Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: កើត

Chuon Nath's Khmer-Khmer Dictionary
  1. កើត ( កិ.កិរិយាសព្ទ )
    តាំង​មាន​ឡើង; ប្រកប : កើត​រោគ, កើត​សង្គ្រាម, កើត​មក​ជា​មនុស្ស; ធ្វើ​កើត, ធ្វើ​មិន​កើត, កើត​ការ ។
  2. កើត ( ន.នាមសព្ទ )
    ឈ្មោះ​ទិស​ខាង​ព្រះ​អាទិត្យ​រះ គឺ​ទិស​បូព៌ : ទិស​ខាង​កើត, ឈរ​បែរ​មុខ​ទៅ​ឯ​កើត ។ ឈ្មោះ​ចំណែក​ថ្ងៃ​ខាង​ខ្នើត គឺ​តាំង​ពី​ថ្ងៃ​ទី ១ ទៅ​ដល់​ថ្ងៃ​ទី ១៥ : ថ្ងៃ ១ ᧡ ៣ ( = ថ្ងៃ​អាទិត្យ ១ កើត​ខែ​មាឃ) ។
  3. កើតក្ដី ( ន.នាមសព្ទ )

    - នំ​បំពួន​ស្ករ ឬ - នំ​ផ្លែ​អាយ ។ ចាស់​ៗ តំណាល​ប្រាប់​ថា នំ​នេះ​បាន​ជា​ឈ្មោះ​ថា នំ​កើត​ក្ដី ផង​ដែរ ពីព្រោះ​​ក្នុង​សម័យ​ព្រេង​នាយ នៅ​ពេល​មួយ​នោះ មាន​បុរស​ពីរ​នាក់ បរិភោគ​នំ​បំពួន​ស្ករ​នេះ​ក្នុង​ទី​ជិត​គ្នា អង្គុយ​ប្រទល់​មុខ​គ្នា, បុរស​ម្នាក់​ខាំ​នំ​នេះ​ពាក់​កណ្ដាល​មិន​ពម​ទាំង​មូល​ទៅ​ក្នុង​មាត់ ទឹក​ស្ករ​ក៏​ធ្លាយ​បាញ់​ឆ្វាច​ទៅ​ចូល​ភ្នែក​អ្នក​ម្ខាង, កើត​ជា​ជ​ម្លោះ​ដាល់​តប់​គ្នា រហូត​ដល់​កើត​ក្ដី​ប្ដឹង​ចៅក្រម... ចៅក្រម​ក៏​ហៅ​នំ​នេះ​ថា
    - នំ​កើត​ក្ដី, ឈ្មោះ​នំ​នេះ​ក៏​កើត​មាន​តាំង​ពី​កាល​នោះ​មក ។ នេះ​ជា​ប្រវត្តិ​ដែល​ចាស់​ៗ បាន​តំណាល​ប្រាប់ ប៉ុន្តែ​ពុំ​ប្រាកដ​ថា នំ​កើត​ក្ដី នេះ​កើត​មាន​នៅ​ក្នុង​សម័យ​ណា​ទេ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បំពួន​ស្ករ និង​ផ្លែ​អាយ ទៀត​ផង ព្រោះ​ជា​ឈ្មោះ​នំ​តែ​មួយ​ប្រភេទ នេះ​ឯង ។
Headley's Khmer-English Dictionary
  1. កើត ( v ) [kaət]   - detail »
    to be born, created; to be, become; to come into existence, arise, appear; to rise (of the sun); to happen, occur; to give birth to
  2. កើត ( v ) [kaət]   - detail »
    to have / suffer (from a disease), contract (an illness); to be affected (by an emotion)
  3. កើត ( covb ) [kaət]   - detail »
    to succeed; to be possible; to be able
  4. កើត ( n ) [kaət]   - detail »
    (the) east.
  5. កើត ( adj ) [kaət]   - detail »
    eastern
  6. កើត ( n ) [kaət]   - detail »
    period (or day) of the waxing moon (the days in the 15-day period between the new moon and the full moon)
    Eg. ថ្ងៃសុក្រ ១៥ កើតខែវិសាខ: Friday the 15th day of the waxing moon of the month of Visakh


Prohok Solutions @2017 : Learn Khmer | Khmer Calendar