ្តើមនិយាយ, តាំងផ្តើមថា, ចេញថា : គ្រាន់តែអឺយឡើងគេអាចដឹងបានថាចេះឬល្ងង់ទៅហើយ (ប្រៀបប្រដូចនឹងគេស្រែកច្រៀងថា អឺយ) ។ គួរប្រយ័ត្នក្នុងការប្រើពាក្យ អឺយ និងពាក្យ អើយ (អ្ហើយ) ក្នុងកាព្យនិងចម្រៀង, គឺកុំថា អឺយ ជា អើយ ឬ អើយ ជា អឺយ ឡើយ, ដូចជាកាព្យថា : បងអើយម្តេចឡើយក៏មិនស្ដី... (ត្រូវថា បងអ្ហើយ ឬ បងង៉ើយ) ទើបចួនគ្នានឹង ឡើយ, កុំថា បងអឺយ ដែលត្រូវចួនគ្នានឹង ឡឺយ, ទៅវិញ ។ កាព្យមានពាក្យ អើយ (អ្ហើយ) ថា : ឱលោកតាអើយ សុំកុំឆ្លងឆ្លើយទៅរកវាអី ព្រោះវាកោងកាច កំណាចអប្រីយ៍ ក្រោយកុំស្រដី ទៅរកវាទៀត ។ (ត្រូវថា តាអ្ហើយ កុំថា តាអឺយ ឬ តារ៉ើយ) ។ កាព្យប្រើពាក្យ អឺយ ខាងចុងចប់ថា : កាព្យនេះប្រែចេញពីបាលី ខ្ញុំរាយសេចក្ដីតាមជើងកាព្យ ឲ្យចាប់ចួនគ្នាជាដរាប រាបសាចែងចប់ប៉ុណ្ណេះអឺយៗ ។ (ដូចគ្នានឹង... ប៉ុណ្ណេះឯង ឬ ប៉ុណ្ណេះហោង ឬក៏ ប៉ុណ្ណេះហើយ ដែរ) ។ ពាក្យ អឺយ នេះជួនកាលប្រើសំឡេងថា អ្ហឺយ ក៏មាន សម្រាប់ស្រែកហៅគ្នាពីចម្ងាយ, ដូចជា បងអឺយ ! អឺះបង ! បងឆ្លើយថា អឺះ ! ។ បើស្រែកហៅបង្អូសសំឡេងខ្ពស់វែង ត្រូវសរសេរជា អឺ៎យ, អឺ៎ះ ក៏បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អឺះ, អឺះ, អើយ ទៀតផង) ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!