Khmer Dictionary: ព្រះ
Chuon Nath's Khmer-Khmer Dictionary
-
ព្រះនេត្រព្រះ
( ន.នាមសព្ទ )
ឈ្មោះស្រុកមួយក្នុងខេត្តបាត់ដំបង ។
-
ព្រះបត់
( ន.នាមសព្ទ )
គំនូរព្រះពុទ្ធរូបជាដើម ដែលគូរនឹងផ្ទាំងសំពត់អាចបត់ ឬមូរបាន ។
-
ព្រះបាទ
or ព្រះបាទម្ចាស់
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បាទ ២ និ.)
-
ព្រះប្រធាន
( ន.នាមសព្ទ )
មើលក្នុងពាក្យ ព្រះជីវ៍ ។
-
ព្រះរំងាច
( ន.នាមសព្ទ )
ឈ្មោះស្មៅមួយប្រភេទ ពួកផ្ទីថ្ម ។
-
ព្រះស្ដេច
( ន.នាមសព្ទ )
[ ជើង ដ, អ. ថ.--ស្ដាច់ ]
ឋានន្តរមន្ត្រីទីចាងហ្វាងក្រុមសង្ឃការី ក្នុងព្រះបរមរាជវាំង : ឧកញ៉ាព្រះស្ដេច; ហៅឲ្យពេញទីថា ឧកញ៉ាព្រះស្ដេចសុរិន្ទ្រាធិ-បតី ឬ សុរេន្ទ្រាធិបតី ចាងហ្វាងក្រុមសង្ឃការី (ឋានន្តរនេះមានជាអង្វែងរាជ្យមកហើយ) ។
-
ព្រះស្ដែង
( បុ. ស.បុរិសសព្ទនាម, អាល.អាលបនៈ ឬសម្ពោធនៈ )
[ជើង ដ ]
or ប្រស្ដែង
( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
អ្នក, នាយ, ចៅ, បា; ឬវ៉ឺយ, វ៉ី; ពាក្យសម្រាប់ឥស្សរជនហៅមនុស្សស្និទ្ធស្នាល ដែលនៅក្រោមបង្គាប់របស់ខ្លួន : ម្នាលព្រះស្ដែង ! នែព្រះស្ដែង !; ហៅដោយមេត្តាប្រណីទៅរកអ្នកតូចទាបទន់ខ្សោយក៏បាន : ម្នាលប្រស្ដែងប្រេតអើយ !... (ព. ទេ.) ។
-
ព្រះអង្កោល
( ន.នាមសព្ទ )
ឈ្មោះប្រទាលមួយប្រភេទ ពួករមៀតតែមើមធំៗជាង, ប្រើជាគ្រឿងជ្រលក់យកព័ណ៌លឿង ។
-
ព្រះអន្លក់
( ន.នាមសព្ទ )
ឈ្មោះតិណជាតិមួយប្រភេទស្លឹកស្រួយសម្បុរបៃតងចាស់, ប្រើជាអន្លក់បាន ។
-
ព្រះកម្ចាត់
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ប្រើជាថ្នាំរម្ងាប់រោគ (ច្រើនហៅក្លាយជា រលួសបារាំង) ។