Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អប

Chuon Nath's Khmer-Khmer Dictionary
  1. អប ( និ.និបាតសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ធ្វើ​ឲ្យ​មាន​រណប, ដាក់​រណប​ទប់​ឲ្យ​មាំ ឲ្យ​រឹងប៉ឹង​ឬ​ឲ្យ​ត្រង់ : យក​បន្ទះ​ឫស្សី​អប​ប្រែក​រទេះ​ចាស់; គ្រូ​ពេទ្យ​យក​ព្រួល​អប​ដៃ​មនុស្ស​ម្នាក់ ដែល​បាក់​ព្រោះ​រទេះ​ឬ​អ្វី​កិន ។ ព. ប្រ
    - អប​ចិត្ត សម្រួល​ចិត្ត​ឲ្យ​អនុលោម​តាម, យក​ចិត្ត; បណ្តោយ​តាម​ចិត្ត​មិន​ទទឹង​ទាស់ : កុំ​ទទឹង, ត្រូវ​អប​ចិត្ត​គាត់​ឲ្យ​តែ​បាន​ស្រួល​សិន​ទៅ ! ។
    - អប​ស្ទប ប៉ះ​ប៉ុន​ឲ្យ​ខាង​តែ​បាន​ស្រួល, សម្រួល​ឲ្យ​ខាង​តែ​បាន​កើត​ការ ។
    - អប​អម ដើរ​អម; ចាក់​បណ្តោយ​តាម ។
    - អបអរ ឬ - អបអរ​សាទរ ទទួល​រាប់​អាន​ដោយ​មាន​អំណរ​ឬ​ទទួល​រាប់​អាន​រាក់ទាក់​ដោយ​សេចក្ដី​រីករាយ​ស្រស់ស្រាយ ព្រម​ទាំង​មាន​សេចក្ដី​គោរព​ផង ។ល។
  2. អប ( និ.និបាតសព្ទ ) [អៈប៉ៈ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    និបាត​សព្ទ​ឬ​ឧបសគ្គ​សព្ទ​ជា​បុព្វបទ​សម្រាប់​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ មាន​សេចក្ដី​ថា “ប្រាស​ចាក, ឃ្លាត​ចាក, ឃ្វាង​ចាក; ឆ្ងាយ, ទៅ​ឆ្ងាយ; ត្រឡប់, ត្រឡប់​ជា, បែរ​ជា; ផុត, រួច​ផុត; មិន, ឥត”, ដូច​ជា អបករណ៍ ដំណើរ​ប្រាស​ចាក​អំពើ គឺ​ការ​ធ្វើ​មិន​ល្អ; ការ​ឥត​តម្លៃ; អំពើ​ពុំ​ប្រសើរ; ការ​ធ្វើ​ខុស, កំហុស ។
    - អប​ការ ឬ - អប​ក្រិយា ទោស; កំហុស ; អប​ករណ៍ ។
    - អប​ក្រម (--ក្រំ) ដំណើរ​ថយ​ចេញ; ការ​រត់​គេច​ចេញ, ដំណើរ​វេះ​ចេញ​ឬ​គេច​វេះ; ការ​លា​ឈប់ ។
    - អប​គត (--គត់) ដែល​ទៅ​ឆ្ងាយ​ហើយ; ដែល​ទៅ​បាត់​ហើយ; ដែល​កន្លង​ទៅ​ហើយ; ដែល​ព្រាត់​ប្រាស​គ្នា​ហើយ; ដែល​ស្លាប់​ហើយ; អ្នក​ដែល-- (បើ​ស្ត្រី​ជា អប​គតា អ. ថ. --គៈ--) ។
    - អប​គមន៍ (--គំ) សេចក្ដី​ព្រាត់​ប្រាស​គ្នា; ការ​បែក​ចេញ​ពី​គ្នា ។
    - អប​ច័យ ការ​មិន​សន្សំ​ទុក, មិន​សំច័យ​ទុក; សេចក្ដី​គោរព ។
    - អបច្ឆាយ ដែល​មិន​មាន​ស្រមោល; ដែល​ឥត​ម្លប់ (ឥត្ថី. ឬ ពហុ. ជា អបច្ឆាយា) ។
    - អបច្ឆាយ​ព្រឹក្ស (--យ៉ៈ--) ដើម​ឈើ​ឥត​ម្លប់ ។
    - អប​ទាន ដែល​ធ្វើ​រួច​ស្រេច​ហើយ; ការ​ដែល​សម្រេច​ហើយ ។
    - អប​ទិស កន្លះ​ទិស, ទី​ឬ​ប៉ែក​ជា​ចន្លោះ​នៃ​ទិស (ដូច​យ៉ាង​ប៉ែក​ក្នុង​រវាង​នៃ​ទិស​បូព៌​និង​ទិស​អាគ្នេយ៍​ជាដើម); ការ​ធ្វើ​ឲ្យ​ឃ្លាត​ចេញ; ការ​បណ្តេញ​ចេញ ។
    - អប​ទេវតា បិសាច ។
    - អប​ទេស គ្រឿង​អាង, សំអាង; ហេតុ; ការ​បញ្ចៀស​ឬ​បញ្ចេរ​ឲ្យ​ចៀស​វាង​ចេញ​ឆ្ងាយ ឬ​ក៏​ឲ្យ​ឃ្លាត​ចេញ​ទៅ, ការ​បង្វែង​ឬ​ពង្វាង​មិន​ឲ្យ​ត្រូវ​ត្រង់ ។ ខ្មែរ​ប្រើ​ជា កិ. ក៏​មាន (អ. ថ. អៈប្ទេស ឬ អប់-ប្ទេស) “បញ្ចៀស, បញ្ចេរ​ឲ្យ​ឃ្លាត​ចេញ​ទៅ; បង្វែង; ពង្វាង” : អប​ទេស​អុត​មិន​ឲ្យ​ឆ្លង ។
    - អប​ទ្រព្យ (--ទ្រាប់) ដែល​វិនាស​ទ្រព្យ​ឬ​ដែល​ឥត​ទ្រព្យ; ទ្រព្យ​មិន​ល្អ; របស់​ក្លែង (ដូច​យ៉ាង​ប្រាក់​ក្លែង​ជាដើម) ។
    - អប​ធន (--ធន់) អប​ទ្រព្យ; អ្នក​ទ័ល​ក្រ, អ្នក​កម្សត់, ទុគ៌ត ។
    - អប​ភាគ ឬ --ភាគ្យ ដែល​ឥត​ជោគ, ឥត​បុណ្យ, ឥត​សិរី : មនុស្ស​អប​ភាគ ។ គ្រោះ​កាច : ប្រទះ​លើ​អប​ភាគ្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភាគ ឬ ភាគ្យ ផង) ។
    - អប​ភាស តិះដៀល; ពាក្យ​តិះដៀល ។
    - អប​ភោគ ដែល​ឥត​ភោគ, ដែល​ខ្សត់​ទ្រព្យ ។
    - អប​មង្គល (--មង់-គល់) ដែល​ប្រាស​ចាក​ឬ​ឃ្វាង​ចាក​មង្គល គឺ​ដែល​ឥត​មង្គល, ឥត​សេចក្ដី​ចម្រើន; ដែល​មិន​សម​ដល់​ភ្នែក​អ្នក​ផង; ដែល​ត្រូវ​ចង្រៃ​រួប​រឹត : មនុស្ស​អប​មង្គល ។ សេចក្ដី​មិន​ចម្រើន; ហេតុ​ដែល​នាំ​ឲ្យ​វិនាស : ប្រទះ​លើ​អប​មង្គល ។ វេវ. អព​មង្គល (ពាក្យ​ទាំង​ពីរ​នេះ​ប្រើ​ជួស​គ្នា បាន ។ ព. ផ្ទ. មង្គល ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អព​មង្គល ទៀត​ផង) ។
    - អប​មាន ដែល​ឥត​គេ​រាប់, អប​យស; មនុស្ស​ឥត​គេ​រាប់ ។
    - អប​យស (--យស់ ឬ ត. ទ. --យ័ស) ដែល​ប្រាស​ចាក​យស​គឺ​ដែល​ខូច​ឈ្មោះ, ដែល​ឥត​គេ​រាប់, ដែល​អាប់​មុខ : មនុស្ស​អប​យស (សរសេរ​ជា អប​យ័ស ក៏​មាន : មនុស្ស​អប​យ័ស; សម្ដី​អប​យ័ស សំដៅ​សេចក្ដី​ថា “មនុស្ស​ឫក​ទាប, ឫក​ថោក; សម្ដី​ដែល​គួរ​ឲ្យ​គេ​នឹក​អៀន​ខ្មាស​ជួស”) ។
    - អប​លក្ខណ៍ ឬ --លក្សណ៍ (អៈប៉ៈលុ័ក ឬ អប់-ប៉ៈលុ័ក) ដែល​ប្រាស​ចាក​លក្ខណៈ​ល្អ គឺ​ដែល​ឥត​លក្ខណ៍, ហិន​លក្ខណ៍, ខាត​លក្ខណ៍; ឥត​បុណ្យ, សំណាង​អាក្រក់; ឥត​តម្លៃ, ថោក​ទាប : មនុស្ស​អប​លក្ខណ៍; របស់​អប​លក្ខណ៍ (ដើម្បី​ឲ្យ​ងាយ​អាន, សរសេរ​ជា អប​ល័ក្ខណ៍ ឬ --ល័ក្សណ៍ ក៏​បាន) ។
    - អប​សក្តិ ឬ --ស័ក្តិ ដែល​ឥត​ស័ក្តិ (ឥត​អំណាច) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អប្ប​សក្ដិ ក្នុង​ពាក្យ អប្ប ផង ។ល។
  3. អប --
    (មើល​ក្នុង​ពាក្យ អប និ.) ។
  4. អបចាយន ( ន.នាមសព្ទ ) [អៈប៉ៈចាយ៉ៈន៉ៈ ] or #NAME?   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (អបចាយន) សេចក្ដី​គោរព, កោត​ក្រែង; ការ​បូជា, ការ​ធ្វើ​សក្ការៈ; ការ​គោរព​ចំពោះ​បុគ្គល​ដែល​គួរ​គោរព : បុត្រ​ធីតា​ត្រូវ​មាន​អបចាយនៈ​ចំពោះ​មាតា​បិតា​និង​ត្រកូល​រៀម​ច្បង ។
    - អបចា-យន​កម្ម ការ​ធ្វើ​អបចាយនៈ ។
    - អបចាយន​ធម៌ ច្បាប់​ប្រាប់​សេចក្ដី​គោរព​កោត​ក្រែង ។ល។ ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ចុង​សព្ទ​ដទៃ​ក៏​បាន, ដូច​ជា ជេដ្ឋាបចាយនៈ ការ​គោរព​កោត​ក្រែង​ចំពោះ​បុគ្គល​ជា​រៀម​ច្បង​ក្នុង​ត្រកូល (ក្នុង​បាលី​ច្រើន​ប្រើ​ជា កុលេជេដ្ឋាបចាយន) ។
    - វុឌ្ឍាបចាយនៈ ឬ ព្រឹទ្ធា-- ការ​គោរព​កោត​ក្រែង​ចំពោះ​បុគ្គល​ចាស់​ឬ​ចំពោះ​ចាស់​ព្រឹទ្ធាចារ្យ ។ល។
  5. អបចាយិត ( គុ.គុនសព្ទ, ន.នាមសព្ទ ) [អៈប៉ៈ-- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ដែល​គេ​ត្រូវ​គោរព​កោត​ក្រែង​ឬ​អ្នក​ដែល​គេ​ត្រូវ​គោរព​កោត​ក្រែង (បើ​ស្ត្រី​ជា អបចាយិតា) ។
  6. អបចាយិតា [អៈប៉ៈ-- ]
    មើល​ក្នុង​ពាក្យ អបចាយិត ។
  7. អបណ្ណកប្បដិបទា ( ន.នាមសព្ទ ) [អៈបុ័ន-ណៈ ក័ប-ប៉ៈដិប៉ៈ ទា ]   ( បា.បាលី​ ( បាលីភាសា ) )
    បដិបទា​ត្រូវ, ប្រតិបត្តិ​ប្រពៃ គឺ​ប្រតិបត្តិ​ត្រូវ​ត្រង់​តាម​ធម៌​តាម​ច្បាប់ ឬ​ប្រតិបត្តិ​តាម​គន្លង​ធម៌​ដែល​ជា​ផ្លូវ​នៃ​មគ្គ​ផល​និញ្វន : អបណ្ណ-កប្បដិបទា ជា​ធម៌​ធ្វើ​អ្នក​ប្រតិបត្តិ​ឲ្យ​បាន​សេចក្ដី​សុខ​ក្សេម ។
  8. អបទេស [អៈប្ទេស]
    មើល​ក្នុង​ពាក្យ អប និ. ។
  9. អបមង្គល [អៈប៉ៈមង់-គល់]
    ម. ក្នុង ព. អប និ. ។
  10. អបមារ ( ន.នាមសព្ទ ) [អៈប៉ៈម៉ារ៉ៈ ឬ--ម៉ា ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អប​ស្មារ) រោគ​ឆ្កួត​ជ្រូក (ហៅ អបមារ​រោគ ក៏​បាន) ។

1   2   3   4   5   6   ... 9   Next >>

Headley's Khmer-English Dictionary
  1. អប [ʔaʔpaʔ]   - detail »
    Indic prefix meaning `away, separately; far off; from; bad; changing, turning into something; having come to an end, concluded, having ended; without; not'
  2. អប ( v ) [ʔɑɑp]   - detail »
    to strengthen, support, reinforce, splint; to fix something
  3. អប ( v ) [ʔɑɑp]   - detail »
    to toady to, fawn upon, please someone
    Eg. វាអបគាត់​ ព្រោះវាចង់បាន​ឡើងបុណ្យសក្តិ: He toadies to him because he wants to be promoted.
  4. អបហារកម្ម   - detail »
    See: អបហារណ៍ (1)
  5. អបហាស ( n ) [ʔaʔpaʔhaah]   - detail »
    laughter without cause, mocking laugh, ironic laugh
  6. អបាករណ៍ ( n ) [ʔaʔpaakɑɑ]   - detail »
    paying off all debts
  7. អបាចី ( n ) [ʔaʔpaacəy]   - detail »
    south
  8. អបាទក ( n ) [ʔaʔpaatʊək]   - detail »
    legless animals (esp. snakes)
  9. អបាយ ( n ) [ʔaʔbaay]   - detail »
    unhappy place, the underworld, the nether region, hell
  10. អបាយ ( n ) [ʔaʔbaay]   - detail »
    affliction; ruin, destruction, annihilation

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar