Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: មាន់

Chuon Nath's Khmer-Khmer Dictionary
  1. មាន់ ( ន.នាមសព្ទ )
    សត្វ​ទ្វិ​បាទ​មួយ​ប្រភេទ​ជា​ជាតិ​បក្សី តែ​ហើរ​បាន​ដោយ​ខ្សោយ, ជា​សត្វ​ចិញ្ចឹម​ហៅ​ថា មាន់​ស្រុក ឬ ហៅ​ត្រឹមតែ មាន់ ក៏​បាន, ជា​សត្វ​នៅ​ក្នុង​ព្រៃ ហៅ​ថា មាន់​ព្រៃ ក៏​មាន; មាន់​ស្រុក​មាន​ច្រើន​បែប​គឺ មាន់​ក្រញាស់ មាន​ស្លាប​ក្រញាស​ច្រាង​ឡើង​លើ; មាន់​គក មាន​រូប​ធំ​ជ្រង​ក​ជាង​មាន់​ទាំងពួង; មាន់​ចែ មាន​រូប​តូច​ជាង​មាន់​ទាង បែប​ភាព​ស្រដៀង​នឹង​មាន់​ព្រៃ; មាន់​ទាង មាន​រូប​ធំ​ចុះ​បន្ទាប់​ពី​មាន់​គក​មក; មាន់​នាឡ ឬ មាន់​កណ្ដូង មាន់​ដែល​ត្រងិល​ឥត​កន្ទុយ; មាន់​បារាំង មាន់​ដែល​បាន​ពូជ​ពី​ប្រទេស​បារាំង​មក; មាន់​ម្រេច មាន់​ដែល​មាន​រូប​តូច​ជាង​មាន់​ទាំងពួង ។ល។
  2. មាន់ទឹក ( ន.នាមសព្ទ )
    សត្វ​បក្សី​មួយ​ប្រភេទ មាន​ជើង​វែង ក​វែង​មាត្រ​ស្រដៀង​នឹង​កុក​សាប់ នៅ​អាស្រ័យ​តែ​ក្បែរ​មាត់​ទឹក​ឬ​លើ​ត្រឹប​ឬ​ក៏​បឿន ។
  3. មាន់ទោរ ( ន.នាមសព្ទ )
    សត្វ​បក្សី​មួយ​ប្រភេទ មាន​ជើង​វែង​ចំពុះ​ស្រួច សម្បុរ​ក្រហម នៅ​អាស្រ័យ​លើ​ត្រឹប​ឬ​បឿន ។
  4. មាន់ព្រៃ ( ន.នាមសព្ទ )
    មាន់​ដែល​កើត​នៅ​ក្នុង​ព្រៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មាន់ ទៀត​ផង) ។
  5. មាន់​រងាវ ( ន.នាមសព្ទ )
    ឈ្មោះ​ពេល​យប់​ដែល​មាន់​តែង​រងាវ​តាម​ចំណាំ : មាន់​រងាវ​កុះ ពេល​ដែល​មាន់​រងាវ​កុះ​ស្រុះ​គ្នា​ជិត​ភ្លឺ; មាន់​រងាវ​ទឹក​ជោរ ពេល​ដែល​មាន់​រងាវ​ដំណាល​នឹង​វេលា​ទឹក​សមុទ្រ​ជោរ​មុន​អធ្រាត្រ...។
Headley's Khmer-English Dictionary
  1. មាន់ ( n ) [moan]   - detail »
    fowl, chicken


Prohok Solutions @2017 : Learn Khmer | Khmer Calendar