Khmer Dictionary: ពិចិត្រ
Chuon Nath's Khmer-Khmer Dictionary
-
ពិចិត្រ
( គុ.គុនសព្ទ )
[--ចិត]
or វិចិត្រ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វិចិត្រ; វិចិត្ត ឬ វិចិត្រ ក៏មានខ្លះ ដោយយក សំ. មកប្រើ) ដែលលាយចម្រុះ ឬរំលេចព័ណ៌, ដែលរំលេច ឬឆ្លាស់ក្បាច់រចនា; ដែលឆ្លុះឆ្លាស់, ល្អប្លែក; (ច្រើនប្រើ វិចិត្រ ជាង) : របស់វិចិត្រ, ការវិចិត្រ, ក្បាច់វិចិត្រ; ល្អវិចិត្រ ។ ប្រើជា កិ. ក៏បាន : ខំវិចិត្រឲ្យល្អប្លែក ។ អាចប្រើជាបទសមាសដោយផ្សំជាមួយនឹងសព្ទដទៃបានតាមការគួរដល់ការប្រកបប្រើដូចជា វិចិត្តកម្ម, វិចិត្តការ ឬ វិចិត្រការ្យ, វិចិត្តភណ្ឌ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចិត្ត ឬ ចិត្រ ២ គុ. ឬ ន. ទៀតផង) ។
Headley's Khmer-English Dictionary
-
ពិចិត្រ
( adj )
[piʔcət]
- detail »
to be multicolored, colorful; magnificent, very beautiful; decorated, illustrated.
-
ពិចិត្រ
( v )
[piʔcət]
- detail »
to illustrate; to decorate