Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: កណ្ដាល

Chuon Nath's Khmer-Khmer Dictionary
  1. កណ្ដាល ( ន.នាមសព្ទ )
    ទី​ទីទៃ​ពី​ខាង គឺ​ទី​ជា​ចន្លោះ​ស្មើ​ភាគ​ទៅ​ខាង​ដើម, ចុង ឬ មុខ​ក្រោយ, ធ្វេង​ស្ដាំ : កណ្ដាល​ផ្លូវ, កណ្ដាល​ទន្លេ ។ល។ ជាន់​មនុស្ស​លោក​យើង ហៅ​ថា ឋាន​កណ្ដាល ដែរ ព្រោះ​ជា​ចន្លោះ​សួគ៌​និង​នរក ។
  2. កណ្ដាល ( គុ.គុនសព្ទ )
    យ៉ាង​ល្មម, មិន​ល្អ​មិន​អាក្រក់, មិន​ធំ មិន​តូច ។ល។
  3. កណ្ដាល ( ន.នាមសព្ទ )
    ឈ្មោះ​ខែត្រ​មួយ​របស់​កម្ពុជា មាន​ទី​រាជការ​នៅ​ភ្នំពេញ សព្វ​ថ្ងៃ​តាំង​នៅ​តាខ្មៅ : ខែត្រ​កណ្ដាល ។
  4. កណ្ដាលស្ទឹង ( ន.នាមសព្ទ )
    ឈ្មោះ​ស្រុក​មួយ ក្នុង​ខែត្រ​កណ្ដាល : ស្រុក​កណ្ដាល​ស្ទឹង ។
Headley's Khmer-English Dictionary
  1. កណ្ដាល ( n ) [kɑndaal]
    center, middle; mean, medium.
  2. កណ្ដាល ( adj ) [kɑndaal]
    to be medium, average, intermediate; central.
  3. កណ្ដាល ( prenp ) [kɑndaal]
    between, in the middle of


Prohok Solutions @2017 : Learn Khmer | Khmer Calendar