Khmer Dictionary: ងា
Chuon Nath's Khmer-Khmer Dictionary
-
ងា
( កិ.កិរិយាសព្ទ )
លើកដៃឡើងជន្ល ឬលើកដៃវាសវង់លំនាំគុន : ងាដៃ, ងាដៃជន្ល ។
-
ងាក
( កិ.កិរិយាសព្ទ )
បែរបញ្ឆៀង, បែរខាង : ងាកឆ្វេង, ងាកស្ដាំ, ងាកចុះងាកឡើង ។
- ងាកចិត្ត, ងាកគំនិត គឺបែរចិត្ត, បែរគំនិត ។
-
ងាប់
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
ស្លាប់, គាំង; និយាយចំពោះតែអនុបាទិន្នករូប មានឈើនិងគ្រឿងចក្រជាដើម : ឈើងាប់, ឫស្សីងាប់, នាឡិកាងាប់ ។ បើចំពោះឧបាទិន្នករូបមានមនុស្សជាដើម គឺជាពាក្យទ្រគោះ : អាចោរកំណាចនោះវាងាប់ទៅហើយ ។ ចំពោះសត្វតិរច្ឆាន គោងាប់, ក្របីងាប់ ។
- ងាប់គំនិត គឺផុត, ទាល់អស់ផ្លូវគិតតទៅទៀត ។ ព. គ. ថា : ស្លាប់គំនិត, ផុតគំនិត, ទាល់គំនិត, អស់គំនិត ។
-
ងាយ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលមិនក្រ, មិនពិបាក គឺដែលស្រួល, ដែលស្រណុក, ធ្វើឆាប់កើត, រកឆាប់បានជាដើម : ការងាយសោះទៅជាធ្វើមិនកើត ។
-
ងារ
( ន.នាមសព្ទ )
មុខការ, ទីតំណែងរាជការតាមបណ្ដាស័ក្ដិ, តាមក្រសួង, បណ្ដាស័ក្ដិ, យសស័ក្ដិ, ឋានន្តរ ។ លោកហ្នឹងមានងារជាអ្វី ? មានងារជាហ្លួងពិភក្តិអក្សរ ។
-
ងារ
( ន.នាមសព្ទ )
ភាគដីល្មមកម្លាំងបុរសធ្វើមួយពេលហើយការ : ដីមួយងារ, ភ្ជួរស្រែមួយព្រឹកបានពីរងារ ។ ការដែលចែកដោយមុខ, ដោយឡែក ក៏ហៅថា ងារ ដែរ : ធ្វើការតាមមុខងារ, ធ្វើការកាន់មុខងារ, ធ្វើការកាន់ងារ, ភ្ជួរកាន់ងារ ។
-
ងារ
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យការ : ការងារ គឺកិច្ចការដែលត្រូវធ្វើដោយមុខ ។
-
ងាវ
( ន.នាមសព្ទ )
លៀសសមុទ្រមួយប្រភេទ ក្នុងពួកគ្រែង : ផ្អកងាវ ។
-
ងាស
( កិ.កិរិយាសព្ទ )
គ្រវាសចេញ : ងាសដៃ, ងាសជើង ។
-
ងាស់
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
ទាស់សរសៃ, ស្លាក់ខ្យល់គាំងម្ដងៗ, ងាស់ដៃ, ដៃងាស់ ។ គំនិតងាស់ ឬ ងាស់គំនិត ទញ់គំនិតគិតឃើញខ្លះ ទេខ្លះ ។ ការងារងាស់ ការងារដែលគាំងប្រព្រឹត្តទៅមិនស្រួល ។ ងាស់សំដី សំដីគាំងៗ មិនរាបសា ។ល។
Headley's Khmer-English Dictionary
-
ងា
( v ) [ŋie] - detail »
to poke, jab (with a finger); to gesture (with the arm), move the arm in an arc; to raise (one's hand) against, threaten (with one's arm or hand), shake a fist at; to brandish
-
ងាក
( v ) [ŋiek] - detail »
to turn (esp. the head), change direction, turn aside, turn away; to move away; to turn one's attention (from / to), turn one's back on
Eg. ប្រជារាស្ត្រនៅក្នុងស្រុកនោះ កំពុងតែងាកពីការធ្វើស្រូវប្រដេញទឹកមកដាំកក់មូលវិញ: The inhabitants of that district are turning away from floating - rice farming to the planting of round reeds. -
ងាប់
( v ) [ŋoap] - detail »
to die (of animals or, crudely, of people); to stop, cease functioning / break down (of a machine).
-
ងាប់
( adj ) [ŋoap] - detail »
to be dead; paralyzed, inoperative
-
ងាប់
( v ) [ŋoap] - detail »
to dry up / wither (of plants); to be extinguished (of emotions)
-
ងាយ
( adj ) [ŋiey] - detail »
to be easy; easy to do
-
ងាយ
( v ) [ŋiey] - detail »
to scorn, mock; to look down on; to be scornful
Reference: មើលងាយ -
ងារ
( n ) [ŋie] - detail »
function, profession; role, title; work, business, duty
-
ងារ
( n ) [ŋie] - detail »
usual amount of land that can be plowed during one morning, one afternoon or one day
Eg. ភ្ជួរស្រែមួយព្រឹកបានពីរងារ: to plow more than usual in one morning -
ងាវ
( n ) [ŋiev] - detail »
kind of shellfish, oyster