Khmer Dictionary: វិនាស
Chuon Nath's Khmer-Khmer Dictionary
-
វិនាស
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វិនាឝ) សេចក្ដីខូចបង់, ការបាត់, បាត់បង់; ការខូចខាត; សេចក្ដីអន្តរាយ; ដំណើរលាញ, សូន្យ : មានវិនាស (ប្រើពាក្យថា សេចក្ដី ផ្សំផងក៏បាន : មានសេចក្ដីវិនាស) ។ ខ្មែរប្រើជា កិ. ផងក៏មាន : ខ្ញុំឆ្នាំនេះវិនាសទ្រព្យអស់ច្រើនណាស់ ។
- វិនាសការណ៍ (--សៈកា) ហេតុ, ដំណើរដែលនាំឲ្យវិនាស ។
- វិនាសន្តរាយ (--សន់-តៈរ៉ាយ; បា. < វិនាស + អន្តរាយ) អន្តរាយបាត់ទៅ, អន្តរាយយ៉ាងសម្បើម, អន្តរាយធំ ។
-
វិនាសនៈ
( ន.នាមសព្ទ )
[--សៈន៉ៈ ]
or វិនាសន៍
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វិនាសន; វិនាឝន) សេចក្ដីខូចបង់, ការបាត់, បាត់បង់;... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិនាស) ។
- វិនាសនាការ (--សៈន៉ាកា; បា. < វិនាសន + អាការ) អាការនៃវិនាសន៍, អាការដែលនាំបណ្តាលឲ្យកើតវិនាសន៍ ។
- វិនាសនោបាយ (--សៈន៉ោ--; បា. < វិនាសន + ឧបាយ) ឧបាយឲ្យកើតវិនាសន៍, ឧបាយបំផ្លាញ ។
Headley's Khmer-English Dictionary
-
វិនាស
( n )
[viʔnieh]
- detail »
destruction, annihilation; damage; failure; loss; injury.
-
វិនាស
( adj )
[viʔnieh]
- detail »
to be destroyed, wiped out.
-
វិនាស
( v )
[viʔnieh]
- detail »
to suffer a loss; to ruin, destroy