Khmer Dictionary: កនិដ្ឋា
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កនិដ្ឋា
( ន.នាមសព្ទ )
[កៈ-និត-ឋា]
(កនិដ្ឋ) ប្អូន, ប្អូនតូច, ប្អូនពៅ ។ ច្រើនប្រើក្នុងពាក្យកាព្យ ហៅស្ត្រីជាគូសង្សារ, គូសំឡាញ់ : ឲ្យតែបានជួបកែវកនិដ្ឋា សមតាមប្រាថ្នានៅនែបនិត្យ បង់ខាតប៉ុន្មានរៀមពុំគិត ស៊ូប្ដូរជីវិតឥតងាករេ ។
-
នួនល្អង
( គុ.គុនសព្ទ, ន.នាមសព្ទ )
ដែលមានសម្បុរផូរផង់បំព្រង (ពាក្យលើកទំយើស្រ្តីដោយសសោះអន្ទង, ច្រើនប្រើតែក្នុងកាព្យ) : ហៃប្អូននួនល្អង ខឹងអ្វីនឹងបង ពុំចេញចរចា បងមានខុសអ្វី ត្រូវស្រីនាងថា នែកែវកនិដ្ឋា ម្ដេចក៏នៅស្ងៀម ?
-
រ៉ា
( កិ.កិរិយាសព្ទ )
អេះ; ហ្ន៎ះ ! ឬណា៎ !; ចុះ; ភ្លាម; ... ។
- ទៅរ៉ា ទៅអេះ ! : បើមានច្រើនទៅរ៉ា ខ្ញុំនឹងចែកជូនអ្នកខ្លះ ! ។ ពាក្យនេះច្រើនប្រើក្នុងកាព្យឬទំនុកច្រៀង, ដូចជា : ឆាប់រ៉ា ឆាប់ភ្លាម ឬឆាប់ហ្ន៎ះ ! : ហៃកូនមាសម្ដាយមកអាយឆាប់រ៉ា មកបៅហើយបា ដេកទៅកុំយំ ។
- មកអាយរ៉ា មកអាយហ្ន៎ះ ! ឬមកអាយភ្លាម : ហៃមាសកែវពិសី ចូរប្អូនស្រីមកអាយរ៉ា បង្អង់យូរដល់ណា ឲ្យបងកើតទុក្ខព្រួយម្នេញ ។
- មើលរ៉ា មើលចុះ : ដើមព្រីងដុះអមដើមព្រូស ជិតដើមជន្លូស ប្អូនអើយមើលរ៉ា ។
- សិនរ៉ា សិនណា៎ ! ឬ សិនទៅ ! : ហៃប្អូនពិសី សូមឲ្យបងខ្ចី ស្បៃនាងសិនរ៉ា ជាទីរឭក នឹកដល់កនិដ្ឋា ទោះបីម្ដេចម្តា ចូរឲ្យកុំខាន ។
- អឺយរ៉ា ពាក្យសម្រាប់កែមស៊ែមពាក្យកាព្យឬទំនុកច្រៀង តាមទំនងដែលគួរប្រកប, ដូចជា : ស្រីអើយអឺយរ៉ាឱប្អូនស្រី ហេតុអ្វីអឺយរ៉ាក៏ស្អប់បង បើទុកអឺយរ៉ាជាមានហ្មង ខុសម្ដងអឺយរ៉ាគួរលើកចោល; ... (ហៅថា កាព្យអឺយរ៉ា ឬ ទំនុកអឺយរ៉ាត្រូវដាក់ពាក្យ អឺយរ៉ា ត្រង់កន្លែងបន្ទាប់ពាក្យទី ២ ឲ្យមានរាល់ឃ្លា) ។ល។
Headley's Khmer-English Dictionary Full Text Search
-
កនិដ្ឋា
( n )
[kaʔnittʰaa]
- detail »
younger sister ; beloved (girl)