Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឧបភោគ

Chuon Nath's Khmer-Khmer Dictionary
  1. ឧបភោគ ( ន.នាមសព្ទ ) [អ៊ុប៉ៈភោក ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    គ្រឿង​សម្រាប់​ប្រើ​ប្រាស់​ជិត​ខ្លួន (ជា​គូ​គ្នា​នឹង បរិភោគ) : មាន​គ្រឿង​ឧបភោគ​និង​គ្រឿង​បរិភោគ​គ្រប់គ្រាន់ ។
    - ឧបភោគ​ភណ្ឌ (--គៈភ័ន) របស់​ឬ​អីវ៉ាន់​សម្រាប់​ប្រើ​ប្រាស់​ជិត​ៗ​ខ្លួន (ហៅ ឧបភោគ​ព័ស្តុ ឬ --វត្ថុ ក៏​បាន) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ បញ្ជាក់​ពី ឧបភោគ- បរិភោគ ដែល​ត្រូវ​តែ​មាន : គ្រឿង​ឧបភោគ​និង​បរិភោគ ក្នុង​លោក​គេ​តែង​តែ​ផ្គត់ផ្គង់ បើ​គ្មាន​ភណ្ឌៈ​នេះ​បម្រុង ផ្ចុងផ្តើម​ជានិច្ច​នឹង​វិនាស ។ ទោះ​បី​អ្នក​បួស​រស់​ដោយសារ- សីល​ផ្នួស​ធម៌​អាថ៌​ក៏​រទាស រទែង​សុំ​គេ​ដោយ​ឥត​ខ្មាស គ្រាន់​តែ​មិន​ផ្តាស​ប៉ុណ្ណោះ​ឯង ។ គួរ​សុំ​ទើប​សុំ​បើ​មិន​គួរ ពុំ​ហ៊ាន​សួរ​ឲ្យ​គេ​ចំបែង សុំ​គេ​តាម​ភាព​ជា​គម្តែង ឈ្មោះ​ថា​អ្នក​ស្វែង​មួយ​បែប​ដែរ ។
Headley's Khmer-English Dictionary
  1. ឧបភោគ ( n ) [ʔuʔpaʔpʰouk]   - detail »
    goods, supplies; consumer goods
  2. ឧបភោគ ( v ) [ʔuʔpaʔpʰouk]   - detail »
    to enjoy


Prohok Solutions @2017 : Learn Khmer | Khmer Calendar