Khmer Dictionary: កណ្ដាល
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កងព័ន្ធ
( ន.នាមសព្ទ )
ពិធីបុណ្យទ្វាទសមាសសំគាល់ដោយទង់ជ័យចងបោះនៅទូក ទូកនោះចងពួរបោះយុថ្កានៅកណ្ដាលស្នាមប្រណាំងទូក-ង ដើម្បីឲ្យទូក-ងដែលប្រណាំងគ្នា ១ អុំខាងក្នុង ១ អុំខាងក្រៅ ។
-
កង់
( ន.នាមសព្ទ )
(ព.សា.) យានកង់ពីរដែលអាចប្រព្រឹត្តទៅមុខបានដោយសារឈ្នាន់, ច្រវាក់ថាសជាដើមដែលដាក់ទាក់ទងគ្នាជាមួយនឹងដុំនៃកង់ក្រោយនិងដុំកណ្ដាល (ទោចក្រយាន) ។
-
កណ្ដាល
( ន.នាមសព្ទ )
ទីទីទៃពីខាង គឺទីជាចន្លោះស្មើភាគទៅខាងដើម, ចុង ឬ មុខក្រោយ, ធ្វេងស្ដាំ : កណ្ដាលផ្លូវ, កណ្ដាលទន្លេ ។ល។ ជាន់មនុស្សលោកយើង ហៅថា ឋានកណ្ដាល ដែរ ព្រោះជាចន្លោះសួគ៌និងនរក ។
-
កណ្ដាល
( គុ.គុនសព្ទ )
យ៉ាងល្មម, មិនល្អមិនអាក្រក់, មិនធំ មិនតូច ។ល។
-
កាស
( ន.នាមសព្ទ )
រូបិយវត្ថុសម្រាប់ចាយ មានសណ្ឋានមូល ប្រហោងកណ្ដាល ៤ ជ្រុង ធ្វើដោយស្ពាន់, ទង់ដែង, សាំង្កសី, មកអំពីស្រុកចិន ឬស្រុកអណ្ណាម; សព្វថ្ងៃក្នុងដែនកម្ពុជា លែងប្រើរូបិយវត្ថុនេះតាំងអំពីមានសេន ។
-
កូនគោល
( ន.នាមសព្ទ )
ឈ្មោះល្បែងមួយប្រភេទ ដែលគេយកដុំឈើស្រាលមានរលួសជាដើមធ្វើជាកូន បើលេងវេលាយប់ដុតដុំឈើនោះឲ្យឆេះ ដាក់កណ្ដាលទីស្នាមលេង ហើយយកដំបងវាយដណ្ដើមដុំឈើនោះឲ្យខ្ទាតទៅកាន់ទីរបស់ខ្លួនៗ ទាំងពីរខាង បើពួកណាវាយបាន ទៅដល់ទីរបស់ខ្លួនមុន ពួកនោះឈ្នះ : លេងកូនគោល ។
-
កើតក្ដី
( ន.នាមសព្ទ )
- នំបំពួនស្ករ ឬ - នំផ្លែអាយ ។ ចាស់ៗ តំណាលប្រាប់ថា នំនេះបានជាឈ្មោះថា នំកើតក្ដី ផងដែរ ពីព្រោះក្នុងសម័យព្រេងនាយ នៅពេលមួយនោះ មានបុរសពីរនាក់ បរិភោគនំបំពួនស្ករនេះក្នុងទីជិតគ្នា អង្គុយប្រទល់មុខគ្នា, បុរសម្នាក់ខាំនំនេះពាក់កណ្ដាលមិនពមទាំងមូលទៅក្នុងមាត់ ទឹកស្ករក៏ធ្លាយបាញ់ឆ្វាចទៅចូលភ្នែកអ្នកម្ខាង, កើតជាជម្លោះដាល់តប់គ្នា រហូតដល់កើតក្ដីប្ដឹងចៅក្រម... ចៅក្រមក៏ហៅនំនេះថា
- នំកើតក្ដី, ឈ្មោះនំនេះក៏កើតមានតាំងពីកាលនោះមក ។ នេះជាប្រវត្តិដែលចាស់ៗ បានតំណាលប្រាប់ ប៉ុន្តែពុំប្រាកដថា នំកើតក្ដី នេះកើតមាននៅក្នុងសម័យណាទេ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បំពួនស្ករ និងផ្លែអាយ ទៀតផង ព្រោះជាឈ្មោះនំតែមួយប្រភេទ នេះឯង ។
-
កំពុង
( គុ.គុនសព្ទ )
ដែលពេញកំពូក កណ្ដាលឡើងមិនរាបស្មើ : ពេញកំពុង, ថ្ពាល់កំពុង ។
-
កំហែង
( កិ.កិរិយាសព្ទ )
បញ្ចេញអាការបែបខែង ធ្វើឲ្យគេខ្លាច ភិតភ័យដោយវាចា ឬ អាការ មុខ, ដៃ, ជើង : ចោរកំហែងយកទ្រព្យអ្នកដំណើរកណ្ដាលផ្លូវ ។
-
ក្រឡាបញ្ជី
( ន.នាមសព្ទ )
ឋានន្តររបស់មន្ត្រីជាន់កណ្ដាលខាងតុលាការ ជាស្មៀនសម្រាប់កាន់កាប់បញ្ជីនិងសំណុំរឿងផ្សេងៗ ជាដើម ។
Headley's Khmer-English Dictionary Full Text Search
-
កណ្ដាល
( n )
[kɑndaal]
- detail »
center, middle; mean, medium.
-
កណ្ដាល
( adj )
[kɑndaal]
- detail »
to be medium, average, intermediate; central.
-
កណ្ដាល
( prenp )
[kɑndaal]
- detail »
between, in the middle of
-
រសេះរសោះ
( adj )
[rɔseh - rɔsɑh]
- detail »
to be tired, ready to drop (from fatigue), exhausted
Eg. ដល់ពាក់កណ្ដាលអធ្រាត្រយើងបានមកដល់ផ្សារស្គន់ហេវហត់រសេះរសោះដៃជើង ... : At midnight we arrived at Phsar Skun exhausted from head to toe ....