Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ទឹក

Chuon Nath's Khmer-Khmer Dictionary
  1. ទឹក ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    (ទក) ធាតុ​រាវ, តាម​កំណើត​ដើម​ឥត​ព័ណ៌ ឥត​ក្លិន, ជា​របស់​មាន​ប្រយោជន៍​ដ៏​សំខាន់ សម្រាប់​ពួក​មនុស្ស​សត្វ, មាន​ត្រូវ​ផឹក, ងូត​ជាដើម ។
    - ទឹក​កក ន. ដុំ​ទឹក​ដែល​កក​ដោយ​អាកាស​ត្រជាក់​ខ្លាំង ឬ​ដោយ​គ្រឿង​ម៉ាស៊ីន​ធ្វើ​ឲ្យ​កក ។
    - ទឹក​កាម ទឹក​ខាប់​អន្លាយ​ស្អិត​ដែល​ឃ្លាត​ចេញ​ចាក​កាយ​តាម​បស្សាវមគ្គ ... (ព. ព. ។ ព. គ. ទឹក​អសុចិ ឬ ទឹក​សុក្កៈ; ព. ខ្ព. អសុចិ ឬ សុក្កៈ ) ។
    - ទឹក​ក្រុត ថ្នាំ​រាវ​សម្រាប់​បង្កាត់​លោហ​ជាតិ ។
    - ទឹក​ក្លស់​ទឹក​ស័ង្ខ ទឹក​មង្គល​ដែល​ស្រោច​លើ​ព្រះ​សិរ​ព្រះ​រាជា ក្នុង​កាល​ដែល​អភិសេក​ឲ្យ​ពេញ​ទី​ស៊ប់​ជា​ព្រះ​មហា​ក្សត្រ​ទ្រង់​រាជ្យ (ហៅ​មុទ្ធា​ភិសិត្តរាជ្យ) ។
    - ទឹក​ខ្មេះ ទឹក​ជូរ​ដែល​កើត​អំពី​បាយ​ស្រា​ជាដើម ។
    - ទឹក​ខ្មៅ ទឹក​មាន​ព័ណ៌​ខ្មៅ ឬ​មាន​ព័ណ៌​ដោយ​យ៉ាង​ៗ​សម្រាប់​សរសេរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទឹក​សរសេរ) ។
    - ទឹក​គ្រឿង ទឹក​ជ្រលក់​អន្លក់​ធ្វើ​ដោយ​ត្រី​សាប ឬ​ត្រី​ឆ្អើរ​លាយ​នឹង​ព្រហក់ ឬ​កាពិ​និង​គ្រឿង​ច្រើន​មុខ​មាន​ម្ជូរ​និង​ស្លឹក​ជីរ​ខ្ទឹម​ជាដើម ។
    - ទឹក​ឃ្មុំ ទឹក​ផ្អែម​ដែល​ឃ្មុំ​បង្កើត​ក្នុង​សំបុក ។
    - ទឹក​ច័ណ្ឌ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចណ្ឌ ឬ ច័ណ្ឌ) ។
    - ទឹក​ចត់ ឬ - ទឹក​អម្ចត់ ទឹក​មាន​រស​ចត់ គឺ​ទឹក​ជ្រលក់​ចីវរ​របស់​ពួក​បព្វជិត​ក្នុង​ព្រះ​ពុទ្ធ​សាសនា ។
    - ទឹក​ចិត្ត (--ចិត) ទឹក​រក្សា​ចិត្ត គឺ​ទឹក​ដែល​នៅ​ក្នុង​បេះ​ដូង, ចិត្ត ។
    - ទឹក​ឆា ឈ្មោះ​កន្លែង​ទឹក​ជ្រោះ​ជា​ទី​កំសាន្ត​មួយ មាន​ទឹក​ថ្លា​ស្អាត​ហូរ​ជានិច្ច នៅ​ក្នុង​ស្រុក​ព្រៃ​ឈរ​ខេត្ត​កំពង់ចាម ។
    - ទឹក​ឈូ ឈ្មោះ​កន្លែង​ទឹក​ជ្រោះ​ជា​ទី​កំសាន្ត​មួយ​មាន​ទឹក​ថ្លា​ស្អាត​ហូរ​ជានិច្ច​នៅ​ក្នុង​ខេត្ត​កំពត ។
    - ទឹក​ដប់ ឈ្មោះ​មាស​មួយ​ប្រភេទ ដែល​ល្អ​វិសេស​ជាង​មាស​ទាំងពួង : មាស​ទឹក​ដប់ ។
    - ទឹក​ដម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដម) ។
    - ទឹក​ដូង ទឹក​ដែល​កើត​នៅ​ក្នុង​ផ្លែ​ដូង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចាក់​ទឹក​ដូង) ។
    - ទឹក​ដោះ ទឹក​ដែល​ចេញ​ពី​ដោះ មាន​ពណ៌​ស​មាន​រស​ផ្អែម : ទឹក​ដោះ​មនុស្ស, ទឹក​ដោះ​គោ, ទឹក​ដោះ​ពពែ...។
    - ទឹក​ដោះ​ខាប់ ទឹក​ដោះ​គោ​ដែល​គេ​រំងាស់​ឲ្យ​ខាប់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គោរស ផង) ។ ទឹក​ដោះ​ខ្លា ឈ្មោះ​ស្មៅ​មួយ​ប្រភេទ ។ ទឹក​ដោះ​ជូរ ទឹក​ដោះ​គោ​ដែល​គេ​ទុក​ឲ្យ​ជូរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គោ​រស ផង) ។
    - ទឹក​ដោះ​ជូរ​ឡើង​ពពុះ ទឹក​ដោះ​គោ​ដែល​គេ​ទុក​ឲ្យ​ឡើង​ពពុះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គោរស ផង) ។
    - ទឹក​ដោះ​ថ្លា ទឹក​ដោះ​គោ​ដែល​គេ​រំងាស់​ទាល់​តែ​ឡើង​ថ្លា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គោរស ផង)។
    - ទឹក​ដោះ​រាជសីហ៍ (--រាជៈសី) ឈ្មោះ​ស្មៅ​មួយ​ប្រភេទ ។ ឈ្មោះ​ចេក​មួយ​ប្រភេទ ។ ទឹក​ដោះ​ស្រស់ ទឹក​ដោះ​ដែល​នៅ​ស្រស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គោរស ផង) ។
    - ទឹក​ត្នោត ទឹក​ដែល​ស្រក់​អំពី​មុខ​ផ្កា​ត្នោត​គាប ។
    - ទឹក​ត្រី ទឹក​ប្រៃ​មាន​ពណ៌​លឿង​ឬ​ក្រហម ធ្វើ​ពី​មច្ឆជាតិ​ស្អុយ​ប្រឡាក់​អំបិល ។
    - ទឹក​នោម ទឹក​មាន​ក្លិន​ឆ្អេះ ដែល​មនុស្ស​ឬ​សត្វ​បញ្ចេញ​ពី​ក្នុង​កាយ​តាម​បស្សាវមគ្គ (ព. រ. ហៅ​ទឹក​មូត្រ; ព. ខ្ព. ហៅ បស្សាវៈ ឬ ទឹក​បស្សាវៈ ។
    - ទឹក​បន្សារ គ្រឿង​លាយ​សម្រាប់​ផ្សារ​លោហ​ជាតិ​ឲ្យ​ជាប់​គ្នា ។
    - ទឹក​បស្សាវៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បស្សាវៈ) ។
    - ទឹក​បាន (សំ. បា. បាន “ទឹក​ដែល​គួរ​ផឹក​បាន, ទឹក​សម្រាប់​ផឹក”) ទឹក​ដែល​មាន​ពុទ្ធានុញ្ញាត​ឲ្យ​ពួក​បព្វជិត​ក្នុង​ពុទ្ធ​សាសនា​ប្រើ​ជា​ភេសជ្ជៈ​បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អដ្ឋបាន) ។
    - ទឹក​បាយ ទឹក​ដែល​ផាត់​សម្រេង​ចេញ​ពី​អង្ករ​ស្ងោរ ដើម្បី​នឹង​ផ្ងំ​អង្ករ​នោះ​ឲ្យ​ងំ​កើត​បាន​ជា​បាយ ។
    - ទឹក​ផុស ឈ្មោះ​ស្រុក​មួយ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ ។
    - ទឹក​ពិភទ្ទសច្ចា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិពឌ្ឍនសច្ចា) ។
    - ទឹក​ភ្នែក ទឹក​ដែល​ចេញ​ពី​ភ្នែក​ដោយ​មាន​អ្វី​ចូល, ដោយ​ប៉ះ​ទង្គិច ឬ​ដោយ​យំ​ជាដើម ។
    - ទឹក​ភ្លៀង ទឹក​ដែល​ធ្លាក់​ចុះ​ពី​អាកាស មិន​ទាន់​ប្រែ​ឈ្មោះ​ដើម​នៅ​ឡើយ : ងូត​ទឹក​ភ្លៀង, ត្រូវ​ទឹក​ភ្លៀង ។
    - ទឹក​ភ្លោះ ទឹក​ដែល​ហៀរ​ចេញ​ពី​ទ្វារ​មាស​មាតា ក្នុង​ពេល​មុន​ដែល​ទារក​នឹង​សម្រាល​ចេញ​មក; កាល​ដែល​ទឹក​នេះ​ចេញ​មក​គេ​ហៅ​ថា បែក​ទឹក​ភ្លោះ ។
    - ទឹក​មន្ត (--មន់) ទឹក​មង្គល​ដែល​ព្រះ​សង្ឃ​សូត្រ​ចម្រើន​ពុទ្ធ​មន្ត ឬ​ទឹក​ដែល​អ្នក​ចេះ​មន្ត​អាគម​សូត្រ​កូរ​ផ្លុំ សម្រាប់​ស្រោច, ងូត បង្ការ​ខ្លួន ឬ​ជម្រះ​ចង្រៃ (តាម​ទម្លាប់​អ្នក​ជឿ) ។
    - ទឹក​មាត់ ធាតុ​ទឹក​ខាប់​បន្តិច​ដែល​កើត​ក្នុង​មាត់​ជា​ធាតុ​ផ្សើម​មាត់​ឲ្យ​សើម​ជានិច្ច ។
    - ទឹក​មាស ប្រេង​រាវ​ស្អិត​លាយ​កម្ទេច​ផង់​មាស​ឬ​ស្ពាន់ សម្រាប់​លាប​គ្រឿង​រចនា​ផ្សេង​ៗ ។
    - ទឹក​មូត្រ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មូត្រ) ។
    - ទឹក​រងៃ ន. ទឹក​ដែល​ហូរ​ចេញ​អំពី​សាច់​ត្រូវ​របួស​ជិត​​នឹង​ពង​ខ្ទុះ ។
    - ទឹក​សរសេរ ទឹក​មាន​ព័ណ៌​ផ្សេង​ៗ សម្រាប់​ប្រើ​សរសេរ : ទឹក​សរសេរ​ខ្មៅ, ទឹក​សរសេរ​ក្រហម, ទឹក​សរសេរ​ស្វាយ, ទឹក​សរសេរ​ខៀវ...; ខ្មែរ​យើង​ហៅ​តាម​ទម្លាប់​ថា ទឹក​ខ្មៅ ទាំងអស់ : ទឹក​ខ្មៅ​ខ្មៅ, ទឹក​ខ្មៅ​ក្រហម, ទឹក​ខ្មៅ​ស្វាយ, ទឹក​ខ្មៅ​ខៀវ... (ហៅ​ទឹក​សរសេរ ទើប​សម) ។
    - ទឹក​ស៊ីអ៊ីវ (ចិន) ទឹក​សម្បុរ​ក្រមៅ​ធ្វើ​ពី​គ្រាប់​សណ្ដែក​សៀង សម្រាប់​ប្រើ​ការ​ផ្សំ​នឹង​ម្ហូប​អាហារ​ណា​មួយ ដែល​គួរ​ប្រកប ។
    - ទឹក​សំបថ (--បត់) ទឹក​ដែល​ពួក​មនុស្ស​តាំង​សច្ចា​ប្រណិធាន​ស្បថ ទៅ​វិញ​ទៅ​មក ហើយ​ផឹក​ដោយ​សេចក្ដី​ប្ដេជ្ញា​គ្នា​យ៉ាង​តឹង ក្នុង​កិច្ច​ការ​ណា​មួយ ដែល​ជា​អំពើ​ទាស់​ខុស​នឹង​ច្បាប់​សម្រាប់​ប្រទេស​ដែល​ខ្លួន​នៅ ។
    - ទឹក​សំបួរ ទឹក​ដែល​គេ​អប់​ដោយ​ផ្សែង​ទៀន​ក្រមួន​ឃ្មុំ ហើយ​ដាក់​ផ្លែ​សំបួរ​ទុំ ឬ​ដាក់​ចំណិត​ផ្លែ​ក្រូច​សើច​លាយ​ខ្លះ​ផង​ក៏​មាន សន្មត​ថា​ជា​ទឹក​មង្គល​ក្នុង​ការ​និមន្ត​ភិក្ខុ​សង្ឃ​សូត្រ​ព្រះ​បរិត្ត​ឲ្យ​កើត​ស្រី​សួស្ដី...។
    - ទឹក​សំឡេង សូរ​ស័ព្ទ​សំឡេង​ពីរោះ​ឬ​មិន​សូវ​ពីរោះ​ក៏​ហៅ ទឹក​សំឡេង បាន ។
    - ទឹក​អប់ ទឹក​ក្រអូប​កើត​ដោយ​អប់, ដោយ​ចំហុយ​ជាមួយ​នឹង​គ្រឿង​ក្រអូប​ផ្សេង​ៗ មាន​ផ្កា​ជាដើម ។
    - ទឹក​អម្ចត់ (--អំម្ចត់) (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទឹក​ចត់) ។
    - ទឹក​អម្រឹត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អម្រឹត) ។
    - ទឹក​អំពៅ ទឹក​ផ្អែម​ដែល​គាប​យក​ពី​ដើម​អំពៅ ។ល។
  2. ទឹក--
    (មើល​ក្នុង​ពាក្យ ទឹក) ។
  3. ទឹក​ធ្លាក់ ( ន.នាមសព្ទ )
    ទឹក​ដែល​ជ្រាប​ចេញ​ពី​ផ្ទៃ​ភ្នំ ហូរ​ធ្លាក់​ចុះ​មក​ជានិច្ច, ជួន​មាន​កន្លែង​ខ្លះ​ជា​ប្រភព​នៃ​ស្ទឹង​ដែល​ហៅ​ថា ក្បាល​ស្ទឹង ក៏​បាន, ដូច​ជា​ក្បាល​ស្ទឹង​ព្រែក​ត្នោត​ជាដើម; បើ​ទឹក​ធ្លាក់​នោះ​ធំ​ច្រើន ហូរ​ចេញ​មក​ខ្លាំង ជា​ប្រភព​នៃ​ទន្លេ​ក៏​មាន ។
  4. ទឹក​បាក់ ( ន.នាមសព្ទ )
    ទឹក​ដែល​ហូរ​ខ្លាំង​ពី​ទី​ខ្ពស់​ចុះ​មក​កាន់​ទី​ទាប : ពីរ​បី​ថ្ងៃ​នេះ​មាន​ភ្លៀង​ធំ​ទាំង​ថ្ងៃ​ទាំង​យប់​ឥត​ឈប់​ឥត​ស្រាក មាន​ទឹក​បាក់​ពី​ទួល​សាយ​ពេញ​វាល​ហូរ​ចុះ​ទៅ​ក្នុង​ស្ទឹង ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ទឹក​បាក់​ទៅ​ទាប បុណ្យ​បាត់​ដ្បិត​បាប លាភ​បាត់​ដ្បិត​ឃោរ ទឹក​ថ្លា​ដ្បិត​​​រលក ពុំ​យល់​ស្រមោល ទោស​កើត​ដ្បិត​ពោល ល្មម​មាត់​ឈ្លានពាន (សាស្រ្តា​ច្បាប់ រាជនេតិ ជា​ព្រះ​និពន្ធ​នៃ​ព្រះ​រាជ​សម្ភារ) ។
Headley's Khmer-English Dictionary
  1. ទឹក ( n ) [tɨk]   - detail »
    water; juice; liquid
  2. ទឹក ( n ) [tɨk]   - detail »
    round (of a fighting contest)
  3. ទឹក ( n ) [tɨk]   - detail »
    temperament
  4. ទឹក ( n ) [tɨk]   - detail »
    quality of gold, silver or jewels
    Eg. ត្បូងនេះមាន​ទឹកល្អ: This gem is good quality.
  5. ទឹក ( n ) [tɨk]   - detail »
    suit (of cards)


Prohok Solutions @2017 : Learn Khmer | Khmer Calendar