Khmer Dictionary: គ្រឹហាវាស
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
គ្រឹហាវាស
( ន.នាមសព្ទ )
(គ្ឫហ + អាវាស; គហ + អាវាស) ការនៅគ្រប់គ្រងផ្ទះ; អ្នកនៅគ្រប់គ្រងផ្ទះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រហស្ថ, ឃរាវាស ផង) ។
-
ឃរាវាស
( ន.នាមសព្ទ )
[ឃៈរា-- ]
(គ្ឫហាវាស) ការនៅគ្រប់គ្រងផ្ទះ; អ្នកនៅគ្រប់គ្រងផ្ទះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រឹហាវាស, គ្រហស្ថ ផង) ។
-
អាវាស
( ន.នាមសព្ទ )
[--វ៉ាស]
ទីនៅឬលំនៅ, ផ្ទះ, ផ្ទះលំនៅ; វត្ត; ការនៅគ្រប់គ្រង ។
- ចៅអាវាស មេវត្ត (ចៅអធិការវត្ត) ។
- អាវាសាធិការ អារាមាធិការ ។
- ឃារាវាស (ឃៈរាវាស) ការនៅគ្រប់គ្រងផ្ទះ គឺការនៅជាគ្រហស្ថ ។ ខ្មែរប្រើសំដៅសេចក្ដីថា “អ្នកនៅគ្រប់គ្រងផ្ទះ” ក៏មានខ្លះ (តាមទម្លាប់ប្រើ) : ពួកឃរាវាស ពួកគ្រហស្ថ ។ (ច្រើនប្រើតែពាក្យ គ្រហស្ថ ជាង : គ្រហស្ថនិងបព្វជិត អ្នកនៅគ្រប់គ្រងផ្ទះនិងអ្នកបួស គឺបាសកនិងលោកសង្ឃ; ឃរាវាស ឬ គ្រឹហាវាសនិងបព្វជ្ជា ការនៅគ្រប់គ្រងផ្ទះនិងការបួស គឺភាពជាបាសកនិងផ្នួស) ។
- សង្ឃាវាស (--វាស) ទីនៅរបស់សង្ឃគឺវត្ត ។
- អាកិណ្ណាវាស (--វ៉ាស) ការនៅច្របូកច្របល់ ។ល។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!