Khmer Dictionary: ខណ្ឌ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កថា
( ន.នាមសព្ទ )
[កៈ--]
ពាក្យ, សំដី, ពំនោល, ការសំដែង, រឿង ។
- កថាខណ្ឌ សង្កាត់, ផ្នែក, ប៉ែកនៃកថា ។
- កថាបទ បទ ឬ ចំណែកនៃកថា ។
- កថាបរិយោសាន ទីបំផុត ឬ ចុងចប់នៃកថា ។
- កថាមគ្គ ផ្លូវ គន្លងរបស់កថា ។
- កថាមុខ សេចក្ដីផ្ដើមរឿង, អារម្ភបទ ។
- កថាវត្ថុ រឿងនិទានដែលគួរនិយាយ គួរថ្លែង ។ ឈ្មោះគម្ពីរ អភិធម្មទី ៥ ក្នុងគម្គីរទាំង ៧ ។
- កថាវសាន (កថា+អវសាន) ទីបំផុត, ទីចប់កថា ។
- កថាសល្លាប (--ស័ល-ល៉ា-ប៉ៈ) ការនិយាយឆ្លើយឆ្លងគ្នាពីនេះខ្លះពីនោះខ្លះ, ការចរចា, ការសន្ទនា, ការសំណេះសំណាល ។
-
ខណ្ឌ
( ន.នាមសព្ទ )
[ខ័ន]
សង្កាត់, ប៉ែក, កំណត់, ប៉ែតអាណាខែត្រ ។ នាទីដែលមានឃុំច្រើនឡើង ហើយដែលមានចៅហ្វាយខណ្ឌមួយកាន់កាប់រាជការ; ខណ្ឌត្រូវឡើងស្រុក ហើយស្រុកត្រូវឡើងខែត្រ, ជួនកាលខណ្ឌឡើងផ្ទាល់ទៅខែត្រក៏មាន : ខណ្ឌភ្នំពេញ ។ ពាក្យខាងលើនេះ ប្រើតែក្នុងសម័យជាន់ដើម, សព្វថ្ងៃគេប្រើពាក្យ ស្រុក ជាជំនួស ខណ្ឌ វិញ ។
-
ខណ្ឌ
( ន.នាមសព្ទ )
កម្រិត, បម្រាមផ្ដាច់មិនឲ្យធ្វើ : ទៅបាន ឥតមានខណ្ឌទេ, ព្រះរាជខណ្ឌ ។
-
ខណ្ឌខាប់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
[ខាន់--]
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខាប់ខណ្ឌ) ។
-
ខណ្ឌស្ករ
( ន.នាមសព្ទ )
[ខ័នស្ក ]
(ខណ្ឌសក្ករ “ស្ករក្រាមដុំៗ”) ឈ្មោះថ្នាំកែរោគមួយយ៉ាងស្រដៀងនឹងស្ករក្រាម (មាននិយាយតែក្នុងក្បួនផ្សំថ្នាំពីបុរាណ) ។ ឈ្មោះស្វាយមួយប្រភេទ ផ្លែរាងតូចខ្លី សំបកទុំហើយក៏នៅតែបៃតង ជ័រច្រើន : ស្វាយខណ្ឌស្ករ ។
-
ខ្ទង់
( ន.នាមសព្ទ )
ឈើខណ្ឌទទឹង តូច ឬ ធំ ខ្លី ឬ វែង តាមសមគួរដល់របស់ដែលត្រូវឲ្យមាន : ខ្ទង់ទូក, ខ្ទង់ចាប៉ី ជាដើម ។
-
ក្រឡា
( ន.នាមសព្ទ )
លាន; ឋានរាបមានជាខណ្ឌៗ : ក្រឡាចត្រង្គ, ក្រឡាកន្ទេល, ក្រឡាមង ។ ទីដែលស្ដេចផ្ទំហៅ ក្រឡាបន្ទំ ឬ ក្រឡាព្រះបន្ទំ; ទីដែលសម្រាប់គាល់ស្ដេចហៅ ក្រឡាគំនាល់ ឬ ក្រឡាព្រះគំនាល់; ទីដែលចៅក្រមពិភាក្សាក្ដីហៅ
- ក្រឡាក្រម ។
-
ខាប់ខណ្ឌ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
[--ខាន់ ឬ--ខាប់]
ដែលចង្អៀតណែនណាន់ ប៉ុន្តែមានខណ្ឌជាជួរ ជាសង្កាត់ ដាច់ដោយប៉ែក ដោយឡែកពីគ្នា : ទីចង្អៀតខាប់ខណ្ឌ; មនុស្សច្រើនពាន់ ឈរខាប់ខណ្ឌតាន់តាប់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខណ្ឌ ផង) ។
-
ថែវ
( ន.នាមសព្ទ )
រោងជួរមានសណ្ឋានវែង, បរិវេណ ។
- កុដិថែវ កុដិវែងមានល្វែងច្រើន បាំងជញ្ជាំងខណ្ឌដោយសង្កាត់ៗ មានទ្វារខាងទទឹង ។
-
ទ្រនំលលក
( ន.នាមសព្ទ )
ទំនប់តូចដែលគេលើកខណ្ឌស្រែមួយឲ្យមានផ្នែកដោយខ្លួនពីគ្នា, ដោយបរិយាយថា ទំនប់តូចនោះមានកម្ពស់ផុតពីទឹកស្រែ ល្មមលលកទំបាន : លើកទ្រនំលលក, ដាក់ល្អីបាយលើទ្រនំលលក ។
Headley's Khmer-English Dictionary Full Text Search
-
ខណ្ឌ
( v )
[kʰan]
- detail »
to partition, divide, separate.
-
ខណ្ឌ
( n )
[kʰan]
- detail »
limit; order, curfew; area; partition; group, aggregate; limitation; administrative district, sector, quarter
-
ខណ្ឌ
( n )
[kʰan]
- detail »
period (at the end of a sentence or a stanza of poetry) (.)
-
ល្បះ
( n )
[lbah]
- detail »
generic term for several sentence-final punctuation marks; specif. period, the orthographic symbol ( . ) which marks the end of a sentence or paragraph
See:ខណ្ឌ