Khmer Dictionary: ល្អ
Chuon Nath's Khmer-Khmer Dictionary
-
ល្អ
( គុ.គុនសព្ទ )
មិនអាក្រក់ គឺឥតមានហ្មង, មិនមានទាស់, មិនឆ្គង, ត្រឹមត្រូវ, ប្រពៃ : ចិត្តល្អ, រូបល្អ, អំពើល្អ, សម្ដីល្អ ។ កិ. វិ. ដោយប្រពៃ, ត្រឹមត្រូវ, ស្រួលបួល : ប្រព្រឹត្តល្អ, និយាយល្អ, ធ្វើការល្អ ។ ល្អជា ស្លូតត្រង់, ត្រឹមត្រូវ : មនុស្សល្អជា, សម្ដីល្អជា; និយាយល្អជា ។
- ល្អមើល ល្អគួរឲ្យចង់មើល, ល្អស្រួលមើល ។
- ល្អស៊ី ល្អគួរឲ្យចង់ស៊ី, ឆ្ងាញ់ពិសា (ព. សា. ; ព. គ. ល្អទទួលទាន) ។
- ល្អល្អាច់ (ព. សា.) ស្អាតបាត, សមរម្យ : រូបរាងល្អល្អាច់ ។ ស្រួលបួល : ធ្វើការឲ្យល្អល្អាច់ ! ។
- ល្អល្អិត ល្អហ្មត់ហ្មង, ល្អប្រពៃ : រូបឆោមល្អល្អិត ។ ស្រួលបួល, ប្រយ័ត្នប្រយែង : ធ្វើការឲ្យល្អល្អិត ! ។
- ល្អល្អះ ល្អស្រលួតស្រឡះ, ល្អឥតឆ្គង : រូបឆោមល្អល្អះ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា ល្អះល្អ ក៏បាន, ដូចជា : រូបឆោមល្អះល្អ មិនខ្មៅមិនស ល្មមតែសមរម្យ មិនខ្ពស់មិនទាប មិនតូចមិនធំ ស្រគត់ស្រគំ សមជាអ្នកមុខ ។
-
ល្អក់
( គុ.គុនសព្ទ )
ដែលមិនថ្លា, មិនបរិសុទ្ធ, ដែលសៅហ្មង : ទឹកល្អក់, ចិត្តល្អក់, ភ្នែកល្អក់ ។
-
ល្អង
( ន.នាមសព្ទ )
លំអងយ៉ាងល្អិត, ផង់ល្អិត : ឥតខ្លាចប៉ុនល្អង, ល្អងធូលី ។ ល្អងធូលីព្រះបាទ ពាក្យសម្រាប់និយាយក្រាបបង្គំទូលក្សត្រិយ៍ទ្រង់រាជ្យ ដោយបន្ទាបខ្លួនអ្នកនិយាយហាក់ដូចជាយកសីល : ទៅក្រាបក្រោមល្អងធូលីដែលជាប់នៅព្រះបាទ : សូមក្រាបបង្គំទូលក្រោមធូលីព្រះបាទនៃ... ។ ប្រើជាបុរិសសព្វនាមជាជំនួសព្រះនាមសម្តេចព្រះមហាឧបរាជ ឬសម្តេចព្រះឧបយុវរាជ ឬក៏សម្តេចព្រះមហាសង្ឃរាជជាដើមក៏បាន : ល្អងធូលីព្រះបាទទ្រង់ស្តេចទៅ ... ។
-
ល្អន់
( គុ.គុនសព្ទ )
ប៉ន់ ។ ប. ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ល្អិត ថា: ល្អិតល្អន់ ល្អិតប៉ន់, ល្អិតក្រៃពេក : បុកឲ្យល្អិតល្អន់, គិតល្អិតល្អន់; គំនិតល្អិតល្អន់ ។
-
ល្អាង
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រអាង) ។
-
ល្អាច់
( ប.បរិវារសព្ទ )
ពាក្យសាមញ្ញសម្រាប់និយាយផ្សំនឹងពាក្យ ល្អ ថា: ល្អល្អាច់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ល្អ) ។
-
ល្អាត
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រអាត) ។
-
ល្អាន
( ន.នាមសព្ទ )
ស្នាមជាលំអាន, ស្នាមឬលំអានដែលអូស; សេចក្ដីសៅហ្មង, ដំណើរមោះមៃ : ឥតមានល្អាន ។ ប្រើដូចជា កិ. វិ. ក៏បាន : និយាយពុំឲ្យល្អាន ។ ព. ទ. បុ. អូសទូកពុំឲ្យល្អាន ចាប់ត្រីបានពុំឲ្យល្អក់ទឹក (មើលក្នុងពាក្យ អូស ផង) ។
-
ល្អិត
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលតូចឆ្មារ : សរសៃល្អិត, គ្រាប់ល្អិត ។ ដែលខ្ទេច, ប៉ន់ : បុកល្អិត, ទំពាល្អិត ។ ដែលហ្មត់ហ្មង, ឈ្លាសវៃ; ប្រាកដប្រជា : ប្រាជ្ញាល្អិត, គំនិតល្អិត ។ ដែលទន់ផ្អែម, សុភាព គួរស្តាប់ : វាចាល្អិត ។ ដែលម៉ដ្ឋ, រលីង, ផូរផង់ : សាច់ល្អិត ។
- ល្អិតល្អ ល្អិតដោយប្រពៃ, ល្អិតសព្វគ្រប់ ។ ល្អិតល្អន់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ល្អន់) ។
- ល្អិតល្អោច ល្អិតខ្ទេចខ្ទី; រំកាច់រំកោច ។ ល្អល្អិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ល្អ) ។
-
ល្អិន
( គុ.គុនសព្ទ )
ដែលត្រជាក់ស្រួល : ត្រជាក់ល្អិន (ម. ប្រ.) ។ ប. ពាក្យសម្រាប់ប្រើផ្សំជាមួយនឹងពាក្យ ល្អូក ថា :
- សម្ដីល្អូកល្អិន សម្ដីត្រជាក់ទន់ផ្អែមសុភាព ។
- សាច់ល្អូកល្អិន សាច់ធាត់ទ្រលុកត្រជាក់ស្រួល សម្បុរស្រស់បស់ ។
Headley's Khmer-English Dictionary
-
ល្អ
( adj ) [lʔɑɑ] - detail »
to be good, nice; beautiful, pretty, handsome; correct, virtuous, decent; sound, proper, kind; to be good (to someone).
-
ល្អ
( adv ) [lʔɑɑ] - detail »
well
Eg. បងល្អ នឹងអូនណាស់: You were very good to me. -
ល្អក់
( adj ) [lʔɑk] - detail »
to be cloudy / muddy / murky (of water), blurred (of sight, thoughts), disturbed, confused, muddled; worried
-
ល្អង
( n ) [lʔɑɑŋ] - detail »
dust, powder
-
ល្អង
( n ) [lʔɑɑŋ] - detail »
fine mist, spray (Surin dialect)
-
ល្អង
( adj ) [lʔɑɑŋ] - detail »
to be the fairest / most beautiful (of women)
-
ល្អន់
[lʔɑn] - detail »
-
ល្អាង
( n ) [lʔaaŋ] - detail »
natural rock well or water-filled crater
-
ល្អាច់
- detail »
-
ល្អាត
( n ) [lʔaat] - detail »
kite, hawk, falcon (any of various birds of prey of the family Accipitridae)