Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អាល

Chuon Nath's Khmer-Khmer Dictionary
  1. អាល ( កិ.កិរិយាសព្ទ )
    ដាក់​ដែក​ក្ដៅ​ប្រមៀល​ស្រាល​ៗ​ពី​លើ : អាល​ដំបៅ​លេច ។ អ៊ុត​ស្លឹក​ម្លូ​ស្រស់​ដោយ​កញ្ចប់​ដី​ខ្សាច់​ក្ដៅ ឲ្យ​ស្លោក​ក្រៀម សម្រាប់​ទុក​ប្រើ​ការ​បាន​យូរ : អាល​ស្លឹក​ម្លូ ។
    - ម្លូ​អាល ស្លឹក​ម្លូ​ដែល​ក្រៀម​ដោយ​អាល (មើល​ក្នុង​ពាក្យ រោល ១ កិ. និង អុជ ផង) ។
  2. អាល ( និ.និបាតសព្ទ )
    ពាក្យ​សម្រាប់​ប្រើ​បាន​តែ​ជាមួយ​នឹង​ពាក្យ បដិសេធ​ថា កុំ គឺ​ត្រូវ​មាន​ពាក្យ កុំ នៅ​ពី​ខាង​ដើម​បន្ទាប់ ទើប​ប្រើ​បាន, មាន​សេចក្ដី​ថា “ឈប់, បង្អង់, រង់, កុំ​ប្រញាប់” : កុំ​អាល​សិន បង្អង់​សិន; កុំ​អាល​ទៅ កុំ​ប្រញាប់​ទៅ ។ ព. សុ. ការ​អ្វី​មិន​ទាន់​ប្រាកដ កុំ​អាល​ហើប​មាត់​ថា ។ ពុ. ទ. បុ. ឃ្លាន​កុំ​អាល​ស៊ី ។ មាន​កុំ​អាល​អរ ក្រកុំ​អាល​ភ័យ ។ ព. សុ. ថា : ការ​អ្វី​មិន​ទាន់​កើត កុំ​អាល​រហើត​ពោល​អួត​មុន ។ មួយ​យ៉ាង​ថា : មិន​ទាន់​សម្រេច​កុំ​អាល​ពោល​អួត ក្រែង​គេ​ព្រួត​បំផ្លាញ​បង់ ។ មួយ​យ៉ាង​ទៀត​ថា : អាថ៌​កំបាំង កុំ​ចេញ​អួត ក្រែង​គេ​ប្រកួត​មិន​ឲ្យ​សម្រេច ។
Headley's Khmer-English Dictionary
  1. អាល ( v ) [ʔaal]
    to roast, grill, to burn; to press tree leaves (with a hot iron); to cauterize
  2. អាល ( adj ) [ʔaal]
    to be shameless, impudent, insolent, impertinent
  3. អាល ( i ) [ʔaal]
    ah! exclamation of joy or grief
  4. អាល ( pvp ) [ʔaal]
    don't be in a hurry to ...! be careful not to ...! don't rush to ...!
    Eg. ការអ្វីមិនទាន់ប្រាកដ កុំអាលហើបមាត់ថា: Don't jump to conclusions while a matter is yet to be done.
    Reference: កុំអាល1



Prohok Solutions @2017 : Learn Khmer | Khmer Calendar