Khmer Dictionary: ខ្មីឃ្មាត
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ខ្មីឃ្មាត
( កិ.កិរិយាសព្ទ )
ខំប្រឹង, សង្វាតខ្លាំង : ខ្មីឃ្មាតធ្វើការ, ខ្មីឃ្មាតរៀនសូត្រ ។
-
ប្រយ័ត
( គុ.គុនសព្ទ )
[ប្រយ៉ាត់ ]
(ប្រយត; បយត) ដែលលាង, ជម្រះ, សម្អាត ។ ដែលមានព្យាយាម, ខ្មីឃ្មាត, ថែទាំ; ប្រុងដោយមិនធ្វេសប្រហែស : មនុស្សប្រយ័ត វេលាប្រយ័ត...។ កិ. លាង, ជម្រះ, សម្អាត; ខំប្រឹង, ខ្មីឃ្មាត, ថែទាំ; ប្រុងដោយមិនធ្វេសប្រហែស : ប្រយ័តមិនឲ្យបាត់, ប្រយ័តមាត់ ។
-
ភរិយាដ
( ន.នាមសព្ទ )
[ភៈរិយាត ]
(សំ.) (ភាយ៌ាដ) បុរសដែលព្រមឲ្យភរិយារបស់ខ្លួនស្វែងរកប្រយោជន៍ ដោយបែបបទជាស្រ្តីពេស្យា, មនុស្សអ្នកបណ្ដោយប្រពន្ធឲ្យធ្វើជាស្ត្រីផ្កាមាស ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : នែអ្នកភរិយាដ ចូរខំខ្មីឃ្មាត បំពេញមុខការ ចូរកុំរវាត ចាកសីលាចារ ធ្វើស្រែចម្ការ លក់ដូរវិញទៅ !
-
ព្យាយាម
( ន.នាមសព្ទ )
(វ្យាយាម; វាយាម) សេចក្ដីខំប្រឹងប្រែង, ការប្រឹងប្រែង, ដំណើរខ្មីឃ្មាត, សង្វាត : ធ្វើការដោយព្យាយាម, មានព្យាយាម, មិនលះព្យាយាម ។ ខ្មែរប្រើជា កិ. ក៏មាន “ខំប្រឹង, ប្រឹងប្រែង, សង្វាត” : ខំព្យាយាមរៀន... ។
-
សង្វាត
( កិ.កិរិយាសព្ទ )
[សង់វ៉ាត ]
ខំប្រឹងខ្លាំង, ខ្មីឃ្មាត, ស្រវាស្រទេញ : សង្វាតធ្វើការ, សង្វាតរៀន ។
- សង្វាតឱហាត ឬ
- ឱហាតសង្វាត ខំប្រឹងដោយព្យាយាមមិនដាច់ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ច្បាប់ក្រមថា : កុំធ្វើរាយមាយ នឹងគ្រូបាធ្យាយ ទុកស្មើអម្ចាស់ សង្វាតសរសេរ សូត្ររៀនឲ្យណាស់ ប្រាជ្ញាយល់ច្បាស់នាំញាតិទាំងឡាយ ។
-
ឃ្មាតខ្មី
( កិ.កិរិយាសព្ទ )
ខំប្រឹង, សង្វាតខ្លាំង : ឃ្មាតខ្មីធ្វើការ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខ្មីឃ្មាត ផង) ។
-
ស្រុតិ
( ន.នាមសព្ទ )
[សុ្រ-តិ ]
(ឝ្រុតិ) ការស្ដាប់; ត្រចៀក; ដំណឹង; វេទ ។
- ស្រុតិធរ គុ. ដែលខ្មីឃ្មាតសង្វាតរៀនសូត្រ, ដែលជាអ្នករៀន : មនុស្សស្រុតិធរ; បើស្ត្រីជា ស្រុតិធរា ។ ន. អ្នកមានចំណេះ; អ្នកចេះវេទ : ពួកស្រុតិធរ។
-
ឧទ្យោគ
( ន.នាមសព្ទ )
[អ៊ុត-ទ្យោក]
ឧត្សាហៈ, ព្យាយាម, សេចក្ដីខំប្រឹង, សេចក្ដីខ្មីឃ្មាត : មានឧទ្យោគរឹងប៉ឹង ។
- ឧទ្យោគភាព (--គៈភាប) ភាពនៃឧទ្យោគ ។
-
ឧស្សាហៈ
( ន.នាមសព្ទ )
[អ៊ុស-សាហៈ ]
(ឧស្សាហ; ឧត្សាហ) សេចក្ដីឱហាត, សេចក្ដីខ្មីឃ្មាតឬសង្វាត, ការខំប្រឹងមិនខ្ជិល, មិនច្រអូស : មានឧស្សាហៈ, មានឧស្សាហ៍ធ្វើការ (ប្រើជា ឧត្សាហៈ ឬ ឧត្សាហ៍ ក៏បាន, អ. ថ. អ៊ុត-ត្សាហៈ ឬ អ៊ុត-ត្សា ឬក៏ អ៊ុតសាហៈ, អ៊ុត-សា ។ ប្រើក្លាយជា ឱសាហ៍ ក៏មាន) ។ ខ្មែរប្រើជា កិ. ក៏បាន “ឱហាត, សង្វាត, ខំប្រឹង” : ឧស្សាហ៍ធ្វើការ, ឧស្សាហ៍រៀនសូត្រ (ច្រើននិយាយថា ឱសាហ៍ ផង) ។ រ. ស. : ទ្រង់ព្រះឧស្សាហ៍ ។ ប្រើជា គុ. ក៏មាន “ដែលមានព្យាយាម, ដែលជាអ្នកឱហាត, សង្វាត, ខំប្រឹង” : មនុស្សឧស្សាហ៍, ក្មេងឱសាហ៍ (ព. ផ្ទ. ខ្ជិល) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រដៅកូន: ហៃកូនរាល់គ្នា ត្រូវមានឧស្សាហ៍ កុំខ្ជិលច្រអូស កម្ជិលទ័លក្រ ដូចដើរដួលស្រូស សុំគេងងូស ព្រលូសកេរ្តិ៍ឈ្មោះ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ឧស្សាហ ឬ ឧត្សាហ (អ៊ុស-សាហៈ ឬ អ៊ុត-ត្សាហៈ), ដូចជា : ឧស្សាហកម្ម ការដែលកើតមានឡើងដោយសេចក្ដីខំប្រឹងធ្វើ ។ ព. ស. ស. ការធ្វើរបស់អ្វីៗឲ្យកើតបានជាជំនួញទួទៅ, ការបង្កើតរបស់ប្រើប្រាស់តាមសម័យនិយម : រោងឧស្សាហកម្ម ។
- ឧស្សាហករ,
- --ការ ឬ - ឧត្សាហ-- អ្នកធ្វើឧស្សាហកម្ម, ជាងឧស្សាហកម្ម: ពួកឧស្សាហករ (បើស្ត្រីជា ឧស្សាហការិកា) ។
- ឧស្សាហកិច្ច ឬ - ឧត្សាហក្រឹត្យ ការរវល់ដោយឧស្សាហកម្ម ។
- ឧស្សាហជន ឬ - ឧត្សាហ-- ជនអ្នកមានឧស្សាហៈ ។
- ឧស្សាហពល ឬ - ឧត្សាហ-- (--ពល់) កម្លាំងនៃឧស្សាហៈ ។
- ឧស្សាហភាព ឬ - ឧត្សាហ-- ភាពឬដំណើរនៃឧស្សាហៈ, ភាពជាអ្នកមានឧស្សាហៈ ។ ឧស្សាហូបនីយកម្ម (--ប៉ៈ នីយៈ--) ការលៃលកកែខៃធ្វើឲ្យបានកើតទៅជាឧស្សាហកម្ម ។ល។ មហុស្សាហៈ ឬ មហុស្សាហ៍ (បា. < មហា + ឧស្សាហ) ឧស្សាហៈធំ, ឧស្សាហ៍ច្រើន, ព្យាយាមមាំ, ព្យាយាមធំ ។ល។
-
ចេស្ដា
( ន.នាមសព្ទ )
[ចេស-ស្ដា ឬ ចែស-ស្ដា ជើង ដ]
(“សេចក្ដីខ្មីឃ្មាត, សង្វាត, ប្រឹងប្រែង; ដំណើរតាំងចិត្តប្រុងនឹងធ្វើ; ដំណើរកម្រើកអវយវៈតូចធំ មានលើកដៃជើង វាសដៃជើង ឬងាកបែរជាដើម...”) ការសំដែងឫកពាឲ្យឃើញតេជះអំណាច, ការប្រើអំណាច, បញ្ចេញតេជះ ។
- ព្រះចេស្ដា គឺតេជះអំណាចនៃព្រះមហាក្សត្រ (រ. ស.) ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!