Khmer Dictionary: ក្ង
Chuon Nath's Khmer-Khmer Dictionary
-
ក្ង
( ន.នាមសព្ទ )
ឈ្មោះបក្សីមួយប្រភេទពួកកុក សម្បុរស ចំពុះខ្មៅកោង, ជើងខ្មៅ។
-
ក្ង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ពាក្យសម្រាប់ចម្រើនពាក្យងើយ, ពាក្យងឲ្យវិសេសឡើង : ងើយក្ង, ងក្ង ។
-
ក្ងក់
( គុ.គុនសព្ទ )
កោងកាច់ចូល : កក្ងក់, កោងក្ងក់, ជាដើម ។
-
ក្ងង់
( គុ.គុនសព្ទ )
កោងសណ្ឋានដូចកង់ : កោងក្ងង់ ។
-
ក្ងាន
( ន.នាមសព្ទ )
ឈ្មោះបក្សីមួយប្រភេទ សណ្ឋានប្រហែលនឹងសត្វទា តែធំ, ខ្ពស់, កវែងជាងទា, សម្បុរស ។
-
ក្ងិងក្ងង់
( គុ.គុនសព្ទ )
វៀចក្រវិកក្រវក់មិនរៀបរយ : ឈើក្ងិងក្ងង់ ជាដើម ។
-
ក្ងិច
( គុ.គុនសព្ទ )
ខ្លីខ្វង់គេចផ្អៀង : កក្ងិច ជាដើម ។
-
ក្ងិចក្ងក់
( គុ.គុនសព្ទ )
ដែលវៀចកុងចុះកុងឡើង : ឈើវៀចក្ងិចក្ងក់ ។
-
ក្ងិត
( គុ.គុនសព្ទ )
ឆែបបន្តិច; ច្រើននិយាយតែច្រមុះ :
- ក្ងិតច្រមុះ,
- ច្រមុះក្ងិត គឺច្រមុះកញ្ឆែប ។
-
ក្ងិត
( គុ.គុនសព្ទ )
ពាក្យសម្រាប់ចម្រើនពាក្យខ្មៅ ឲ្យវិសេសឡើង : ទោះបីខ្មៅក្ងិត តែចិត្តបានណាស់ ។
Headley's Khmer-English Dictionary
-
ក្ង
( n ) [kŋɑɑ] - detail »
white ibis with black beak and legs
-
ក្ង
( adj ) [kŋɑɑ] - detail »
to be curved and upturned (as the horns of a water buffalo).
Reference: ងក្ង -
ក្ង
[kŋɑɑ] - detail »
to be annoyed, irritated, peeved
-
ក្ង
( v ) [kŋɑɑ] - detail »
to raise the head (to look up)
Reference: ងើយក្ង -
ក្ងក់
( adj ) [kŋɑk] - detail »
to be in the shape of a hook, crooked, bent
-
ក្ងង់
( adj ) [kŋɑŋ] - detail »
to be crooked, twisted, distorted, deformed, hook-shaped
-
ក្ងាន
( n ) [kŋaan] - detail »
goose, swan
-
ក្ងិងក្ងង់
( adj ) [kŋəŋ - kŋɑŋ] - detail »
to be twisted, distorted, bent out of shape
-
ក្ងិច
( adj ) [kŋəc] - detail »
to be bent, distorted, crooked, curved
-
ក្ងិចក្ងក់
( adj ) [kŋəc - kŋɑk] - detail »
to be winding, sinuous, zigzag, crooked.