Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: លោត

Chuon Nath's Khmer-Khmer Dictionary
  1. លោត ( កិ.កិរិយាសព្ទ )
    ស្ទុះ​ឡើង​លើ​ផុត​ពី​ទី​ប្រក្រតី : លោត​តន្ត្រំ ។ ស្ទុះ​ផ្លោះ​រំលង : លោត​រំលង​ប្រឡាយ; ស្វា​លោត​ពី​ដើម​អម្ពិល​ទៅ​ដើម​ស្វាយ ។ បោល​ផ្នាល​ៗ : បរ​គោ​បំបោល​ឲ្យ​លោត​ពេញ​កម្លាំង ។ ដាល​ខ្លាំង : គ្រុន​ក្តៅ​ជីពចរ​លោត​ខ្លាំង ។ គុ. (ព. ប្រ.) ដែល​ស្ទុះ​ខ្ពស់​ជាង​គេ; ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ ឬ​ដែល​គ្រាន់​បើ​ជាង​គេ : បណ្តា​កូន ៥ នាក់ បាន​តែ​ម្នាក់​លោត​ជាង​គេ ។ល។
    - លោត​កញ្ឆាត់ លោត​វាយ​កញ្ឆាត់​ គឺ​លោត​វាយ​កែង​ផ្ទប់​នឹង​កំប៉េះ​គូទ ។
    - លោត​កព្ឆោង បោល​លោត​ពី​ចិត្ត​ឯង​ដោយ​អំណាច​សេចក្ដី​ក្លា​សប្បាយ​ខ្លាំង : គោ​ក្លា​លោត​កព្ផោង ។ ព. ប្រ. ខឹង​ច្រឡោត​ខ្លាំង ឬ​អរ​ខ្លាំង បញ្ចេញ លំនាំ​ស្ទុះ​លោត​ទាំង​បង្គុយ​ឬ​ទាំង​ជំហរ : ខឹង​ច្រឡោត​លោត​កព្ឆោង; អរ​លោត​កព្ឆោង ។
    - លោត​ឆ្តោ​លោត​ក្រមាល់ លោត​ច្រឡោត​ទាំង​ស្រុង​ទាំង​ក្រមាល់ : ខឹង​លោត​ឆ្តោ​លោត​ក្រមាល់ ។ល។
  2. លោតអង្រែ ( ន.នាមសព្ទ )
    ឈ្មោះ​ល្បែង​មួយ​ប្រភេទ សម្រាប់​ក្មេង​ប្រុស​ជំទង់​ឬ​កំលោះ​លេង, មនុស្ស​ពីរ​នាក់​អង្គុយ​កាន់​អង្រែ​តូច​វែង​ពីរ ដំ​ទង្គិច​អង្រែ​ឲ្យ​មនុស្ស​ម្នាក់​លោត​ក្នុង​ចន្លោះ មិន​ឲ្យ​អង្រែ​ត្រូវ​ជើង; ជា​ល្បែង​ហាត់​ប្រាណ​ឲ្យ​ប៉ិន​ខាង​វិធី​លោត​ផ្លោះ : លេង​លោត​អង្រែ ។
  3. លោតអន្ទាក់ ( ន.នាមសព្ទ )
    ឈ្មោះ​ល្បែង​មួយ​ប្រភេទ​សម្រាប់​ពួក​ក្មេង​ប្រុស​លេង, ចែក​អ្នក​លេង​ជា​ពីរ​ពួក, មួយ​ពួក​អង្គុយ​ដំកង់​ឲ្យ​ឃ្លាត​ៗ ចាប់​កាន់​ចុង​ដៃ​គ្នា, មួយ​ពួក​ចាំ​លប​លោត​រំលង​អន្ទាក់​ដៃ​ចូល​ក្នុង​វង់​អ្នក​អង្គុយ ហើយ​លោត​ចេញ​វិញ, បើ​អ្នក​អង្គុយ​លើក​ដៃ​គ្រវាស​ត្រូវ​ជើង​អ្នក​លោត, ត្រូវ​ឲ្យ​ពួក​អ្នក​លោត​មក​អង្គុយ​ដំកង់​កាន់​ដៃ​គ្នា, ពួក​អ្នក​អង្គុយ​ដំកង់​មុន​ត្រូវ​លោត​វិញ; ជា​ល្បែង​ហាត់​ប្រាណ ឲ្យ​ប៉ិន​ខាង​ការ​លួច​ល្បក់​ចូល​ក្នុង​ចំណោម​ឬ​ដោះ​ខ្លួន​ចេញ​ពី​ចំណោម : គេ​ច្រើន​លេង​លោត​អន្ទាក់​តែ​ក្នុង​វេលា​យប់​ខែ​ភ្លឺ ។
  4. លោតែ ( និ.និបាតសព្ទ )
    ស្រាប់​តែ : លោតែ​មក, លោតែ​បាន, លោតែ​លេច​ប្លឹម​មក​ពី​ណា ។
Headley's Khmer-English Dictionary
  1. លោត ( v ) [lout]   - detail »
    to jump, spring, leap, skip, gallop, (of an animal) to run swiftly; (of a pulse) to beat strongly
  2. លោត ( n ) [lout]   - detail »
    that which bounces up higher than others; wealthiest; that which is better than others.
  3. លោត ( v ) [lout]   - detail »
    to surpass (all others -- in wealth or position)
  4. លោត ( adj ) [lout]   - detail »
    to be over-excited (with joy or anger)


Prohok Solutions @2017 : Learn Khmer | Khmer Calendar