Khmer Dictionary: បុព្វេ
Chuon Nath's Khmer-Khmer Dictionary
-
បុព្វេ
( គុ.គុនសព្ទ ) [បុប-ពេ ] ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
-
បុព្វេនិវាសានុស្សតិញ្ញាណ
( ន.នាមសព្ទ ) [បុប-ពេ-និវា-សា-នុស-សៈតិញ-ញាន] ( បា.បាលី ( បាលីភាសា ) )
(បុព្វេ “ក្នុងកាលពីដើម” + និវាស “កំណើត ឬទីដែលធ្លាប់នៅអាស្រ័យ” + អនុស្សតិ “ការនឹកឃើញ” + ញាណ “សេចក្ដីដឹង (ប្រាជ្ញា” > --តិញ្ញាណ) ញាណដែលនឹកឃើញកំណើតក្នុងកាលពីដើម គឺប្រាជ្ញាដែលរឭកឃើញតាំងពីមួយជាតិមុន បន្ទាប់ជាតិនេះរៀងឡើងទៅ... (ចំពោះតែញាណបុគ្គលអ្នកបានសម្រេចគុណវិសេស មានព្រះសព្វញ្ញុពុទ្ធជាដើម) ។
-
បុព្វេសន្និវាស
( ន.នាមសព្ទ ) [បុប-ពេសន់-និវាស] ( បា.បាលី ( បាលីភាសា ) )
ដំណើរធ្លាប់នៅរួមគ្នាពីក្នុងជាតិមុន គឺធ្លាប់ជាស្វាមីភរិយានៅរួមកិច្ចការសុខទុក្ខជាមួយគ្នាពីក្នុងជាតិមុនមក : បុរសស្ត្រីដែលមានបុព្វេសន្និវាស, កាលបើបានជួបគ្នា, រមែងតែចាប់ចិត្តប្រតិព័ទ្ធស្នេហារកគ្នាយ៉ាងមាំ ត្រូវអធ្យាស្រ័យគ្នាជាដរាប (គូនៃបុរសស្ត្រីនុះ ហៅថា គូព្រេង) ។
Headley's Khmer-English Dictionary
-
បុព្វេ
( adj ) [boppei] - detail »
to be former, past, last; early (e.g. of a period of time); ancient; first.
-
បុព្វេ
( n ) [boppei] - detail »
previous existence, former times; beginning