Khmer Dictionary: ខ្លា
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កញ្ជ្រោង
( ន.នាមសព្ទ )
ឈ្មោះសត្វព្រៃជើង ៤ មួយប្រភេទ ក្នុងពួកសត្វមានដោះ រូបរាងស្រដៀងគ្នានឹងខ្លាត្រី រោមប្រផេះពព្រុស ។
-
ខាល
( ន.នាមសព្ទ )
ឈ្មោះឆ្នាំទី ៣ គឺឆ្នាំខ្លា ។
-
ដៃខ្លា
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ផ្កាក្រអូប ក្លិនដូចផ្កាកែវ, ដើមមានសាច់រឹងស្និទ្ធ គេច្រើនឆ្លាក់ប្រើធ្វើជាត្រា ។ ដំឡូងមួយប្រភេទ មើមមានទ្រង់ទ្រាយក្រញាង ស្រដៀងនឹងម្រាមដៃខ្លា : ដំឡូងដៃខ្លា។
-
ដំឡូង
( ន.នាមសព្ទ )
វល្លិមានមើមប្រើជាអាហារ; ដំឡូងមានច្រើនប្រភេទគឺ ដំឡូងបាស, --ស្រំ, --ពស់, --ស្យា, --ដូង, --ឈាមមាន់, --ពងប្រវឹក, --ដៃខ្លា, --ជ្រូក, --ត្រែង, --ទៀន, --ទឹក, --ជ្វា ។ល។
-
តាយហោង
( កិ.កិរិយាសព្ទ )
(តាយហោង អ. ថ. តាយហូ៎ង) ស្លាប់ហោង (អ្ហង) គឺស្លាប់ខុសធម្មតា, ស្លាប់ដោយត្រូវគេពិឃាត ឬស្លាប់ដោយលង់ទឹក, ដោយធ្លាក់ពីដើមឈើ, ខ្លាខាំ, ដំរីព្រេចជាដើម : ស្លាប់តាយហោង (ច្រើនហៅក្លាយជា តៃហោង) ។
-
ខ្លា
( ន.នាមសព្ទ )
ឈ្មោះសត្វចតុប្បាទសាហាវ រូបរាងដូចឆ្មា តែធំជាង តែងនៅក្នុងព្រៃ បរិភោគសាច់ ។ ខ្លាមានច្រើនប្រភេទគឺ ខ្លាធំ, ខ្លារខិន, ខ្លាត្រី ។ ខ្លាមួយប្រភេទទៀតខ្មៅ បរិភោគឃ្មុំជាអាហារហៅថា ខ្លាឃ្មុំ ។
-
ខ្លាច
( កិ.កិរិយាសព្ទ )
ដែលមិនហ៊ាន, មិនអាច : ខ្លាចខ្លា, ខ្លាចពស់ ។ ពាក្យផ្ទុយ ហ៊ាន ។
-
ដំបង
( ន.នាមសព្ទ )
ឈ្មោះគ្រឿងអាវុធធ្វើដោយឈើ ឬដែកជាដើម ឈ្មោះខ្លាមួយប្រភេទ : ខ្លាដំបង ។ ឈ្មោះផ្ដៅធំមួយប្រភេទ : ផ្ដៅដំបង ។
-
តាមោង
( ន.នាមសព្ទ )
(ព្នងថា ទីងម៉ូង “ខ្លា”) ពាក្យនេះប្រហែលជាជាប់មកពីកាលជាន់ដែលខ្មែរយើងប្រើព្នងជាទាសកម្មករ, កាលណាដែលកូនក្មេងតូចៗយំកិកកុក, ព្នងអ្នករក្សាកូនក្មេងនោះនិយាយបន្លាចថា “ទីងម៉ូងៗ” គឺថា “ខ្លាៗ” ដើម្បីឲ្យកូនក្មេងខ្លាចស្ងៀមលែងយំ; លុះតយូរៗមកខ្មែរយើងប្រើហៅរូបរុំសំពត់ជាដើម ដែលគេធ្វើជារូបមនុស្សដាក់បញ្ឈរក្នុងទីស្រែ ចម្ការ ដើម្បីបន្លាចសត្វមិនឲ្យចុះឬចូលស៊ីផលដំណាំថា តាមោង ឬ ទីមោង ។
-
ថ្គាម
( ន.នាមសព្ទ )
ធ្មេញធំៗ ដែលដុះនៅខាងចុងឆ្អឹងចង្កាទាំងពីរខាង មានទាំងខាងលើខាងក្រោម : ថ្គាមមនុស្ស, ថ្គាមដំរី, ថ្គាមខ្លា ។
Headley's Khmer-English Dictionary Full Text Search
-
ខ្លា
( n )
[klaa]
- detail »
generic name for various, usually large, members of the cat family, tiger
-
ខ្លា
( adj )
[klaa]
- detail »
to be powerful
Reference: ខ្លាឃ្លេ