Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: មាឃបូជា

Chuon Nath's Khmer-Khmer Dictionary
  1. មាឃបូជា ( ន.នាមសព្ទ ) [មាឃៈ--]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (មាឃ + បូជា) ការ​ធ្វើ​បូជា​ក្នុង​ខែ​មាឃ ។ ឈ្មោះ​បុណ្យ​មួយ​សម្រាប់​ពុទ្ធ​សាសនា ធ្វើ​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី​ខែ​មាឃ រំឮក​ដល់​ សាវក​សន្និបាត “ការ​ប្រជុំ​សាវ័ក” នៃ​ព្រះ​សម្ពុទ្ធ​ដែល​ហៅ​ថា ចាតុរង្គ​សន្និបាត “ការ​ប្រជុំ​មាន​អង្គ​បួន” គឺ ១- ថ្ងៃ​នោះ​ព្រះ​ចន្ទ្រ​ចរ​ចូល​ដល់​មាឃ​នក្សត្រ (ថ្ងៃ​ពេញ​បូណ៌មី​ខែ​មាឃ); ២- ព្រះ​ភិក្ខុ​សង្ឃ​ចំនួន ១.២៥០ រូប ឥត​បាន​មត់​កំណត់​ពេល​គ្នា​ជា​មុន​សោះ​ ក៏​ស្រាប់​តែ​មក​ប្រជុំ​ព្រម​គ្នា ក្នុង​សំណាក់​ព្រះ​បរម​សាស្តា; ៣- ព្រះ​ភិក្ខុ​សង្ឃ​ទាំង​អម្បាល​នោះ​សុទ្ធ​តែ​ជា ឯហិ​ភិក្ខុ​ដូច​គ្នា​ទាំងអស់; ៤- ព្រះ​ភិក្ខុ​សង្ឃ​ទាំង​នោះ​សុទ្ធ​តែ​ជា​ព្រះ​អរហន្ត ។ ការ​ប្រជុំ​មាន​អង្គ ៤ ដូច្នេះ ក្នុង​ពុទ្ធ​សម័យ​មាន​តែ​ម្ដង​គត់; ក្នុង​វេលា​នោះ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ឱវាទ​បាតិមោក្ខ ...។ ពួក​ពុទ្ធ​មាមក​ជន​គ្រប់​ប្រទេស​ក្នុង​សាសន​កាល​រៀង​មក កំណត់​យក​ថ្ងៃ​ពេញ​បូណ៌មី​ខែ​មាឃ​រាល់​ឆ្នាំ ថា​ជា​ថ្ងៃ​សំខាន់​មួយ​ក្នុង​ការ​ធ្វើ​បូជា : ថ្ងៃ​មាឃ​បូជា, ធ្វើ​មាឃ​បូជា, បុណ្យ​មាឃ​បូជា ។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar