Khmer Dictionary: អាទេស
Chuon Nath's Khmer-Khmer Dictionary
-
អាទេស
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អាទេឝ) ការពន្យល់, សេចក្ដីពន្យល់; ការនិយាយរៀបរាប់ឬបូរបាច់ប្រាប់; ដំណើរថ្លែងការណ៍; ពាក្យបង្គាប់, ការបង្គាប់បញ្ជា; បញ្ញត្តិ; ច្បាប់បញ្ញត្តិ; ការផ្លាស់ប្រែ ។ ពាក្យនេះ ប្រើក្នុងវេយ្យាករណ៍សំស្រ្កឹតនិងបាលី ចំពោះសេចក្ដីថា “ការផ្លាស់រូបអក្សរឲ្យប្លែកចាកភាពដើម” ដូចជា ផ្លាស់ រ > ល : បរិពោធ > បលិពោធ “កង្វល់”; វ > ព : វ្យញ្ជន > ព្យញ្ជន; កាវ្យ > កាព្យ; វ្យាករណ > ព្យាករណ “ទំនាយ”; ឆ + វណ្ណរំសិ > ឆព្វណ្ណរង្សី “ព័ណ៌ ៦”; ឆ > ស + វ > ព = សព : បុណ្យសព, ហែសព, រម្លាយសព; ត > ដ : ទុក្កត > ទុក្កដ (អាបត្តិទុក្កដ) ។ល។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាទិដ្ឋសព្ទ >អាទិដ្ឋសព្ទ ទៀតផង ។
Headley's Khmer-English Dictionary
-
អាទេស
( n )
[ʔaateih]
explanation, commentary; discourse; order, command, law, regulation; substitution, interchange