Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ភ្នំ

Chuon Nath's Khmer-Khmer Dictionary
  1. ភ្នំ ( ន.នាមសព្ទ )
    ពំនូក​ដី​ឬ​ថ្ម​ខ្ពស់​ត្រដែត​ផុត​ឡើង​ពី​ផ្ទៃ​ដី​ប្រក្រតី​ដែល​នៅ​ជិត​ខាង, ខ្ពស់​ត្រដែត​ជាង​សូម្បី​ដំបូក​យ៉ាង​ធំ ។ ខ្មែរ​យើង​តាំង​ពី​បុរាណ​កាល​រៀង​មក​ដល់​សម័យ​ឥឡូវ ហៅ ភ្នំ ថា បព៌ត (ច្រើន​អាន​ថា ប-រ៉ៈពត់) ។ បព៌ត “ភ្នំ” មាន ៣ ប្រភេទ​គឺ ភ្នំ​ដី​សុទ្ធ ហៅ សុទ្ធ​បំសុ​បព៌ត; ភ្នំ​ថ្ម​សុទ្ធ (ឥត​មាន​ដើម​ឈើ) ហៅ សុទ្ធ​បាសាណ​បព៌ត; ភ្នំ​លាយ​ថ្ម​និង​ដី (មាន​ដើម​ឈើ) ហៅ ឧភយមិស្សក​បព៌ត ។ បណ្ដា​ភ្នំ​ទាំង​៣ ប្រភេទ​នេះ ភ្នំ​ដី​សុទ្ធ​និង​ភ្នំ​លាយ​ថ្ម​និង​ដី មាន​ប្រយោជន៍​ច្រើន​ជាង ភ្នំ​ថ្ម​សុទ្ធ : នៅ​ខែត្រ​រតនគិរី​មាន​ភ្នំ​ដី​សុទ្ធ​ច្រើន, ឯ​ក្នុង​ខែត្រ​ដទៃ​ក្រៅ​ពី​នោះ ច្រើន​តែ​ភ្នំ​លាយ​ថ្ម​នឹង​ដី, ជា​ភ្នំ​មាន​ប្រយោជន៍​ច្រើន​ណាស់​ក្នុង​ប្រទេស​កម្ពុជា​យើង, គួរ​កូន​ចៅ​ខ្មែរ​ខំ​ប្រឹង​រាវ​រក​ប្រយោជន៍​ឲ្យ​បាន​ច្រើន​ៗ តាម​លំដាប់​កាល​ត​ៗ​ទៅ​ឲ្យ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​យើង​លូត​លាស់​ចម្រើន​ត្រាតែ​ដល់​កម្រិត​ឡើង ។ ពាក្យ​បណ្ដៅ​លេង​ថា : ឯក​អង្គ​ទ្រង់​នាម​ឯក ខ្ពស់​អនេក​ទាប​ជាង​ស្មៅ (តើ​គឺ​អ្វី ? --គឺ​ភ្នំ ។ ត្រូវ​ហើយ !) ។
Headley's Khmer-English Dictionary
  1. ភ្នំ ( n ) [pnum]
    mountain, hill



Prohok Solutions @2017 : Learn Khmer | Khmer Calendar