Khmer Dictionary: មាតិកា
Chuon Nath's Khmer-Khmer Dictionary
-
មាតិកា
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(មាត្ឫកា) ប្រឡាយ, ផ្លូវទឹក ។ ឧទ្ទេស, មេបទ គឺមេសេចក្ដីដែលឱបក្រសោបចំនួននិទ្ទេសបទឲ្យឋិតនៅក្នុងអំណាចខ្លួន (ទុកដូចជាមាតាដែលជាមេបន្ទុករបស់កូន) ខសំខាន់, គោលសង្ខេប : មាតិកាទី ១ មាននិទ្ទេសបទ ៤, ទី ២ មាន ៥...; មាតិការឿង, មាតិតាធម៌; ចូរលើកយកមាតិកាធម៌មួយៗ មកអធិប្បាយឲ្យពិស្ដារ ។ តាមក្នុងគម្ពីរបាលី មាតិកាមានពីរ គឺ
- អភិធម្មមាតិកា (--ធ័ម-មៈ--) មាតិកានៃអភិធម្ម គឺគោលខ្លីៗរបស់ធម៌ផ្នែកខាងអភិធម្ម ដូចជាពាក្យថា កុសលា ធម្មាអកុសលា ធម្មា អព្យាកតា ធម្មា “ធម៌ជាកុសល, ធម៌ជាអកុសល, ធម៌ជាអព្យាក្រឹត” ។ល។
- សុត្តន្តមាតិកា (សុត-ត័ន-តៈ--) មាតិកានៃសុត្តន្តៈ គឺគោលសង្ខេបនៃធម៌ផ្នែកខាងព្រះសូត្រដូចជាពាក្យថា វិជ្ជាភាគិនោ ធម្មា, អវិជ្ជាភាគគិនោធម្មា “ធម៌ដែលចែកនូវវិជ្ជាឬដែលប្រព្រឹត្តទៅក្នុងចំណែកនៃអវិជ្ជា” ។ល។ តាមប្រពៃណីខ្មែរក្នុងពិធីដង្ហែសព, គេតែងនិមន្តភិក្ខុសង្ឃជាមហាថេរ ១ អង្គឲ្យសូត្រធម៌ “អភិធម្មមាតិកា” នាំមុខសព ដែលសព្វថ្ងៃនេះគេហៅកាត់ខ្លីយកតែបទខាងដើមថា“ ព្រះអភិធម្ម” : និមន្តលោកព្រះអភិធម្ម ១ អង្គ ។ និមន្តភិក្ខុសង្ឃ ៤ អង្គទៀត ឲ្យគង់អមមឈូសសពសម្រាប់សូត្រធម៌ “សុត្តន្តមាតិកា” ដែលសព្វថ្ងៃនេះគេហៅកាត់ខ្លីយកតែបទខាងចុងថា “មាតិកា” : និមន្តលោកមាតិកា ៤ អង្គ (ប្រតិបត្តិតាមលទ្ធិមហាយាន) ។
-
មាតិកា
( ន.នាមសព្ទ )
[មាតិកា]
( បា.បាលី ( បាលីភាសា ) )
ប្រឡាយ, ផ្លូវទឹក, ក្នុងកថិនត្ថារកិច្ចមានន័យថា ជាមាតា ឬជាអ្នកបង្កើត ព្រោះមាតិកាទាំង ៨ នោះ ញ៉ាំងកឋិនុព្ភារៈ គឺការដោះកឋិនឲ្យកើត ។
-
មាតិកានុក្រម
( ន.នាមសព្ទ )
[--ក្រំ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(មាត្ឫកា + អនុ + ក្រម > មាត្ឫកានុក្រម; មាតិកា + អនុ + កម > មាតិកានុក្កម) លំដាប់មាតិកា, បញ្ជីរាយលំដាប់មាតិកា គឺបញ្ជីដែលស្រង់របៀបមាតិកាដាក់ដោយឡែក ឆ្លើយលេខទំព័រតាមលំដាប់ក្នុងបញ្ជីមាតិកាសម្រាប់បើករកមាតិកាទាំងពួង (សម្រាប់ប្រើចំពោះតែសេចក្ដីដែលមិនមែនជារឿងនិទាន; បើក្នុងបញ្ជីរឿងត្រូវប្រើពាក្យថា លំដាប់រឿង ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អនុក្រម ផង) ។
-
មាតិកាប្រភេទ
( ន.នាមសព្ទ )
[--ភេត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(មាត្ឫកា + ប្រភេទ; មាតិកា + បភេទ) ប្រភេទនៃមាតិកា គឺបែបយ៉ាងរបស់មាតិកា ឬការបែងមាតិកាជាចំនួន ។
Headley's Khmer-English Dictionary
-
មាតិកា
( n )
[mieteʔkaa]
- detail »
watercourse
-
មាតិកា
( n )
[mieteʔkaa]
- detail »
(table of) contents; list, tabulation, register; catalog; matrix; important point; heading, title