Khmer Dictionary: សក្ការ
Chuon Nath's Khmer-Khmer Dictionary
-
សក្ការ
( ន.នាមសព្ទ )
[ស័ក-ការ៉ៈ ]
or សក្ការៈ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សក្ការ; សត្ការ) ការធ្វើគោរព, សេចក្ដីគោរព, ការធ្វើបដិសណ្ឋារៈដោយគោរព; តង្វាយ, ជំនូន, គ្រឿងបូជា : ធ្វើសក្ការៈ, មានគ្រឿងសក្ការៈ ។
- សក្ការបូជា គ្រឿងបូជាដោយគោរព, គ្រឿងបូជាដ៏ផ្ចិតផ្ចង់ ។
- សក្ការភាជនៈ ឬ --ភាជន៍ ភាជនៈដាក់គ្រឿងសក្ការៈ ។ ល។
-
សក្ការសម្មាន
( ន.នាមសព្ទ )
[ស័ក-ការ៉ៈ ស័ម-ម៉ាន ]
( បា.បាលី ( បាលីភាសា ) )
សក្ការៈនិងសេចក្ដីរាប់អាន, សក្ការៈនិងសេចក្ដីគួរសម : ធ្វើសក្ការសម្មាន ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : សក្ការសម្មាន នាំឲ្យបានគ្នាជាមិត្រ នរណាបានប្រព្រឹត្ត ពិតជានឹងមានមិត្រច្រើន ។ ចងមិត្រដោយការឲ្យ ឲ្យញយៗមិត្រក៏កើន ក្តីសុខក្តីចម្រើន តែងមានច្រើនព្រោះការឲ្យ ។
Headley's Khmer-English Dictionary
-
សក្ការ
( n )
[sakkaaraʔ]
- detail »
respect, honor, homage, worship; paying respects, honoring; making an offering; gift; object of veneration / worship