Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឧត្ដរ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. អង្គរ ( ន.នាមសព្ទ ) [អង់-គ]
    ពាក្យ​ប្រើ​ឃ្លាត​ក្លាយ​មក​ពី នគរ “ក្រុង, រាជ​ធានី” ហៅ​ចំពោះ​តែ​ក្រុង​និង​សិលា​ប្រាសាទ​បុរាណ​ខ្លះ ឬ​ទី​តំបន់​ជាដើម​ខ្លះ​ក្នុង​កម្ពុជ​រដ្ឋ : អង្គរ​ធំ នគរ​ធំ (មហា​នគរ​បុរាណ​ក្នុង​ខែត្រ​សៀមរាប) ។
    - អង្គរ​បុរី (នគរ​បុរី) ឈ្មោះ​ទី​ក្រុង​ចាស់​តូច​មួយ​ក្នុង​ស្រុក​ព្រៃ​កប្បាស​ខែត្រ​តាកែវ ។
    - អង្គរ​ព្រះ​ជ័យ ឬ - អង្គ​ព្រះ​ជ័យ​ព្រះ​អារ្យ (នគរ--) ឈ្មោះ​ប្រាសាទ​បុរាណ នៅ​ខាង​លិច​ជិត​កំពង់ចាម​ក្រុង ។
    - អង្គរ​រាជ (នគរ​រាជ) ឈ្មោះ​អាណា​ខេត្ត​មួយ​របស់​ខ្មែរ នៅ​ខាង​ទិស​ឧត្ដរ, បាន​ទៅ​អាណា​ខេត្ត​របស់​សៀម​យូរ​អង្វែង​ហើយ ។ ឈ្មោះ​បទ​ភ្លេង​ខ្មែរ​មួយ​ប្រភេទ មាន​ដើម​កំណើត​នៅ​អាណា​ខេត្ត​នគរ​រាជ : ភ្លេង​អង្គរ​រាជ (ភ្លេង​នគរ​រាជ); ដែល​ក្លាយ​លំនាំ​បទ​ឃ្លាត​ពី​លំនាំ​ដើម​ខ្លះ ហៅ​ថា អង្គរ​រាជ​ក្លាយ (នគរ​រាជ​ក្លាយ); ដែល​តាំង​ពី​ក្នុង​បុរាណ​សម័យ​យូរ​ហើយ, អ្នក​ស្រុក​ជើង​ព្រៃ​បំប្លែង​កែ​លំនាំ​បទ​ឲ្យ​ឃ្លាត​ផ្សេង​ខ្លះ​ពី​លំនាំ​ដើម ហៅ​ថា អង្គរ​រាជ​ជើង​ព្រៃ (នគរ​រាជ​ជើង​ព្រៃ) ។
    - អង្គរ​វត្ត (នគរ​វត្ត “វត្ត​របស់​មហា​នគរ”) ឈ្មោះ​សិលា​ប្រាសាទ​បុរាណ​មួយ​កន្លែង​នៅ​ក្នុង​ខែត្រ​សៀមរាប ជា​មហា​ប្រាសាទ​រុងរឿង​ដោយ​លំអ​គ្មាន​ពីរ ។ល ។
    - ត្រី​ងៀត​អង្គរ ឬ - ងៀត​ប្រា​អង្គរ ត្រី​ងៀត​ឬ​ងៀត​ប្រា​ដែល​នាំ​មក​ពី​ទន្លេ​សាប​ប៉ែក​ខាង​ខែត្រ​សៀមរាប ។
    - ទឹក​អង្គរ​បាក់ ទឹក​ថ្លា​ដែល​ហូរ​ត្រឡប់​ចេញ​ពី​ទន្លេ​សាប​និង​បឹង​នានា​ចុះ​មក​វិញ​ក្នុង​រដូវ​សម្រក ។ល។ (មើល​ក្នុង​ពាក្យ ប្រាក្រឹត ផង) ។
  2. អនុត្តរ ( គុ.គុនសព្ទ ) [--នុត-តៈរ៉ៈ ]
    (< អន៑ “មិន, ពុំ, ឥត” + ឧត្ដរ “លើសលុប, លើសលែង, ប្រសើរ​ផុត”) ដែល​ប្រសើរ​ផុត, ឥត​មាន​អ្វី​ស្មើ ។ ន. ព្រះ​នាម​ព្រះ​សព្វញ្ញុ​ពុទ្ធ ។ អនុត្តរ​ធម៌ លោកុត្តរ​ធម៌ ។
    - អនុត្តរ​ភាព ភាព​នៃ​បុគ្គល​ដែល​គ្មាន​នរណា​មួយ​ផ្ទឹម​ស្មើ​បាន, អានុ​ភាព​ដ៏​ខ្ពង់ខ្ពស់; ឧត្ដមា-នុភាព​ខាង​នយោបាយ​និង​ខាង​កម្លាំង​ទ័ព ដែល​ប្រទេស​មហា​អំណាច​ណា​មួយ​ផ្សាយ​គ្រប​សង្កត់​ទៅ​លើ​ប្រទេស​ដទៃ : រំលោភ​លើ​គេ​ដោយ​អាង​អនុត្តរ​ភាព​របស់​ខ្លួន ។
    - អនុត្តរ​សម្ពោធិញ្ញាណ ឬ --សម្មាសម្ពោធិ ញាណ​ឬ​ប្រាជ្ញា​នៃ​ព្រះ​សម្មាសម្ពុទ្ធ ។ល។
  3. អាសភិវាចា ( ន.នាមសព្ទ ) [អា-សៈភិ--]
    វាចា​ជា​របស់​ឧសភ​បុរស, សម្ដី​របស់​មហា​វីរៈ​បុរស ដែល​ខ្ពង់ខ្ពស់​បំផុត​ឥត​មាន​បុគ្គល​ណា​មួយ​ប្រៀប​ផ្ទឹម​បាន : ព្រះ​មហា​សត្ត​នាម​សិទ្ធត្ថ កាល​ទ្រង់​ទើប​ប្រសូត​ចាក​ព្រះ​ឧទរ​នៃ​ព្រះ​មាតា​ភ្លាម បែរ​ព្រះ​ភក្រ្ត​ឆ្ពោះ​ទៅ​ឧត្ដរ​ទិស​ឈាន ៧ ជំហាន ព្រះ​អង្គ​ទ្រង់​ពន្លឺ​នូវ​អាសភិ​វាចា​ថា “អាត្មា​អញ​ជា​កំពូល​នៃ​លោក ! អាត្មា​អញ​ជា​បុគ្គល​ប្រសើរ​ជាង​គេ​ក្នុង​លោក ! អាត្មា​អញ​ជា​ចម្បង​ជាង​គេ​ទាំងអស់​ក្នុង​លោក ! ជាតិ​នេះ​ជា​កំណើត​ចុង​ក្រោយ​បំផុត​របស់​អាត្មា​អញ ! អំណើះ​ត​ទៅ​មុខ អាត្មា​អញ​លែង​កើត​ទៀត​ហើយ !” ។
  4. ឧដុង្គ ( គុ.គុនសព្ទ ) [អ៊ុដុង]
    (ពាក្យ​ប្រើ​ក្លាយ​មក​ពី សំ. បា. ឧត្ដុង្គ) ខ្ពស់, ខ្ពង់ខ្ពស់; ប្រសើរ; ថ្លៃថ្លា ។ ន. ឈ្មោះ​រាជ​ធានី​ចាស់​មួយ​របស់​កម្ពុជ​រដ្ឋ ស្ថិត​នៅ​ត្រង់​ចន្លោះ​ទិស​ពាយ័ព្យ​និង​ទិស​ឧត្ដរ​នៃ​ក្រុង​ភ្នំពេញ ជា​នគរ​ទី ១ មុន​បន្ទាប់​នគរ​ភ្នំពេញ​សព្វ​ថ្ងៃ​នេះ : ក្រុង​ឧដុង្គ​មាន​ភ្នំ​ព្រះ​រាជ​ទ្រព្យ​ជា​លម្អ​មើល​ពី​ចម្ងាយ​ទៅ​ឃើញ​ត្រដែតត្រដឹម (ហៅ​ឲ្យ​ពេញ​ថា ក្រុង​ឧដុង្គ​មាន​ជ័យ ឬ ក្រុង​ឧដុង្គ​ឮ​ជ័យ; គួរ​សរសេរ​ឧត្ដុង្គ អ. ថ. អ៊ុត-ដុង, ប៉ុន្តែ​ធ្លាប់​ប្រើ​ជា ឧដុង្គ យ៉ាង​នេះ​យូរ​មក​ហើយ) ។ ឧដុង្គឧត្ដម ឧត្ដម​លើសលែង, ប្រសើរ​កន្លង (សរសេរ​ជា ឧត្ដុង្គឧត្ដម ក៏​បាន) ។
  5. ឪ ( ន.នាមសព្ទ ) [អូវ ]
    ពាក្យ​ប្រើ​កាត់​ខ្លី​ជា​ឧត្ដរ​លោប មក​ពី​ពាក្យ ឪពុក  សម្រាប់​សាធារណ​ជន​ហៅ បិតា  របស់​ខ្លួន​ដោយ​សេចក្ដី​ស្មោះ​ស្មើ : អញ្ជើញ​ឪ​ពិសា​ទៅ ទាន់​ក្ដៅ​ៗ ! ។ ខ្មែរ​សម័យ​ពី​ដើម ហៅ​មា​បង្កើត ឬ​មា​ឆ្ងាយ​ថា ឪ  ដែរ​ក៏​មាន, សម័យ​សព្វ​ថ្ងៃ​ក៏​នៅ​មាន​ប្រើ​ខ្លះ ។ ខ្មែរ​ប្រើ​ក្នុង​សម័យ​បុរាណ ប្រើ​ពាក្យ ឪ  ដោយ​យក​សក់​ឬ​កន្ទុយ វ  មក​ដាក់​ពី​លើ ឧ  មិន​ប្រើ​ជា ឧវ, ទាំង ឧក  និង ឱយ  ក៏​ប្រើ​ជា ឧ៊  ឱ្យ ដែរ, សព្វ​ថ្ងៃ​នេះ​យើង​ក៏​នៅ​តែ​ប្រើ ឪ និង ឱ្យ តាម​បែប​បុរាណ​នោះ​ដែរ​យើង​កែ​តែ ឧ៊  ជា ឧក  ប៉ុណ្ណោះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឪ >ឪ  តាម​លំដាប់​ទៅ និង​ពាក្យ​ ឧក, ឱ្យ  ផង) ។
  6. ឪពុក ( ន.នាមសព្ទ ) [អូវ-- ]
    បិតា : ឪពុក (ប្រើ​ជា អាពុក ក៏​បាន; ឥណ្ឌា​ថា អាវុកៈ, ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាពុក ទៀតផង) ។ ប្រើ​ជា​ឧត្ដរ​លោប​ទុក​ត្រឹម​តែ ឪ ក៏​បាន; ប្រើ​ជា​អាទិ​លោប​ទុក​ត្រឹម​តែ ពុក ក៏​បាន (ប្រើ​ជា​ពាក្យ​ទំយើ) ។
    - ឪពុក​ក្មេក ឪពុក​របស់​ប្តី​ឬ​របស់​ប្រពន្ធ ។
    - ឪពុក​ចិញ្ចឹម បុរស​អ្នក​ចិញ្ចឹម​រក្សា​ដោយ​ប្តេជ្ញា​ឬ​សន្មត​ថា​ជា​ឪពុក ។
    - ឪពុក​ចុង ប្តី​ក្រោយ​របស់​ម្ដាយ ។
    - ឪពុក​ធម៌ ដែល​សុំ​ធ្វើ​ឪពុក​ដោយ​សេចក្ដី​ស្រឡាញ់​រាប់​អាន​តាម​គន្លង​ធម៌ ។
    - ឪពុក​ធំ បង​ប្រុស​របស់​ឪពុក​ឬ​របស់​ម្ដាយ ។
    - ឪពុក​មា ប្អូន​ប្រុស​របស់​ឪពុក​ឬ​ម្ដាយ (ច្រើន​ហៅ​ត្រឹម​តែ មា ឬ ពូ) ។
  7. ឥសិ ( ន.នាមសព្ទ ) [អ៊ិសិ]
    (សំ. ឫឞិ) ឥសី ឬ ឫសី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឫសី)។
    - ឥសិ​គណៈ ពួក​ឥសី ។
    - ឥសិគិលិ “ភ្នំ​លេប​ឥសី” (សំ. ឫឞិគិរិ “ភ្នំឫសី”) ឈ្មោះ​ភ្នំ​មួយ​ក្នុង​ពួក​ភ្នំ​ក្រុង​រាជគ្រឹះ​ក្នុង​មគធ​រដ្ឋ គឺ​រដ្ឋ​ពិហារ​ជាប់​គ្នា​នឹង​ឧត្ដរ​ប្រទេស (ប្រទេស​ឥណ្ឌា​សព្វ​ថ្ងៃ​នេះ) មាន​និយាយ​តំណាល​ក្នុង​ឥសិគិលិ​សូត្រ ។
    - ឥសិគិលិ​សូត្រ (បា. --សុត្ត) ឈ្មោះ​សូត្រ​មួយ​ក្នុង​សុត្តន្ត​បិដក​និយាយ​អំពី​ព្រះ​បច្ចេក​ពុទ្ធ ៥០០ អង្គ​ដែល​នៅ​អាស្រ័យ​នា​ភ្នំ​ឥសិគិលិ (ក្នុង​កាល​ពី​ព្រេង​នាយ) ។
    - ឥសិបតនៈ ឬ - ឥសិបតន​មិគទាយ​វ័ន (--ប៉ៈតៈន៉ៈ ឬ --មិគៈទាយៈវាន់; សំ. ឫឞិបតន ឬ--ម្ឫគ--) ឈ្មោះ​ភូមិ​ប្រទេស​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ប៉ែក​កណ្តាល ជា​ទី​ដែល​ព្រះ​សព្វញ្ញុពុទ្ធ​ទ្រង់​សម្តែង​ធម្មចក្កប្បវត្តន​សូត្រ​ជា​បឋម​ទេសនា​របស់​ព្រះ​អង្គ (ទី​នោះ​សម័យ​បច្ចុប្បន្ន​នេះ​ហៅ សាន៌ាថ Sarnath នៅ​ជិត​ក្រុង​ពារាណសី) ។
    - ឥសិ​បព្វជ្ជា ឬ - ឥសិប្បព្វជ្ជា ការ​បួស​ជា​ឥសី, ផ្នូស​ឥសី ។
    - ឥសិប្បវេទិត ឬ - ឫសិ​ប្រវេទិត ធម៌​ឬ​ច្បាប់​ដែល​ឥសី (មាន​ព្រះ​ពុទ្ធ​ជាដើម) សម្តែង​ទុក​មក ។
    - ឥសិ​ភាសិត ធម៌​ឬ​ច្បាប់​ដែល​ឥសី​បាន​ថា​ទុក​មក (រាប់​ចូល​ក្នុង​ភាសិត ៤ យ៉ាង​ក្នុង​គម្ពីរ​ពុទ្ធ​សាសនា) ។ល។
  8. ឦសាន ( ន.នាមសព្ទ ) [អ៊ី--]
    (សំ. ឦឝាន) ព្រះ​ឥសូរ; ពន្លឺ; លម្អ ។ ទិស​ព្រះ​ឥសូរ គឺ​ទិស​តូច​ឬ​ទិស​ជ្រុង​ត្រង់​ចន្លោះ​ទិស​ឧត្ដរ​និង​ទិស​បូព៌ : ទិស​ឦសាន ។
  9. ឧត្ដរ ( គុ.គុនសព្ទ, ន.នាមសព្ទ ) [អ៊ុត-ដ]
    ខ្ពស់; លើ; ឆ្វេង; ក្រោយ; ខាង​លើ; ខាង​ខ្ពស់; ខាង​ជើង; ខាង​ឆ្វេង; ខាង​ចុង; ខាង​ក្រោយ : ទិស​ឧត្ដរ ទិស​ខាង​ជើង ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. អ៊ុត-តៈរ៉ៈ (ចួន​ថា អ៊ុត-ដ តាម​ទម្លាប់​ស្រួល​មាត់), ដូច​ជា ឧត្ដរ​កាយ  រាង​កាយ​ប៉ែក​ខាង​លើ; រូប​កាយ​ខ្ពស់ ។
    - ឧត្ដរ​កាល អនាគត​កាល ។
    - ឧត្ដរ​កុរុ ឬ - ឧត្ដរ​កុរុ​ទ្វីប ឈ្មោះ​មហា​ទ្វីប​មួយ​នៅ​ក្នុង​ទិសា​ភាគ​ខាង​ជើង​ភ្នំ​សិនេរុ (តាម​ភូមិ​សាស្រ្ត​បុរាណ); ខ្មែរ​ច្រើន​ហៅ​ក្លាយ​ជា
    - ឧត្ដរ​ករោ​ទ្វីប  (អ៊ុត-ដ-កៈរ៉ោ--) ឧត្ដរ​ទិសា​ភាគ  ប៉ែក​ទិស​ខាង​ជើង ។
    - ឧត្ដរ​និកាយ ពួក​ខាង​ជើង គឺ​ពួក​ពុទ្ធ​សាសនិក​ខាង​លទ្ធិ​មហា​យាន (ព. ផ្ទ. ទក្ខិណ​និកាយ) ។
    - ឧត្ដរ​ប័ដ សំពត់​សម្រាប់​ពានា ឬ​សំពត់​បង់​ក, សំពត់​ដណ្ដប់ (ហៅ ឧត្ដរ​ពស្រ្ត ឬ --ព័ស្រ្ត ក៏​បាន) ។
    - ឧត្ដរ​លុប ឬ - --លោប (ព. វ.) លុប​អក្សរ​ឬ​បទ​ខាង​ចុង, ដូច​ជា អាដានាដិយៈ > អាដានា; ឪពុក > ឪ ជាដើម ។
    - ឧត្ដរាព័ត៌ ឬ - ឧត្ដរាវដ្ដ ដំណើរ​វិល​ទៅ​ខាង​ធ្វេង ដើរ​ជា​ឧត្ដរាព័ត៌ ដើរ​វិល​ទៅ​ខាង​ឆ្វេង​ជុំ​វិញ​ទី​ណា​មួយ : ហែ​សព​ជា​ឧត្ដរាព័ត៌​បី​ជុំ​បារាំ​កំពូល រួច​ហើយ​លើក​សព​ទៅ​តម្កល់​លើ​ជើង​ថ្ករ  (តាម​ទម្លាប់​ខ្លះ) ។ ព. ផ្ទ. ទក្ខិណាព័ត៌ ឬ ទក្ខិណាវដ្ដ។
    - ឧត្ដរាភិមុខ ដែល​មាន​មុខ​បែរ​ចំ​ទៅ​ខាង​ជើង ។
    - ឧត្ដរាសង្គ (--សង់) សំពត់​ពានា, សំពត់​បង់​ក (វេវ. ឧត្ដរ​ប័ដ, ឧត្ដរ​ពស្រ្ត) ។ ព. ពុ. ចីពរ : ភិក្ខុ​តម្រួត​ឧត្ដរាសង្គ​ជាមួយ​នឹង​សង្ឃាដី ហើយ​ឃ្លុំ​ជា​បរិមណ្ឌល ដើរ​ចូល​ទៅ​ក្នុង​ភូមិ ។
    - ឧត្តរាសាឍ (ឈ្មោះ​នក្សត្រ​ទី ២១; ខែ​អាសាឍ​ក្រោយ; ខ្មែរ​ធ្លាប់​ប្រើ​តែ ទុតិយាសាឍ ។
    - បុញ្វសាឍ ឈ្មោះ​នក្សត្រ​ទី ២០; ខែ​អាសាឍ​មុន; ខ្មែរ​ធ្លាប់​ប្រើ​តែ​បឋមាសាឍ ឬ ប្រថមាសាឍ) ។ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ជា ឧត្ដរៈ, ឧត្ដរា, ឧត្ដរោ, ឧត្តរំ (អ. ថ. --រុ័ង) ក៏​បាន តាម​គួរ​ដល់​ការ​ប្រកប; ផ្លាស់ រ ជា ល > ឧត្តល, ឧត្តលា, ឧត្តលោ ក៏​បាន (អ. ថ. អ៊ុត-ដល់, --តៈល៉ា, -តល៉ោ) ។
  10. ឧត្ដរទិស ( ន.នាមសព្ទ ) [អ៊ុត-តៈរ៉ៈ ទឹស]
    ទិស​ខាង​ឆ្វេង​ដៃ គឺ​ទិស​ខាង​ជើង (ឧត្ដរ) ។

Next >>

Headley's Khmer-English Dictionary Full Text Search
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar