Khmer Dictionary: គម្លាន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
គម្លាន
( ន.នាមសព្ទ )
សេចក្ដីឃ្លាន : ស៊ូទ្រាំអត់សម្រេកគម្លាន ។ សុភាសិតថា រោគអ្វីពុំស្មើនឹងគម្លាន, គ្មានអ្វីពុំស្មើគ្មានប្រាជ្ញា, ចំណាប់អ្វីពុំស្មើនឹងទោសា, ជាអ្វីពុំស្មើនឹងចិត្តជា ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឃ្លាន ទៀតផង) ។
-
សម្រេក
( ន.នាមសព្ទ )
[សំ-រ៉េក]
សេចក្ដីស្រេក : ទ្រាំអត់សម្រេកគម្លាន ទ្រាំអត់សេចក្ដីស្រេកនិងសេចក្ដីឃ្លាន ។
-
ឩដ្ឋ
( ន.នាមសព្ទ )
[អូត ]
(ឱដ្ឋ; សំ. ឧឞ្រ្ត) សត្វចតុប្បាទពួកសត្វរើអៀង, មានពីរប្រភេទគឺ អូដ្ឋបូគពីរ អូដ្ឋមានកំពូកខ្ពស់សណ្ឋានជាបូគមួយគូមុខក្រោយ នៅលើខ្នងមានរោមក្រាស់សំកុល; អូដ្ឋបូគមួយ អូដ្ឋមានកំពូកខ្ពស់តែមួយត្រង់កណ្តាលខ្នង មានរោមបន្តិចបន្តួច ស្ទើរតែស្បែកទទេ ។ អូដ្ឋទាំងពីរប្រភេទនេះ ជាសត្វមានកម្លាំងរឹងប៉ឹង មានអំណត់ប៉ិនធន់ទ្រាំអត់សម្រេកគម្លាននិងកម្ដៅថ្ងៃជាដើម, មានប្រយោជន៍ប្រើជាយានជំនិះ ឬប្រើជាពាហនៈដឹកនាំភណ្ឌៈក្នុងប្រទេសដែលមានផ្លូវលំបាក ដូចយ៉ាងផ្លូវកាត់ឆ្លងវាលខ្សាច់ធំៗឬសមុទ្រខ្សាច់ជាដើម : នៅប្រទេសអាស៊ីភាគកណ្តាល, តួក៌េស្តង់ និង អាហ្រ្វិគ គេច្រើនប្រើអូដ្ឋជាងសត្វពាហនៈឯទៀត ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!