Khmer Dictionary: កណ្ដាច់
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កណ្ដោច
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលត្រមោចឯកឯង, ដែលមានចិត្តត្រមោច លន្លង់លន្លោចក្នុងទីស្ងាត់ជ្រងំ : គ្នាជាមនុស្សកណ្ដោចទាំងថ្ងៃទាំងយប់; នៅកណ្ដោចម្នាក់ឯង ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កណ្ដែងកណ្ដោច ទៀតផង ។ គេអាចប្រើពាក្យ កណ្ដោច នេះផ្សំជាមួយនឹងពាក្យ កណ្ដាច់ ២ គុ. ផងក៏បាន : យកខ្សែកណ្ដាច់កណ្ដោចអ៊ីចឹងមកឲ្យគ្នា ! ប្រើការអីនឹងកើត ?
-
កណ្ដាច់
( គុ.គុនសព្ទ )
ដែលដាច់ : ខ្សែកណ្ដាច់ ។
-
កណ្ដាច់
( ន.នាមសព្ទ )
ឈ្មោះសត្វល្អិតមួយប្រភេទ ក្នុងពួកកណ្ដៀរ តែមានរូបធំជាងកណ្ដៀរ ហើយមានសម្បុរក្រមៅជាង ។
-
កណ្ដៀរ
( ន.នាមសព្ទ )
ឈ្មោះសត្វល្អិតមួយពួកក្នុងពួកកណ្ដាច់ចេះពូនដីឲ្យកើតជាដំបូកជាត្រោកបាន ។
-
មេភ្លៀង
( ន.នាមសព្ទ )
សុខុមសត្វមួយប្រភេទ សាច់ទន់ ស្លាបសម្បុរក្រហមក្រមៅ កើតក្លាយអំពីកណ្ដៀរធំៗ ឬអំពីកណ្ដាច់ ហើរចេញតែក្នុងវេលាមានភ្លៀងធំ, ជាសត្វចូលចិត្តពន្លឺភ្លើង, ច្រើនតែក្នុងខែដើមឆ្នាំ ។
Headley's Khmer-English Dictionary Full Text Search
-
កណ្ដាច់
( adj )
[kɑndac]
- detail »
to be torn, in rags
-
កណ្ដាច់
( n )
[kɑndac]
- detail »
kind of brown termite