Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឥស្សរៈ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. មហិស្សរៈ ( ន.នាមសព្ទ ) [មៈហិស-សៈ រ៉ៈ]
    (< មហា + ឥស្សរៈ; < មហា + ឦឝ្វរ “ដែល​ជា​ធំ​ក្រៃ​លែង”; ឬ​ក៏ < មហី + ឥស្សរ; < មហី + ឦឝ្វរ “អ្នក​ដែល​ជា​ធំ​លើ​ផែន​ដី”) ព្រះ​ឥសូរ; ម្ចាស់​ផែន​ដី, ស្ដេច​ផែន​ដី (ក្សត្រិយ៍​ទ្រង់​រាជ្យ) ។
    - មហិស្សរាធិបតី (មៈហិស-សៈរ៉ាធិ​ប៉ៈដី) ព្រះ​មហា​ក្សត្រ​ដែល​ជា​អធិបតី​លើ​ពួក​ក្សត្រិយ៍​ទ្រង់​រាជ្យ (រាជាធិ​រាជ; ស្ដេច​ចក្រពត្តិ) ។
  2. យៅវ៍ ( គុ.គុនសព្ទ, ន.នាមសព្ទ ) [យៅ ឬ យ៉ៅ ]
    (យុវ; យុវន៑, យៅវន) កំលោះ; ក្រមុំ; វ័យ​កំលោះ​ឬ​ក្រមុំ : នៅ​យោវ៍, កំពុង​យោវ៍, ពួក​យៅវ៍, ។
    - យៅវ​ជន (យៅវៈជន់) ជន​កំលោះ​ឬ​ក្រមុំ ។
    - យៅវ​ភាគ (យៅវៈភាក) ចំណែក​នៃ​វ័យ​កំលោះ​ឬ​ក្រមុំ, អ្នក​ដែល​មាន​ចំណែក​វ័យ​កំពុង​កំលោះ​ឬ​ក្រមុំ ។
    - យៅវ​ភាព (យៅវៈភាប) ភាព​ឬ​ភាវៈ​កំលោះ​ឬក្រមុំ ។
    - យៅវ​មាល្យ (យៅវៈមាល) កម្រង​ផ្កា​នោប, កម្រង​ផ្កា​ក្រពុំ; (ព. ប្រ) ស្រ្តី​ក្រមុំ​ក្មេង, នាង​ក្រមុំ​តូច ។
    - យៅវ​យោគ (យៅវៈយោក) ដែល​ប្រកប ដោយ​វ័យ​កំលោះ​ឬ​ក្រមុំ (ដែល​កំពុង​ពេញ​កំលោះ​ឬ​ពេញ​ក្រមុំ) ។
    - យៅវ​រាជ (យៅវៈរាច) ស្តេច​កំលោះ; ព្រះ​រាជ​បុត្រ​កំលោះ​ជា​រាជ​ ទាយាទ ។
    - យៅវ​រេស (យៅវៈ--) ដែល​ជា​ឥស្សរៈ​លើ​អស់​ពួក​កំលោះ​ឬ​ពួក​ក្រមុំ; ស្តេច​កំលោះ​ឬ​ស្តេច​ក្រមុំ ។ យៅវ​លក្ខណ៍ (យៅវៈល័ក) លក្ខណៈ​របស់​កំលោះ​ឬ​ក្រមុំ; នាង​ក្រមុំ​មាន​លក្ខណ៍ (ពាក្យ​ទាំងអស់​នេះ សម្រាប់​ប្រើ​ក្នុង​កាព្យ កាល​បើ​កវី​ត្រូវ​ការ) ។
  3. អនិស្សរ ( ន.នាមសព្ទ ) [អៈនិស-សៈរ៉ៈ]
    (< អន៑ “មិន, មិន​មែន; ពុំ, ពុំ​មែន, ឥត” + ឥស្សរ “ជា​ធំ”; អនីឝ្វរ < អន៑ + ឦឝ្វរ) ដែល​មិន​មែន​ជា​ធំ; អ្នក​ដែល​មិន​មែន​ជា​ធំ​លើ​គេ, ចិត្ត​ដែល​មិន​មែន​ជា​ធំ​លើ​រូប​កាយ : ខ្លួន​ខ្ញុំ​ជា​អនិស្សរៈ ធ្វើ​ម្តេច​នឹង​សម្រេច​ការ​នេះ​បាន ! (បើ​ស្ត្រី​និង ព. ហុ. ជា អនិស្សរា) ។ ព. ផ្ទ. ឥស្សរ, ឥស្សរា ។
    - អនិស្សរ​ជន ឬ - --បុគ្គល ជន​ឬ​បុគ្គ​ល​ដែល​មិន​មែន​ជា​ធំ​លើ​គេ ។
    - អនិស្សរ​ភាព ភាវៈ​ឬ​ភាព​នៃ​អ្នក​ដែល​មិន​មែន​ជា​ឥស្សរៈ; ដំណើរ​មិន​មែន​ជា​ធំ​លើ​គេ ។ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ជា អនិស្សរោ, អនិស្សរា, អនិស្សរំ ក៏​បាន, ដូច​ជា​កាព្យ​ថា : កាល​ខ្លួន​នៅ​ក្មេង កុំ​យក​ការ​លេង មក​ធ្វើ​ជា​មុខ ត្រូវ​ខំ​រៀន​សូត្រ កុំ​ស៊ុក​គ្រលុក សន្សំ​ទ្រព្យ​ទុក តាម​វ័យ​កុំ​ធ្លោយ ។ ដល់​ចាស់​ជរា​ អនិស្សរា កម្លាំង​ថយ​ខ្សោយ ធ្វើ​អ្វី​ពុំ​កើត ភ្លេច​មុខ​ភ្លេច​ក្រោយ គួរ​កុំ​បណ្តោយ ឲ្យ​ខាត​វេលា ។ អាយុ​ជីវិត ភ្លេច​ពុំ​បាន​គិត អាទិត្យ​ចន្រ្ទា ថ្ងៃ​ស៊ី​យប់​ស៊ី ខ្ទេចខ្ទី​អាត្មា ដល់​ពេល​អនិច្ចា ទើប​ភ្ញាក់​ខ្លួន​ព្រើត ។ ឬ​មួយ​បែប​ទៀត​ថា : ខ្លួន​ប្រាណ​ជន​ចាស់ ទ្រម​តាម​ចំណាស់ អនិស្សរា ធ្វើ​អ្វី​លែង​កើត រស់​តែ​មាត់​ថា អ្នក​មាន​ប្រាជ្ញា គួរ​កាន់​សុចរិត ។ តាំង​ពី​ខ្លួន​ក្មេង កុំ​គិត​តែ​លេង ភ្លាំង​ភ្លេច​ការណ៍​ពិត លុះ​ដល់​ខ្លួន​ចាស់ ទើប​កាន់​សុចរិត រូប​កាយ​មិន​ស្បិត ស្ដាប់​ចិត្ត​ចង់​ឡើយ ។
  4. ឥស្សរ ( គុ.គុនសព្ទ, ន.នាមសព្ទ ) [អ៊ិស-សៈរ៉ៈ]
    (ឥស្សរ; ឦឝ្វរ) ឥសូរ ។ ឥស្សរ​ចិត្ត (បា. ស.) ដំណើរ​ស្រេច​នឹង​ចិត្ត ។
    - ឥស្សរ​ជន ឬ
    - --បុគ្គល ជន​ឬ​បុគ្គល​ជា​ឥស្សរៈ (អ្នក​ធំ) ។ ឥស្សរ​ភាព ភាព​នៃ​អ្នក​ធំ; ភាវៈ​ជា​ឥស្សរៈ ។
    - ឥស្សរ​សព្ទ សព្ទ​ឬ​ពាក្យ​សម្រាប់​និយាយ​ទៅ​រក​ឥស្សរ​ជន (ដូច​ជា ខ្ញុំ​ប្របាទ, ប្របាទ​ម្ចាស់ ជាដើម) ។
    - ឥស្សរាធិបតី អធិបតី​នៃ​ពួក​ឥស្សរ​ជន ។
    - ឥស្សរានុភាព អានុភាព​នៃ​អ្នក​ធំ ។ល។
  5. ឥន្ទ ( គុ.គុនសព្ទ )
    ដែល​ជា​ធំ, ជា​ឥស្សរៈ, ជា​ចម្បង​លើ​គេ ។ ន. ព្រះ​នាម​ទេវ​រាជ​ជា​អធិបតី​នៃ​ពួក​ទេវតា​ក្នុង​ឋាន​ត្រៃត្រិង្ស​សួគ៌ ទាំង​ជា​អ្នក​មាន​អំណាច​ត្រួតត្រា​លើ​ពួក​ទេវតា​នៅ​ឋាន​ចាតុម្មហារាជិក​សួគ៌​ផង, ជា​ទេវ​រាជ​ស័ក្តិសិទ្ធិ​វិសេស​មួយ​អង្គ ក្នុង​ពួក​ទេវតា​ជា​ទី​គោរព​របស់​ពួក​ព្រាហ្មណិក, ទាំង​ពួក​ពុទ្ធ​សាសនិក ក៏​តែងតែ​គោរព​ចំពោះ​ទៅ​រក​ទេវ​រាជ​អង្គ​នេះ តាម​កាល​ដ៏​គួរ​ម្តង​ៗ​ដែរ ។ ព្រះ​នាម​ព្រះ​ឥន្ទ​មាន​ច្រើន, ព. ទេ. ឬ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ព្រះ​នាម​ថា កោសិយ, ឥន្ទ​កោសិយ, ឥន្ទ​ទេព, ឥន្ទ​ទេវ​រាជ, ឥន្ទ​រាជ, ឥន្ទ​រាជា, ឥន្រ្ទា, ឥន្រ្ទាធិរាជ, អមរិន្ទ, អមរេន្រ្ទ, វជិរ​បាណី, វជិរ​ហត្ថ, វជិរាវុធ, វជ្រាយុធ, វាសវ, សុជម្បតី ជាដើម អាច​ប្រើ​តាម​សេចក្ដី​ត្រូវ​ការ ។ ឥន្ទ​និម្មិត ឬ ឥន្រ្ទ​និរ្មិត រូប​ដែល​ព្រះ​ឥន្រ្ទ​និមិ្មត ។ ឥន្រ្ទ​បក្សី, ឥន្ទ​បុរស, ឥន្ទ​ព្រាហ្មណ៍, ឥន្ទ​យក្ខ ឬ ឥន្រ្ទ​យក្ស (អិន-ទៈ-- ឬ អិន-ទ្រៈ--) ព្រះ​ឥន្ទ​ដែល​និម្មិត​មក​ជា​បក្សី, ជា​បុរស, ជា​ព្រាហ្មណ៍, ជា​យក្ស ។ ឥន្ទប្បដិមា, ឥន្ទប្បដិរូប ឬ ឥន្រ្ទ​ប្រតិមា, ឥន្រ្ទ​ប្រតិរូប (អិន-ទ័ប-ប៉ៈដិម៉ា, --រូប ឬ​អិន-ទ្រ័ប-ប្រៈ--) រូប​ប្រៀប​ដោយ​រូប​ព្រះ​ឥន្រ្ទ គឺ​រូប​សិត​ជាដើម​ដែល​ធ្វើ​ជា​តំណាង​ព្រះ​ឥន្រ្ទ (ហៅ ឥន្ទ​រូប “រូប​ព្រះ​ឥន្រ្ទ” ក៏​បាន) ។ល។
Headley's Khmer-English Dictionary Full Text Search
  1. ឥស្សរៈ ( adj ) [ʔəhsaʔraʔ, ʔihsaʔraʔ]   - detail »
    to be free, independent
  2. ឥស្សរៈ ( adj ) [ʔəhsaʔraʔ, ʔihsaʔraʔ]   - detail »
    to have power; to be supreme; dignified.
  3. ឦស្វរៈ   - detail »
    See:ឥស្សរៈ
  4. ឥស្សរៈ ( n ) [ʔəhsaʔraʔ, ʔihsaʔraʔ]   - detail »
    ruler, chief; Shiva
  5. ឥស្សរៈ ( n ) [ʔəhsaʔraʔ, ʔihsaʔraʔ]   - detail »
    the Issaraks (various Cambodian resistance movements fighting against the French for complete independence in the 1940s and 1950s)


Prohok Solutions @2017 : Learn Khmer | Khmer Calendar