Khmer Dictionary: ឧទក
Chuon Nath's Khmer-Khmer Dictionary
-
ឧទក
( ន.នាមសព្ទ )
[អ៊ុទៈកៈ ឬ អ៊ុទក់]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ទឹក (ប្រើជា ឧទកំ ក៏មាន, អ. ថ. អ៊ុទៈក័ង) ។
- ឧទកកាល ឬ
- --សម័យ កាលឬសម័យមានទឹក គឺរដូវមានភ្លៀង ។
- ឧទកកិច្ច ការដែលត្រូវប្រើទឹក ។
- ឧទកកីឡា ឬ
- --ក្រីឌ័ន,
- --ក្រីឌា ការលេងទឹក, ល្បែងហែលទឹក ។
- ឧទកគម្ភីរ ជម្រៅទឹក, ទឹកជ្រៅ ។
- ឧទកដ្ឋាន,
- --ស្ថាន ឬ - ឧទកប្បទេស, --ប្រទេស ទីដែលមានទឹក; ទីដក់ទឹក ។
- ឧទកណ្ណព (--កន់-នប់) មហាសមុទ្រ ។
- ឧទកទាន ទានទឹក ។
- ឧទកធារ ឬ - --ធារា ធារទឹក, ទនៃទឹក គឺខ្សែឬសំណុំទឹកដែលធ្លាក់ចុះ ។
- ឧទកន្តរណ៍ (អ៊ុទៈកន់-ដ) ការឆ្លងទឹក ។
- ឧទកបរិយន្ត (អ៊ុទៈ កៈប៉ៈរ៉ិ-យ័ន ឬតាមទម្លាប់ចាស់បុរាណខ្លះថា អ៊ុទក់-ប-រ៉ិយន់) កិច្ចដែលមានទឹកជាទីបំផុត គឺកិច្ចដែលស្រេចត្រឹមការលាងទឹក ។ ប្រទេសជាទីបំផុតត្រឹមទឹកទ្រដី, ផ្ទៃផែនដីដែលមានទឹកជាទីបំផុតគឺទីបំផុតនៃទឹកទ្រដីទល់នឹងខ្យល់ទ្រទឹក : សីមាដែលសង្ឃបានសន្មតហើយដោយត្រឹមត្រូវ អាចជ្រួតជ្រាបដល់ឧទកបរិយន្ត (ព. វិ. ពុ.) ។ (តាមលទ្ធិពុទ្ធិកថា ទឹកទ្រដីខ្យល់ទ្រទឹក, កាលបើមានហេតុអ្វីមួយដែលជាអស្ចារ្យខ្លាំង ក៏បណ្តាលឲ្យផែនដីត្រង់ទីណាមួយ កម្រើកញាប់ញ័រដល់ឧទកបរិយន្ត គឺកម្រើកពីលើចុះទៅក្រោមដល់ត្រឹមទឹកទ្រដី) ។
- ឧទកបាត្រ ពាងទឹក, អាងដាក់ទឹក ។
- ឧទកពិន្ទុ តំណក់ទឹក ។
- ឧទកភ័យ ភ័យអំពីទឹក គឺភ័យដែលកើតអំពីទឹកលិចឬអំពីលង់ទឹក ។
- ឧទកម័យ ដែលសុទ្ធតែទឹក ។
- ឧទកវារី ទឹកសម្រាប់ក្សត្រិយ៍ទ្រង់ស្រង់ (សំ. បា. ឧទក “ទឹក”, វារិ “ទឹក” ដែរ ប៉ុន្តែខ្មែរផ្សំប្រើសន្មតជាពាក្យខ្ពស់) ។
- ឧទកសាដក (--ដក់) សំពត់ងូត (រ. ស. ព្រះឧទកសាដក) ។
- ឧទកសាស្រ្ត វិជ្ជាស្ទង់ទឹក (ក្នុងមហាសមុទ្រជាដើម) ។
- ឧទកសោត ឬ - --ស្រោត័ស ខ្សែទឹក ។ល។
-
ឧទក--
or ឧទកំ
(មើលក្នុងពាក្យ ឧទក) ។
Headley's Khmer-English Dictionary
-
ឧទក
( n )
[ʔuʔtʊək, ʔuʔteaʔkaʔ]
- detail »
water