Khmer Dictionary: កតញ្ញូ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កតញ្ញូ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[កៈ-ត័ញ-ញូ ]
អ្នកដឹងឧបការគុណដែលអ្នកឯទៀតគេបានធ្វើហើយដល់ខ្លួន គឺអ្នកដែលមិនភ្លេច, មិនរមឹលគុណគេ : បុរសកតញ្ញូ, ស្ត្រីកតញ្ញូ ។ ពាក្យផ្ទុយ អកតញ្ញូ ។
-
លូត
( កិ.កិរិយាសព្ទ )
ដុះច្រើនកើន, ដុះចម្រើនខ្ពស់ឡើង : លំពង់ឈើលូត ។ គុ. (ព. ប្រ.) ដែលកើនហួស, លើសប្រមាណ : សម្ដីលូត ។
- លូតលាស់ លូតបែកមែកបែកសន្លឹក : ឈើលូតលាស់ ។ ព. ប្រ. ចម្រើនដោយទ្រព្យធន, បុណ្យស័ក្តិ : មនុស្សកតញ្ញូរមែងតែលូតលាស់មិនដែលថយចុះ ។ ព. ទ. បុ. ឈើតូចលូតតាមឈើធំ កាលបើអ្នកធំសង្រ្គោះទំនុកបម្រុង អ្នកតូចរមែងតែលូតលាស់ខ្ពស់តាម ។
-
អកតញ្ញូ
( ន.នាមសព្ទ )
[អៈកៈត័ញ-ញូ]
(អក្ឫតជ្ញ) អ្នកមិនដឹងឧបការគុណដែលគេបានធ្វើហើយ (ចំពោះខ្លួន) ។ ប្រើជា គុ. ក៏បាន : មនុស្សអកតញ្ញូ, ចិត្តអកតញ្ញូ (ប្រើបានទាំងបុរសទាំងស្ត្រី) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : អកតញ្ញូ ព្រះពុទ្ធជាគ្រូ ទ្រង់ត្រាស់ប្រាប់ថា ទោះលើកផែនដី ទាំងមូលឲ្យវា ពុំស្កប់ចិន្តា នៅតែរករឿង ។ ឬមួយបែបទៀតថា : អកតញ្ញូ បំភ្លេចគុណូ-បការៈចោល ទោះអ្នកផ្គត់ផ្គង់ មានគុណជាគោល វាតែងតែថ្កោលទោសជានិរន្តរ៍ ។ ព្រះពុទ្ធត្រាស់ថា ទោះលើកពសុធា ឲ្យវាគ្រប់គ្រាន់ វាឥតត្រេកអរ នៅតែបំភ័ន្ត បង្អាប់បង្អន់ បំភ្លេចគុណគាប់ ។ ព. ផ្ទ. កតញ្ញូ ។
-
អ
( និ.និបាតសព្ទ )
[អៈ ]
ពាក្យបដិសេធ (ផ្លាស់មកពី ន គឺ ន > អ) សម្រាប់ភាសាសំស្រ្កឹតនិងបាលីមានសេចក្ដីថា “មិន, មិនមែន, ពុំ, ឥត” សម្រាប់រៀងភ្ជាប់ពីខាងដើមសព្ទដទៃ, ដូចជា អកតញ្ញូ (< ន > អ + កតញ្ញូ) “អ្នកមិនដឹងឧបការគុណដែលគេបានធ្វើហើយ (ចំពោះខ្លួន)”; អភ័ព្វ (< ន > អ + ភព្វ) “ដែលមិនគួរ (ដល់ការ)”; អសុភ (< ន > អ + សុភ) “ដែលមិនល្អ” ជាដើម ។ បើសព្ទដែលរៀង អ ភ្ជាប់ជាមួយនោះមានស្រៈនៅខាងដើម ត្រូវផ្លាស់ ន ឬ អ ជា អន៑, ដូចជា អនន្ត (< ន ឬ អ > អន៑ + អន្ត) “ដែលឥតទីបំផុត”; អនាគត (< ន ឬ អ > អន៑ + អាគត) “ដែលមិនទាន់មកដល់ (ដែលនៅឯមុខ)”; អនេក (< ន ឬ អ > អន៑ + ឯក) “ដែលមិនមែនតែមួយ (ច្រើន)” ជាដើម (មើលពាក្យដែលមាន អ ឬ អន៑ នៅខាងដើមតាមលំដាប់អក្សររៀងទៅ) ។
-
អាចរិយ
( ន.នាមសព្ទ )
[--ចៈរ៉ិយ៉ៈ ]
(អាចាយ៌, ខ្មែរសរសេរសម្រួលជា អាចារ្យ) អ្នកប្រដៅឬហាត់មារយាទ; អ្នកប្រព្រឹត្តល្អ, អ្នកកាន់ត្រឹមត្រូវ, អ្នកត្រឹមត្រូវ; អ្នកដែលសិស្សត្រូវគោរព, អ្នកធ្វើប្រយោជន៍ដល់សិស្ស, អ្នកបង្រៀនចំណេះគេ, គ្រូ, គ្រូបង្រៀន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាចារ្យ ទៀតផង) ។ អាចរិយកតញ្ញូ អ្នកដឹងគុណគ្រូ ។
- អាចរិយគារវៈ (--រៈវៈ) ឬ--គោរព ការគោរពគ្រូ : ពួកសិស្សត្រូវមានអាចរិយគារវៈគ្រប់វេលារៀន ។
- អាចរិយបរម្បរា (--ប៉ៈរុ័ម-ប៉ៈរ៉ា) អាចារ្យតៗគ្នាមក, អាចារ្យច្រើនតំណ : លទ្ធិរបស់អាចរិយបរម្បរា ។
- អាចរិយបូជក ឬ--បូជកៈ (--បូជក់ ឬ--ប៉ូជៈកៈ) អ្នកបូជាអាចារ្យ គឺអ្នកដែលមិនភ្លេចគុណគ្រូ ហើយតែងតែបាននេះបាននោះ យកទៅប្រគេនឬជូនគ្រូជាញឹកញយ (បើស្ត្រីជា អាចរិយបូជិកា) ។
- អាចរិយបូជា ការប្រគេនឬជូនអ្វីៗដល់គ្រូ; គ្រឿងបូជាអាចារ្យ ។
- អាចរិយប្បាចារ្យ (--យុ័ប-ប៉ាចា; បា. អាចរិយប្បាចរិយ < អាចរិយ + ប + អាចរិយ; សំ. អាចាយ៌ប្រាចាយ៌ < អាចាយ៌ + ប្រ + អាចាយ៌) អាចារ្យដែលជាប្រធានឬជាប្រមុខរបស់អាចារ្យ គឺអាចារ្យរបស់អាចារ្យឬគ្រូរបស់គ្រូ : ឱវាទនេះជារបស់អាចរិយប្បាចារ្យច្រើនតំណមកហើយ ។
- អាចរិយាព្យាករណ៍ ទំនាយគ្រូ ។
- អាចរិយភាគ ចំណែកដែលត្រូវបានអាចារ្យ, រង្វាន់គ្រូ ។
- អាចរិយភាព ភាពនៃអាចារ្យ, បែបភាពឬបែបបទរបស់អាចារ្យ ឬសម្រាប់អាចារ្យ ។
- អាចរិយមត្ត (--ម៉ាត់) អ្នកដែលល្មមធ្វើជាគ្រូគេបាន ។ ព. វិ. ពុ. ភិក្ខុដែលមានវស្សានិងចំណេះវិជ្ជាល្មមជាគ្រូគេបាន (តាមពុទ្ធានុញ្ញាត) ។
- អាចរិយវត្ត វត្តប្រតិបត្តិដែលសិស្សត្រូវធ្វើចំពោះគ្រូ។
- អាចរិយវាទ វាទៈរបស់អាចារ្យ : ធម៌វិន័យខាងពួកពុទ្ធសាសនិកជនមហាយានិកជា “អាចរិយវាទ” (ព្រោះប្រកាន់តាមវាទៈនៃអាចារ្យរបស់ខ្លួនៗ), ខាងហីនយានិកជា “ថេរវាទ” (ព្រោះប្រកាន់តាមបែបបឋមសង្គាយនា) ។
- អាចរិយវាទី អ្នកដែលច្រើនតែពោលអាងវាទៈរបស់គ្រូ : ពួកពុទ្ធសាសនិកខាងមហាយានជា “អាចរិយវាទី”, ខាងហីនយានជា “ថេរវាទី” ។ បើស្ត្រីជា អាចរិយវាទិនី ។
- អាចរិយុបជ្ឈាយ៍ អាចារ្យនិងឧបជ្ឈាយ៍ ។
- អាចរិយោវាទ ឱវាទនៃអាចារ្យ, ដំបូន្មានគ្រូ ។ល។
Headley's Khmer-English Dictionary Full Text Search
-
កតញ្ញូ
( adj )
[kaʔtaɲɲuu]
- detail »
to be grateful.
-
កតញ្ញូ
( n )
[kaʔtaɲɲuu]
- detail »
one who is grateful