Khmer Dictionary: ស្ដេច
Chuon Nath's Khmer-Khmer Dictionary
-
ស្ដេច
( ន.នាមសព្ទ )
[ជើង ដ, អ. ថ. ស្ដាច់]
ក្សត្រិយ៍, អ្នកដែលកើតក្នុងវង្សក្សត្រិយ៍ : ទីដែលស្ដេចគង់; ជាតិស្ដេច ។ ព. ផ្ទ. រាស្រ្ត ។ កិ. (រ. ស.) យាង, ទៅ, មក, ដើរ, ទ្រង់ចេញព្រះរាជដំណើរ : ព្រះករុណាទ្រង់ស្ដេចទៅខែត្រក្រៅ ។
- ស្ដេចភ្នំ ភ្នំដែលធំខ្ពស់ចម្បងជាងភ្នំនានា (ភ្នំព្រះសុមេរុ៍; ភ្នំហិមពាន្តឬហិមាល័យ) ។
- ស្ដេចម្រឹគ ម្រឹគដែលមានអានុភាពជាងម្រឹគនានា (សីហៈ) ។
- ស្ដេចសត្វ សត្វដែលមានអំណាចលើពួករបស់ខ្លួន : ស្ដេចខ្លា, ស្ដេចពស់, ស្ដេចហង្ស ។
- ស្ដេចស្ដែង ឬ - ស្ដែងស្ដេច ស្ដេចជាក់ស្ដែង, អ្នកដែលប្រាកដជាស្ដេច, ស្ដេចសុទ្ធ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
- ឡើងជាស្ដេច ឡើងពីរាស្រ្តទៅជាស្ដេច ។ល។
-
ស្ដេចចង់
( ន.នាមសព្ទ )
[ជើង ដ]
ឈ្មោះល្បែងមួយប្រភេទបែងគ្នាជាពីរពួក មានម្នាក់អង្គុយកណ្ដាលធ្វើជាស្ដេច, លេងដោយវិធីខ្សឹម..., ដែលដឹងថាពួកខាងណាឈ្នះឬចាញ់ ដោយអ្នកកណ្ដាលប្រាប់ : ល្បែងស្ដេចចង់គេច្រើនលេងតែក្នុងវេលាយប់ខែភ្លឺ ។
-
ស្ដេចដើរ
( ន.នាមសព្ទ )
[ជើង ដ]
ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេ : ភ្លេងស្ដេចដើរ ។
-
ស្ដេចត្រាញ់
( ន.នាមសព្ទ )
[ជើង ដ]
ចៅហ្វាយស្រុកស័ក្ដិ១០ហ៊ូពាន់ (ហៅថា ១០ ហ៊ូពាន់ក្នុង) នៅប្រទេសកម្ពុជាក្នុងរជ្ជកាលព្រេងនាយ ជាមេទ័ពធំ ហៅថាស្ដេចសឹកមានអំណាចកាប់សម្លាប់បានក្នុងនាទីរបស់ខ្លួន; ក្នុងប្រទេសកម្ពុជានាសម័យបុរាណព្រេងនាយនោះ មានស្ដេចត្រាញ់៥ស្រុកគឺ ១-ស្រុកកំពង់ស្វាយមានងារជា អ្នកឲកញ៉ាតេជោបុរារាជ...; ២-ស្រុកពោធិ៍សាត់មានងារជា អ្នកឲកញ៉ាសួគ៌ាលោក...; ៣-ស្រុកទ្រាំង រួមទ្រាំងត្រើយខាងត្បូងនិងទ្រាំងត្រើយខាងជើងជាស្រុកតែមួយ មានងារជា អ្នកឲកញ៉ាពិស្ណុលោក...; ៤-ស្រុកត្បូងឃ្មុំ មានងារជា អ្នកឲកញ៉ាអជ៌ុន (ហៅក្លាយជា អរជូន)... ៥-ស្រុកបាភ្នំទាំង ២ ផ្នែកគឺ ខាងត្រើយនិងខាងកោះ រួមជាស្រុកតែមួយមានងារជា អ្នកឲកញ៉ាធម្មាតេជោ... ។ កាលបើប្រទេសមានសង្រ្គាម ស្ដេចត្រាញ់ទាំង ៥ នេះ ត្រូវទទួលរ៉ាប់រងរក្សាការពារប្រទេសដោយពេញសមត្ថភាពរៀងរាល់ខ្លួន ។ល។
-
ស្ដេចផ្ទំ
( ន.នាមសព្ទ )
[ជើង ដ]
ឈ្មោះបទភ្លេងខ្មែរមួយមេ : ភ្លេងស្ដេចផ្ទំ ។
Headley's Khmer-English Dictionary
-
ស្ដេច
( n )
[sdac]
- detail »
king, member of the royal family, royalty
-
ស្ដេច
( pvp )
[sdac]
- detail »
used before a verb of motion if the king is the subject.
-
ស្ដេច
( v )
[sdac]
- detail »
to go, come, depart, walk (3) + ADJn the king / prince of ...
Eg. ក្មេងនេះចំជាស្តេចខូច: This child is very bad (lit. `...the king of naughtiness')