Khmer Dictionary: កណ្ឌ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កណ្ឌ
( ន.នាមសព្ទ )
[កាន់ ]
ព្រួញ; គ្រាប់កាំភ្លើង; ទង់; ដើម; កំណត់, បរិច្ឆេទ, វគ្គ, ខ្សែ : សាស្រ្តាមួយកណ្ឌ ។
-
កែន
( កិ.កិរិយាសព្ទ )
បង្គាប់, ប្រមូលហៅរកដោយអាជ្ញា : កែនពល, កែនរទេះ ។ កំណត់សំគាល់, ទាយកំណត់ទុក :
- កែនពិរុណសាស្ត្រ គឺកំណត់សម្គាល់នូវទឹកភ្លៀង ឬទាយទឹកភ្លៀង ។ (ធ្លាប់ប្រើជា កេណ្ឌ ក៏មាន; ពាក្យនេះប្រហែលជាក្លាយមកពីបាលីថា កណ្ឌ ទេដឹង ?) ។
-
ថ្វីហៈថ្វីហើយ?
( ន.នាមសព្ទ )
ចុះម្ដេចឡើយ ? ចុះហេតុអ្វី ? : ឱ ! អមិត្តតាបនាអើយ ថ្វីហៈថ្វីហើយ ក៏នាងយំ ? (មហាវេសន្តរជាតក-កណ្ឌជូជក) ។
-
ទាន
( ន.នាមសព្ទ )
អំណោយ, ការឲ្យ, អ្វីៗដែលគួរឲ្យ ។ ខ្មែរយើងច្រើននិយាយថា ឲ្យទាន, ធ្វើទាន, បរិច្ចាគទាន, ចែកទាន, សូមទាន ឬ សុំទាន, ទទួលទាន ឬ ទទួលយកទាន...។ ប្រើរៀងពីខាងដើមសព្ទដទៃខ្លះ អ. ថ. ទានៈ ដូចជា ទានកណ្ឌ (--ក័ន) ន. (បា.) ឈ្មោះកណ្ឌទី ៣ ក្នុងមហាវេស្សន្តរជាតក ។
- ទានកាម (--កាមៈ ឬ--កាម) ន. (សំ. បា.) អ្នកពេញចិត្តឬអ្នកមានចំណងក្នុងការធ្វើទាន គឺអ្នកដែលចូលចិត្តខាងធ្វើទានឥតមានធុញទ្រាន់ ។ បើស្ត្រីជា ទានកាមា ។
- ទានបតី (--ប៉ៈដី) ន. (សំ. បា. ទានបតិ) អ្នកដែលជាធំក្នុងទាន គឺម្ចាស់ទាន ឬអ្នកដើមបុណ្យ, អ្នកដើមការ ។
- ទានបារមី (--បារ៉ៈម៉ី) ន. (បា.) ឈ្មោះបារមីទី ១ ក្នុងបារមីទាំង ១០ យ៉ាង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទសបារមី និង បារមី ផង) ។
- ទានមយៈ ឬ - ទានម័យ (--មៈយៈ ឬ--មៃ) គុ. ឬ ន. (បា.) ដែលសម្រេចដោយទាន; បុណ្យដែលសម្រេច ឬដែលកើតឡើងដោយសារធ្វើទាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុញ្ញកិរិយាវត្ថុ ផង) ។
- ទានវត្ថុ (--វ័តថុ) ន. (បា.; សំ. ទានវស្ដុ) វត្ថុ, ភ័ស្ដុភារ, របស់សម្រាប់ធ្វើទាន ឬវត្ថុដែលជាអំណោយ ។
- ទានសាលា (--សល៉ា) ន. (បា.) សាលាសម្រាប់ប្រជុំគ្នាធ្វើទាន, រោងទាន ។
- ទានាធិបតី (--ប៉ៈដី) ន. (សំ. បា. --បតិ) ដូចគ្នានឹង ទានបតី, ប៉ុន្តែខ្មែរយើងច្រើនតែប្រើជាពាក្យទេស្នា សម្រាប់ហៅឥស្សជនអ្នកមានបណ្ដាស័ក្តិដែលជាម្ចាស់ទាន (ជាវេវចនៈនឹងពាក្យ ទានិស្សរៈ) ។
- ទានានិសង្ស (--សង់) ន. (សំ. បា.--សំស) អានិសង្សទាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អានិសង្ស) ។
- ទានិស្សរៈ (ទានិស-សៈរ៉ៈ) ន. (បា. ទាន + ឥស្សរ > ទានិស្សរ; សំ. ទាន + ឦស្វរ ទានេស្វរ) ដូចគ្នានឹង ទានបតី, ប៉ុន្តែខ្មែរយើងប្រើពាក្យនេះ សម្រាប់ឥស្សរជនអ្នកមានស័ក្តិធំមានសេនាបតីជាដើម ដែលជាម្ចាស់ទាន (ច្រើនប្រើក្នុងពាក្យទេស្នា) ។
- ទានិស្សរាធិបតី (ទានិស-សៈរ៉ាធិប៉ៈដី) ន. (បា. ទាន + ឥស្សរ + អធិបតី > ទានិស្សរាធិបតិ; សំ. ទាន + ឦស្វរ + អធិបតិ > ទានេស្វរាធិបតិ) អ្នកដែលជាម្ចាស់ធំចម្បងក្នុងទាន ឬដែលជាម្ចាស់ចម្បងលើសលែង អ្នកឲ្យទានទាំងអស់ ។ ពាក្យនេះខ្មែរយើងច្រើនប្រើជាពាក្យទេស្នា សម្រាប់ហៅឥស្សរជនជាក្សត្រិយ៍ដែលជាម្ចាស់ទាន, ហៅបានតាំងពីព្រះរាជាចុះរៀងមកដល់ព្រះរាជវង្សានុវង្ស ធំតូចតាមលំដាប់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឥស្សរ និង អធិបតី ផង) ។
-
គាថាពាន់
( ន.នាមសព្ទ )
គាថាបាលីចំនួនមួយពាន់ ក្នុងមហាវេស្សន្ដរជាតក (មហាជាតក៍) ដែលលោកអ្នកប្រាជ្ញខ្មែរបានដកស្រង់ពីក្នុងគម្ពីរសុត្តន្តបិដក ខុទ្ទកនិកាយ ចារជាគម្ពីរស្លឹករឹត (គាថាបាលីសុទ្ធ) សម្រាប់ទេសនាអានបាលីសុទ្ធប្រើការអានជាបទសរភញ្ញខ្លីៗ តាមសង្កាត់បាទនៃគាថា ត្រាតែចប់ទាំង ១៣ កណ្ឌ : និមន្តលោកទេសគាថាពាន់ឲ្យចប់ទាំង ២ ខ្សែ; គេនិមន្តលោកទេសគាថាពាន់ជាជំនួសមហាជាតក៍សម្រាយ (ប្រៃរយ) ។
-
បញ្ញាណ
( ន.នាមសព្ទ )
[ប៉ាញ់-ញ៉ាន]
សម្ដីបញ្ជាក់; គ្រឿងបញ្ជាក់; វត្ថុតាង, ព័ស្តុតាង (ភ័ស្តុតាង), តឹកតាង : ទង់ជ័យជាបញ្ញាណនៃរាជរថ, ផ្សែងជាបញ្ញាណនៃភ្លើង, ព្រះរាជាជាបញ្ញាណនៃរដ្ឋ, ស្វាមីជាបញ្ញាណនៃស្រ្តីជាភរិយា (ម. ទានកណ្ឌ) ។
-
បរិច្ឆេទ
( ន.នាមសព្ទ )
[ប-រ៉ិច-ឆែត]
ការកាត់, ការកាត់ឲ្យដាច់ដោយសង្កាត់ ដោយឡែកពីគ្នា, សង្កាត់សេចក្ដីមួយពួកៗ, កណ្ឌ : បរិច្ឆេទ ទី១, បរិច្ឆេទ ទី២; មួយបរិច្ឆេទ, ពីរបរិច្ឆេទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កាលបរិច្ឆេទ ក្នុងពាក្យកាល ១ ន. ផង) ។
-
គោព្រោះ
( ន.នាមសព្ទ )
គោស្ទាវ : ឲ្យគោព្រោះមួយរយ, ឲ្យគោឆ្មាត់មួយរយ ... (ម. ទានកណ្ឌ និង កណ្ឌមហារាជបព្វៈ) ។
-
បឋមត្រាស់
( ន.នាមសព្ទ )
(បា.+ខ្មែរ ឬ សំ.+ខ្មែរ) “ការបានត្រាស់ជាដំបូង” ឈ្មោះកណ្ឌមួយនៃកម្ពីរបឋមសម្ពោធិជាពុទ្ធប្រវត្តិ សម្ដែងអំពីប្រវត្តិនៃព្រះសក្យមុនីសម្ពុទ្ធចាប់តាំងពីកាលដែលព្រះអង្គចាប់ព្រះជាតិជាសុមេធបណ្ឌិតរៀងរហូតមកដល់ព្រះជាតិជាព្រះសិទ្ធត្ថគោតម ដរាបដល់បានត្រាស់ជាព្រះសព្វញ្ញុសម្ពុទ្ធ, ជាគម្ពីរសម្រាប់ធម្មកថិកមួយរូបសម្ដែងក្នុងពិធីបុណ្យពុទ្ធាភិសេក គឺពិធីអភិសេកព្រះពុទ្ធរូបដែលទើបនឹងកសាងថ្មី : និមន្តលោកទេសនាបឋមត្រាស់ ។
-
ប្រទក្សិណ
( ន.នាមសព្ទ )
[ប្រទ័ក-សិន ]
(បទក្ខិណ) ការសម្ដែងសេចក្ដីគោរពឬសេចក្ដីស្រឡាញ់ដោយដើរព័ទ្ធជុំវិញបុគ្គលឬវត្ថុអ្វីៗ ឲ្យបុគ្គលឬវត្ថុនោះនៅជាខាងស្ដាំដៃ : ធ្វើប្រទក្សិណវិហារ ៣ ជុំ...។ ប្រើជា កិ. វិ. ក៏បាន : ដើរប្រទក្សិណ; កាលដែលជូជក់គាត់រៀបនឹងចេញពីផ្ទះគាត់បានដើរប្រទក្សិណផ្ទះនិងនាងអមិតតាបនាបីៗជុំហើយទើបគាត់ចេញទៅ... (ម. កណ្ឌជូជក) ។
Headley's Khmer-English Dictionary Full Text Search
-
កណ្ឌ
( n )
[kan]
- detail »
volume, book; chapter (esp. of ancient religious texts), episode, part; phrase, sentence
-
កណ្ឌ
( n )
[kan]
- detail »
arrow; bullet (3) stem (of fruit)