Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ទេវ

Chuon Nath's Khmer-Khmer Dictionary
  1. ទេវ ( ន.នាមសព្ទ ) [ទេវៈ]
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេព) ។ ទេវៈ​បពិត្រ​ព្រះ​សម្មតិ​ទេព​ក្សត្រ​ថ្លៃ​ប្រសើរ​អើយ ! រី​ប្រទេស​ដែល​បាន​សុខ​ស្បើយ​ឥត​មាន​ទុក្ខ​ភ័យ ទាំង​នេះ​ក៏​ដោយសារ​ព្រះ​តេជះ​សម្ភារ​បារមី​ទសពិធ​រាជធម៌​នៃ​ព្រះ​អង្គ ! (ព. ទេ. ប្រែ​រយ​បុរាណ) ។
    - ទេវកញ្ញា ឬ - ទេវកន្យា ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពកញ្ញា) ។
    - ទេវតា (ទេវៈដា) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេព និង ទេពតា) ។
    - ទេវតា​ពលី (ទេវៈតាពៈលី) ន. (បា. ទេវតាពលិ ឬ --ពលី; សំ. ទេវតាពលិន៑) គ្រឿង​បូជា​ចំពោះ​ទេវតា ។ ទេវតា​ពលី​មាន ២ យ៉ាង គឺ ១- ខាង​ពុទ្ធ​សាសនា​ប្រើ​ឧទ្ទិស ចំណែក​បុណ្យ​ជូន​ចំពោះ​ទេវតា; ២- ខាង​លទ្ធិ​ខ្លះ​ក្រៅ​ពី ពុទ្ធ​សាសនា ប្រើ​បូជា​វត្ថុ​ផ្សេង​ៗ​មាន​ភោជនាហារ​ជាដើម ចំពោះ​ទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពលី ទៀត​ផង) ។
    - ទេវទូត ន. (សំ. បា.) បម្រើ​របស់​ទេវតា, ទេវតា​អ្នក​ទទួល​ខ្លួន​បម្រើ​សម្រេច​កិច្ចការ​អ្វី​ម្យ៉ាង​ៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទូត ផង) ។
    - ទេវទេព (ទេវៈទេប) ន. (សំ. បា. ទេវទេវ) ទេវតា​របស់​ទេវតា ឬ​ទេវតា​កន្លង​លើស​អស់​ទេវតា (ព្រះ​សម្មាសម្ពុទ្ធ; ព្រះ​ព្រហ្ម) ។
    - ទេវធម៌ (ទេវៈធ័រ) ន. (សំ.; បា. ទេវធម្ម) ធម៌​សម្រាប់​ទេវតា ឬ​ធម៌​សម្រាប់​ធ្វើ​បុគ្គល​ឲ្យ​បាន​ជា​ទេវតា; ទេវធម៌​មាន ២ យ៉ាង គឺ ហិរិ សេចក្ដី​ខ្មាស​អំពើ​អាក្រក់; ឱត្តប្បៈ សេចក្ដី​រាង​ចាល​រអា​នឹង​អំពើ​អាក្រក់ : មនុស្ស​មាន​ហិរិ​និង​ឱត្តប្បៈ ហៅ​ថា អ្នក​មាន​ទេវធម៌ ។
    - ទេវធីតា (ទេវៈធីដា) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពធីតា) ។
    - ទេវនាគរី (ទេវៈនាគៈរី) ន. (សំ. ទេវ “ទេវតា” + នាគរី “ស្ត្រី​អ្នក​ក្រុង; ស្រ្តី​អ្នក​ឈ្លាស​ខាង​ឧបាយ​ល្បួង...”) ឈ្មោះ​អក្សរ​មួយ​បែប​របស់​ពួក​ព្រាហ្មណ៍​ក្នុង​ប្រទេស​ឥណ្ឌា មាន​តាំង​ពី​យូរ​អង្វែង​ហើយ​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ, សម្រាប់​កត់ត្រា​ភាសា​សំស្ក្រឹត : អក្សរ​ទេវនាគរី ។
    - ទេវនារី (ទេវៈ--) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទិព្វនារី) ។
    - ទេវនិករ (ទេវៈ--) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពនិករ) ។
    - ទេវនិកាយ (ទេវៈ--) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពនិកាយ) ។
    - ទេវបញ្ជា (ទេវៈប័ញជា) ន. សេចក្ដី​បង្គាប់​របស់​ទេវតា : ព្រះ​ឥន្ទ្រ​ទ្រង់​មាន​ទេវបញ្ជា​ទៅ​នឹង​ព្រះ​វិស្សកម្ម​ទេវបុត្រ​ឲ្យ​ចុះ​មក​និម្មិត​អាស្រម​ថ្វាយ​ព្រះ​វេស្សន្តរ ។
    - ទេវបុត្ត (ទេវៈបុត) ន. (បា.; សំ. ទេវបុត្រ) ទេវតា​ប្រុស ។
    - ទេវបុត្រ (ទេវៈបុត) ន. ដូច​គ្នា​នឹង ទេវបុត្ត ដែរ ។
    - ទេវភូត (ទេវៈ--) ន. (បា.) ពួក​ភូត (សត្វ) គឺ​ទេព្តា; ទេព្តា​ទុក​ដូច​ជា​ពួក​ភូត ។
    - ទេវរាជ (ទេវៈរាច) ន. (សំ. បា.) ស្ដេច​នៃ​ទេវតា ឬ​ទេវតា​ជា​ស្ដេច; ព្រះ​ឥន្រ្ទ ។
    - ទេវរូប (ទេវៈ--) ន. (សំ.បា.) រូប​ទេវតា; រូប​ប្រៀប​ដោយ​រូប​ទេពតា ។
    - ទេវលោក (ទេវៈ--) ន. (សំ. បា.) លោក​ជា​ទីនៅ​នៃ​ពួក​ទេវតា, ស្ថាន​សួគ៌ ។
    - ទេវវិមាន (ទេវៈ--) ន. ដូច​គ្នា​នឹង ទេពវិមាន ។
    - ទេវស្ថាន (ទេវៈ--) ន. (សំ.; បា. ទេវដ្ឋាន) ទី, លំនៅ​របស់​ទេវតា ។ ប្រាសាទ, អាស្រម, រោង​តម្កល់​ទេវរូប​តាម​សណ្ដាប់​ពួក​ព្រាហ្មណ៍ ។
    - ទេវឫទ្ធិ (ទេវៈរឹត) ន. (សំ.) ឫទ្ធិ​របស់​ទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឫទ្ធិ ផង) ។
    - ទេវា ដូច​គ្នា​នឹង
    - ទេពា ។
    - ទេវានុភាព (--ភាប) ន. (សំ. បា. ទេវានុភាវ) អានុភាព​នៃ​ទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អានុភាព ផង) ។
    - ទេវាយតនៈ (ទេវាយៈតៈន៉ៈ) ន. (សំ. បា.) លំនៅ​ទេវតា (ដូច​គ្នា​នឹង ទេវស្ថាន ដែរ) ។
    - ទេវាយុធ (--យុត) ន. (សំ.) អាវុធ​របស់​ទេវតា គឺ​ឥន្ទធនូ ។
    - ទេវាវិនិច្ឆ័យ ន. (បា. ទេវ + វិនិច្ឆយ “ការ​វិនិច្ឆ័យ​របស់​ទេវតា”) ពាក្យ​នេះ ខ្មែរ​យើង​ប្រើ​ឲ្យ​ឈ្មោះ​ប្រាសាទ​ជា​ស្ថាន​សម្រាប់​ប្រជុំ​ធំ នៅ​ក្នុង​ព្រះ​បរម​រាជវាំង​ចតុម្មុខ ជា​ប្រាសាទ​ដែល​តម្កល់​ស្វេត្រឆត្រ​ធំ​សម្រាប់​រាជ្យ : ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ ឬ​ប្រាសាទ​ទេវាវិនិច្ឆ័យ ។
  2. ទេវ -- or ទេវា--
    (មើល​ក្នុង​ពាក្យ ទេវ) ។
  3. ទេវទត្ត [ទេវៈទ័ត ]   ( បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​ភិក្ខុ​មួយ​រូប​ជា​ព្រះ​អនុជ​អយ្យិកា​មួយ គឺ​ជីដូន​មួយ​នឹង​ព្រះ​សម្មាសម្ពុទ្ធ​សក្យមុនី​គោតម (ប៉ែក​ខាង​ព្រះ​វរ​មាតា​របស់​ព្រះ​អង្គ); ទេវទត្ត​នេះ, លុះ​បួស​ហើយ​បាន​យូរ​បន្តិច​មក, ក៏​តាំង​ចិត្ត​ជា​សត្រូវ​នឹង​ព្រះ​សក្យមុនី​សម្ពុទ្ធ, ខំ​ប្រឹង​ធ្វើ​ព្យាយាម​នឹង​សម្លាប់​ព្រះ​អង្គ ប៉ុន្តែ​មិន​បាន​សម្រេច​ដូច​បំណង, ត្រាតែ​ព្រះ​ធរណី​ស្រូប​ខ្លួន​យក​ទៅ ។ ព. ទ. បុ. ចិត្ត​ជា​ទេវទត្ត មាត់​ជា​ទេវតា សេចក្ដី​ថា ចិត្ត​អាក្រក់​ប្រហែល​នឹង​ចិត្ត​ទេវទត្ត ប៉ុន្តែ​សំដី​ដែល​ចេញ​ពី​មាត់​ទន់​ផ្អែម​ពីរោះ​គួរ​នឹង​ឲ្យ​ទុក​ចិត្ត​ថា​ពិត​ប្រាដក​ដូច​ជា​ទេវតា ។
  4. ទេវបុត្តមារ ( ន.នាមសព្ទ ) [ទេវៈបុតតៈមារ]   ( បា.បាលី​ ( បាលីភាសា ) )
    មារ​ដែល​ជា​ទេវបុត្ត បាន​ដល់​ស្ដេច​មារាធិរាជ មាន​កំណើត​ក្នុង​ជាន់​ទេវតា​ដែល​តែង​តែ​បង្ក​ព្យុះ​ភ្លៀង​ឲ្យ​កើត​ការ​ភ័យ​ខ្លាច ។ ក្នុង​គម្ពីរ​ពុទ្ធសាសនា​មាន​តំណាល​ថា ទេវបុត្តមារ (មារាធិរាជ) បាន​ប្រើ​កូន​ស្រី​ខ្លួន ៣ នាក់​គឺ នាង​តណ្ហា, នាង​រាគា, និង​នាង​អរតី ឲ្យ​ទៅ​ផ្ចាញ់​ព្រះ​សម្មាសម្ពុទ្ធ តែ​ដោយ​ព្រះ​អង្គ​ជា​បុគ្គល​អស់​កិលេស, មិន​ចាប់​អារម្មណ៍, មិន​រំភើប​នឹង​ឧបាយកល​ខ្មៅ​កខ្វក់​ទាំង​នោះ​ឡើយ ។
  5. ទេវិន្ទ ( គុ.គុនសព្ទ, ន.នាមសព្ទ ) [-វិន ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ទេវេន្ទ្រ) ព្រះ​ឥន្ទ្រ; ព្រះ​ឥន្ទ្រ​បាន​ជា​ព្រះ​នាម​ថា​ទេវិន្ទ​នេះ ពី​ព្រោះ​ព្រះ​អង្គ​ធំ​ជាង​អស់​ទេវតា​ក្នុង​ស្ថាន​សួគ៌​ពីរ​ជាន់ គឺ​ជាន់​ចាតុម្មហារាជិកា​និង​ត្រៃត្រិង្ស ។
  6. ទេវី ( ន.នាមសព្ទ )
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពី) ។
Headley's Khmer-English Dictionary
  1. ទេវ ( n ) [teiveaʔ]   - detail »
    god, deity
  2. ទេវា   - detail »
    See: ទេពា
  3. ទេវាធិបតេយ្យ ( n ) [teivietʰɨppaʔtay]   - detail »
    theocracy
  4. ទេវានុភាព ( n ) [teivienuʔpʰiep]   - detail »
    divine power, authority of a god
  5. ទេវាភិសេក ( n ) [teiviepʰiʔseek]   - detail »
    king (one who attains the throne, but is not legally entitled to be king because he is not of the royal family)
  6. ទេវាយតនៈ ( n ) [teivieyeaʔtaʔnaʔ]   - detail »
    residence of the gods
  7. ទេវាយុធ ( n ) [teivieyut]   - detail »
    Indra's bow; rainbow
  8. ទេវាវិនិច្ឆ័យ ( n ) [teivieviʔniccʰay]   - detail »
    judgment of the gods
  9. ទេវាវិនិច្ឆ័យ [teivieviʔniccʰay]   - detail »
  10. ទេវិន្ទ ( n ) [teivin]   - detail »
    the supreme deity; epithet of Indra

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar