Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ទុក្ខ

Chuon Nath's Khmer-Khmer Dictionary
  1. ទុក្ខ ( ន.នាមសព្ទ ) [ទុក]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ទុះខ) សេចក្ដី​ព្រួយ, សេចក្ដី​លំបាក (កាយ​និង​ចិត្ត) : កើត​ទុក្ខ, មាន​ទុក្ខ ។ ពាក្យ​ផ្ទុយ : សុខ ។ ឈ្មោះ​អរិយសច្ច​ទី ១ (ក្នុង​អរិយសច្ច​ទាំង ៤) បាន​ខាង​សេចក្ដី​ទុក្ខ ដែល​កើត​អំពី ជាតិ, ជរា, ព្យាធិ, មរណៈ, សេចក្ដី​សោក​ស្ដាយ, ខ្សឹកខ្សួល, លំបាក​កាយ, តូច​ចិត្ត, ទង្គឹះ​តានតឹង​ចិត្ត; ហៅ​ឲ្យ​ពេញ​ថា ទុក្ខអរិយសច្ច ឬ​ទុក្ខសច្ច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរារិយសច្ច ផង) ។
    - ទុក្ខក្ខន្ធ (ទុក-ខ័ក-ខ័ន) ន. (បា.; សំ. ទុះខស្កន្ធ) គំនរ​ទុក្ខ, កង​ទុក្ខ គឺ​ប្រជុំ​នៃ​សេចក្ដី​ទុក្ខ​គ្រប់​យ៉ាង ។
    - ទុក្ខក្ស័យ (ទុក-ខ័ក ក្សៃ) ន. (បា. ទុក្ខក្ខយ; សំ. ទុះខក្សយ) ដំណើរ​អស់​ទុក្ខ, ទី​អស់​ទុក្ខ (ព្រះ​និព្វាន) : ព្រះ​អរហន្ត​ទាំងឡាយ លោក​បាន​ដល់​នូវ​ទុក្ខ​ក្ស័យ​ហើយ; ព្រះ​និព្វាន​ជា​ទុក្ខ​ក្ស័យ ។
    - ទុក្ខនិរោធ (ទុកខៈនិរោត) ន. (បា.) សេចក្ដី​រំលត់​ទុក្ខ; ទី​រំលត់​ទុក្ខ (ព្រះ​និព្វាន), ជា​ឈ្មោះ​នៃ​អរិយសច្ច​ទី ៣ (ក្នុង​អរិយសច្ច​ទាំង ៤) បាន​ខាង​ដំណើរ​រំលត់​តណ្ហា​អស់ មិន​មាន​សល់; ហៅ​ឲ្យ​ពេញ​ថា ទុក្ខនិរោធអរិយសច្ច ឬ​ទុក្ខនិរោធសច្ច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរារិយសច្ច ផង) ។
    - ទុក្ខនិរោធគាមិនី (ទុក-ខៈនិរោធៈ--) ន. (បា.) សេចក្ដី​ប្រតិបត្តិ​ជា​ផ្លូវ ឬ​ជា​ឧបាយ​ឲ្យ​រលត់​ទុក្ខ (អដ្ឋង្គិកមគ្គ), ជា​ឈ្មោះ​នៃ​អរិយសច្ច​ទី ៤ (ក្នុង​អរិយសច្ច​ទាំង ៤) បាន​ខាង​ផ្លូវ​មាន​អង្គ ៨ គឺ សេចក្ដី​យល់​ត្រូវ, តម្រិះ​ត្រូវ, ការ​ស្ដី​និយាយ​ត្រឹមត្រូវ, ការងារ​ត្រឹមត្រូវ, ការ​ចិញ្ចឹម​ជីវិត​ត្រឹមត្រូវ, ព្យាយាម​ត្រូវ, ការ​រឭក​ត្រូវ, ដំណើរ​តាំង​ចិត្ត​ខ្ជាប់ខ្ជួន​ត្រូវ ហៅ​ឲ្យ​ពេញ​ថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ឬ​ហៅ​ថា មគ្គសច្ច ក៏​បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរារិយសច្ច ផ) ។
    - ទុក្ខនិរោធសច្ច (ទុក-ខៈនិរោធៈស័ច) ន. (បា.) សេចក្ដី​រលត់​ទុក្ខ​ជា​ធម៌​មាន​ពិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទុក្ខនិរោធ) ។
    - ទុក្ខបរិញ្ញា (ទុ-ខៈប៉ៈរ៉ិញ-ញ៉ា) ន. (បា.) កំណត់​ដឹង​ច្បាស់​នូវ​ទុក្ខ, កំណត់​បាន​ថា​ជា​ទុក្ខ, ប្រាជ្ញា​ដែល​កត់​សម្គាល់​យល់​ថា​ជា​ទុក្ខ ។
    - ទុក្ខប្បទាន (ទុក-ខ័ប-ប៉ៈ--) ន. (បា.) ការ​លើក​ទុក្ខ​ធុរៈ​ទម្លាក់​ទៅ​លើ​គេ, ការ​ផ្ដេក​វេរ​ទុក្ខ​ធុរៈ​ឲ្យ​គេ ។
    - ទុក្ខប្បហាន (ទុក-ខ័ប-ប៉ៈ--) ន. (បា.) ការ​លះ​សេចក្ដី​ទុក្ខ គឺ​ការ​រលាស់​សេចក្ដី​ទុក្ខ​ចោល​មិន​ឲ្យ​ទំនៅ​ក្នុង​ចិត្ត : ទុក្ខប្បហាន​ជា​ហេតុ​នាំ​ឲ្យ​បាន​សេចក្ដី​សុខ ។
    - ទុក្ខវេទនា (ទុក-ខៈវេទៈនា) ន. (បា.) ដំណើរ​ដឹង​នូវ​សេចក្ដី​ព្រួយ, លំបាក; ដំណើរ​រង​អារម្មណ៍ ឬ​ទទួល​អារម្មណ៍​ជា​ទុក្ខ, សេចក្ដី​សោយ​ទុក្ខ​ ។ ហៅ​ត្រឹមតែ វេទនា ប៉ុណ្ណេះ ក៏​គង់​សំដៅ​សេចក្ដី​ថា ទទួល​រង​អារម្មណ៍​ជា​ទុក្ខ​ដែរ : រង​វេទនា ។ ខ្មែរ​យើង​ប្រើ​ជា កិ. ក៏​មាន : វេទនា​ណាស់ !, វេទនា​អ្វី​ម៉្លេះ​ទេ! ឬ វេទនា​អ្វី​ម្ល៉េះ​ហ៎្ន ! ។
    - ទុក្ខសច្ច (ទុក-ខៈ ស័ច) ន. (បា.) សេចក្ដី​ទុក្ខ​ជា​ធម៌​មាន​ពិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទុក្ខ) ។
    - ទុក្ខសមុទយ (ទុក-ខៈសៈមុទៈយៈ) ន. (បា.) ហេតុ​ដែល​នាំ​ឲ្យ​កើត​ទុក្ខ (តណ្ហា), ជា​ឈ្មោះ​នៃ​អរិយសច្ច​ទី ២ (ក្នុង​អរិយសច្ច​ទាំង​៤) បាន​ខាង​តណ្ហា​ដែល​ជា​ហេតុ​នាំ​បណ្ដាល​ឲ្យ​កើត​ទុក្ខ; ហៅ​ឲ្យ​ពេញ​ថា ទុក្ខសមុទយអរិយសច្ច ឬ ទុក្ខសមុទយសច្ច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរារិយសច្ច ផង) ។
    - ទុក្ខសមុទយសច្ច (ទុក-ខៈសៈមុទៈ យៈស័ច) ន. (បា.) ហេតុ​ដែល​នាំ​បណ្ដាល​ឲ្យ​កើត​ទុក្ខ​ជា​ធម៌​មាន​ពិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទុក្ខសមុទយ) ។ល។
  2. ទុក្ខ
    (មើល​ក្នុង​ពាក្យ ទុក្ខ) ។
  3. ទុក្ខធុរៈ ( ន.នាមសព្ទ ) [ទុក-ធុរៈ]   ( បា.បាលី​ ( បាលីភាសា ) )
    ការ​មាន​ទុក្ខ​កង្វល់, មាន​ទុក្ខ​ព្រួយ​នាំ​ឲ្យ​រវល់​ខ្វល់ខ្វាយ​ក្នុង​ចិត្ត ឧ. តាំង​ពី​ឪពុក​ខ្ញុំ​អនិច្ចធម្ម​ទៅ ខ្ញុំ​ត្រូវ​រង​នូវ​ទុក្ខធុរៈ​ច្រើន​បែប​យ៉ាង ។
  4. ទុក្ខំ ( ន.នាមសព្ទ ) [ទុក-ខ័ង ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ទុះខំ “រី​សេចក្ដី​ទុក្ខ, សេចក្ដី​លំបាក”) ពាក្យ​សម្រាប់​ប្រើ​ក្នុង​ត្រៃ​លក្ខណ៍ ច្រើន​និយាយ​រួម​ទាំង ៣ ម៉ាត់​ថា អនិច្ចំ, ទុក្ខំ, អនត្តា គឺ​សេចក្ដី​មិន​ទៀង (ព្រោះ​មាន​ការ​ប្រែប្រួល​ជា​ធម្មតា), ជា​ទុក្ខ ឬ​នាំ​មក​នូវ​ទុក្ខ (ព្រោះ​មាន​ការ​ព្រួយ​លំបាក​មិន​ចេះ​អស់​មិន​ចេះ​ហើយ), មិនមែន​ជា​របស់​ខ្លួន (ព្រោះ​មិន​ស្ដាប់​បង្គាប់, មិន​លុះ​ក្នុង​អំណាច​ចិត្ត ឬ​ព្រោះ​មិន​មាន​ខ្លឹម​សារ) ។ ប្រើ​ជា​ឧទាន​វាចា ពាក្យ​បន្លឺ ដោយ​សេចក្ដី​ព្រួយ​ខ្លាំង ឬ​ដោយ​សេចក្ដី​សំវេគ​ក៏​មាន ឱ ទុក្ខំ ! “ឱ​សេចក្ដី​ព្រួយ​លំបាក !”; ចួន​កាល​ថា អហោ ទុក្ខំ ! “ឱ​សេចក្ដី​ទុក្ខ​ព្រួយ !”; ឬ​ថា អហោ ទុក្ខំ ទុក្ខំ ! “ឱ​ទុក្ខ​ព្រួយ​ណាស់​ហ្ន៎” (ច្រើន​មាន​ប្រើ​តែ​ក្នុង​សាស្ត្រា​ទេសន៍ ប្រែរយ​បុរាណ) ។
Headley's Khmer-English Dictionary
  1. ទុក្ខ ( n ) [tuk, tukkʰaʔ]   - detail »
    suffering, pain; grief, sadness, sorrow
  2. ទុក្ខំ ( n ) [tukkʰaŋ]   - detail »
    pain, suffering (one of the three properties of existing things or of the phenomenal world: impermanence, suffering, unreality).
  3. ទុក្ខំ ( i ) [tukkʰaŋ]   - detail »
    exclamation indicating misery / suffering / pain


Prohok Solutions @2017 : Learn Khmer | Khmer Calendar