Khmer Dictionary: ក្ដី
Chuon Nath's Khmer-Khmer Dictionary
-
ក្ដី
( ន.នាមសព្ទ ) [ជើង ដ] ( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
វត្តអារាមជាទីនៅនៃភិក្ខុសាមណេរ :
- ឲ្យកូនទៅនៅក្ដី គឺឲ្យកូននៅវត្តដោយមានភិក្ខុសង្ឃជាគ្រូបង្រៀន ឲ្យបានចេះដឹងសេចក្ដីខុសត្រូវរាក់ជ្រៅ ។ នៅក្ដី នៅវត្ត ។
-
ក្ដី
( ន.នាមសព្ទ ) [ជើង ដ] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(គតិ “ដំណើរ; ការណ៍”) ដំណើរ, ហេតុ, ការណ៍ទាស់ទែងគ្នា, អធិករណ៍ដែលប្ដឹងផ្ដល់គ្នារហូតដល់ទីតុលាការវិនិច្ឆ័យ : កើតក្ដី, តុលាការជម្រះក្ដី , កាន់ក្ដី, ស្មាក្ដី ។
-
ក្ដី
( ន.នាមសព្ទ ) [ជើង ដ] ( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
និបាតសព្ទប្រាប់សេចក្ដីថា ឬ, ក៏ដោយ គឺទាំងនេះទាំងនោះ ឬ នេះក៏បាន នោះក៏បាន : ខ្ញុំក្ដី, អ្នកក្ដី; ទោះគេមកក្ដី គេពុំមកក្ដី ។
-
ក្ដីក្ដាំ
( ន.នាមសព្ទ ) [ជើង ដ ទាំង២]
អធិករណ៍ទួទៅ, អធិករណ៍រាយរង, វិវាទធម្មតា : កើតក្ដីក្ដាំនឹងគ្នា។
-
ក្ដីណា
( អា. និ.អាយតនិបាត ) [ជើង ដ]
អនិយតនិបាតសព្ទប្រាប់សេចក្ដីថា ណាក្ដី, អ្វីក្ដី, ម្ដេចក្ដី : ទោះបីខុសត្រូវក្ដីណា គួរអត់ឱនគ្នាទៅ !
Headley's Khmer-English Dictionary
-
No matching entries found!