Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឧច្ចាសនៈ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. អាសនៈ ( ន.នាមសព្ទ ) [--សៈន៉ៈ]
    (អាសន) ទី​អង្គុយ, កន្លែង​អង្គុយ, កម្រាល​ឬ​ប្រដាប់​សម្រាប់​អង្គុយ : អង្គុយ​លើ​អាសនៈ​ស្មើ​គ្នា ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ច្រើន​ប្រើ អាសន៍ ជាង : កុំ​អាល​ច្រឡាស អង្គុយ​ដើម​អាសន៍ រួច​បែរ​ជា​ថយ ចុះ​មក​ចុង​អាសន៍ ឲ្យ​ខ្មាស​ស្តាយ​ក្រោយ ប្រយ័ត្ន​កុំ​ធ្លោយ ឲ្យ​ខ្សោយ​ភាព​ខ្លួន ។
    - ក្រាល​អាសនៈ ក្រាល​កម្រាល​សម្រាប់​អង្គុយ ។
    - ដើម​អាសន៍ អាសនៈ​ខាង​ដើម​បំផុត : ភិក្ខុ​ដើម​អាសន៍ ភិក្ខុ​អ្នក​អង្គុយ​លើ​អាសនៈ​ខាង​ដើម​គេ​បំផុត ។
    - អាសនន្តរិក លំដាប់​នៃ​ទី​អង្គុយ​ឬ​ទី​អង្គុយ​ជា​លំដាប់​គ្នា ។
    - អាសន​សាលា សាលា​ឬ​រោង​សម្រាប់​អង្គុយ ។
    - អាសនានុក្រម លំដាប់​លំដោយ​នៃ​អាសនៈ, លំដាប់​ថ្នាក់​នៃ​ទី​អង្គុយ : អង្គុយ​តាម​អាសនានុក្រម ។
    - ទីចាសនៈ អាសនៈ​ទាប ។
    - សមានាសនៈ (សៈម៉ាន៉ា--) អាសនៈ​ស្មើ​គ្នា ។
    - សមានាសនិក អ្នក​ដែល​មាន​ទី​អង្គុយ​ស្មើ​គ្នា, អ្នក​ដែល​មាន​បង្គុយ​ស្មើ​គ្នា (មនុស្ស​ស្មើ​ស័ក្តិ​គ្នា) បើ​ស្ត្រី​ជា សមានាសនិកា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សមាន ទៀត​ផង) ។
    - ឧច្ចាសនៈ ឬ - ឧច្ចាសន៍ អាសនៈ​ខ្ពស់ ។ និយាយ​ក្លាយ​ជា ឱចាសន៍ ក៏​មាន, ច្រើន ប្រើ​ជា កិ. វិ. ឬ គុ. សំដៅ​សេចក្ដី​ថា “ខ្ពស់, ខ្ពស់​ជាង” : នាង, ឯង​កុំ​អង្គុយ​ឧច្ចាសន៍​ជាង​ចាស់​ទុំ !; កន្លែង​ឧច្ចាសន៍, ទី​ឧច្ចាសន៍ (មើល​ក្នុង​ពាក្យ ឧច្ច ទៀត​ផង) ។
  2. ឧច្ច ( គុ.គុនសព្ទ ) [អ៊ុច-ចៈ]
    ខ្ពស់; គ្រលួច, ឧត្ដម ។ ឧច្ច​កុល ឬ--កូល ត្រកូល​ខ្ពស់, ត្រកូល​ឧត្ដម ។
    - ឧច្ច​គិរី ឬ
    - --បព៌ត ភ្នំ​ខ្ពស់ ។
    - ឧច្ច​គោត្ត ឬ
    - --គោត្រ គោត្រ​ខ្ពស់, គោត្រ​ឧត្ដម ឬ​ឧត្ដម​គោត្រ ។
    - ឧច្ច​គ្រឹះ ឬ - --គ្រឹហា ផ្ទះ​ខ្ពស់ ។
    - ឧច្ច​ព្រឹក្ស ដើម​ឈើ​ខ្ពស់ ។
    - ឧច្ច​វ័ន ព្រៃ​ស្រោង ។
    - ឧច្ច​សព្ទ ឬ - ឧច្ចា​សព្ទ សូរ​ស្រែក​ខ្លាំង; សូរ​ហ៊ោ ។
    - ឧច្ចាសនៈ ឬ - ឧច្ចាសន៍ អាសនៈ​ខ្ពស់ (និយាយ​ក្លាយ​ជា ឱច្ចាសន៍ ក៏​មាន, អ. ថ. ឱច-ចាស ឬ ឱចាស, ច្រើន​ប្រើ​ជា កិ. វិ. ឬ គុ. សំដៅ​សេចក្ដី​ថា “ខ្ពស់, ខ្ពស់​ជាង” : កូន, ឯង​កុំ​អង្គុយ​ឱច្ចាសន៍​លើ​ចាស់​ទុំ !, ទី​ឱច្ចាសន៍) ។
    - ឧច្ច​សយនៈ ឬ - ឧច្ចាសយនៈ ទី​ដេក​ខ្ពស់ (ប្រើ​ជា ឧច្ច​សយនា ឬ ឧច្ចាសយនា ក៏​បាន) ។
    - ឧច្ចាសយនៈ (ព. ពុ.) ឈ្មោះ​សិក្ខាបទ​ទី ៨ នៃ​អដ្ឋង្គិក​សីល​ឬ​ឈ្មោះ​សិក្ខាបទ​ទី ៩ នៃ​សីល​ដប់ (ហៅ​ឲ្យ​ពេញ​ថា ឧច្ចាសយន​មហា​សយនៈ) មាន​ការ​វៀរ​ទី​ដេក​ដ៏​ខ្ពស់​ដ៏​ប្រសើរ​ដែល​ទាស់​នឹង​បញ្ញត្តិ (ហៅ​កាត់​ខ្លី​ត្រឹមតែ ឧច្ចា ក៏​បាន : សីល​ឧច្ចា) ។ល។
  3. ឱច្ចាសន៍
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧច្ចាសនៈ ឬ ឧច្ចាសន៍ ក្នុង​ពាក្យ ឧច្ច និង អាសនៈ) ។
Headley's Khmer-English Dictionary Full Text Search
  1. ឧច្ចាសនៈ ( n ) [ʔuccaasaʔ]   - detail »
    raised / high seat / bed


Prohok Solutions @2017 : Learn Khmer | Khmer Calendar