Khmer Dictionary: ឃោសនា
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ពិព័រណ៍
( ន.នាមសព្ទ )
[--ព័រ ]
(បា.) (វិវរណ “ការបើក, ការបើកបង្ហាញ;...”) ការដាក់តាំង, ការបញ្ចេញឲ្យឃើញនូវវត្ថុផ្សេងៗ ដើម្បីឃោសនាផ្សាយ (បារ. Exposition) : រៀបចំពិព័រណ៍នៃផលិតផលខាងកសិកម្ម ។
- ពិព័រណ៍អន្តរជាតិ ពិព័រណ៍ដែលទាក់ទងដោយជាតិបរទេស, ដោយជាតិនានា, ដោយសាសន៍ដទៃ ។
-
ភាគ
( ន.នាមសព្ទ )
[ភាក ]
ចំណែក : ចែកជា ៤ ភាគ, ច្រើនភាគ ។
- ភាគទាន (ភាគៈ--) ចំនួនប្រាក់រៃអង្គាសដែលជនម្នាក់ៗចូលក្នុងកិច្ចការកុសលណាមួយ : បង់ភាគទានប្រចាំខែចំនួន ២០ រៀល; ឃោសនាសុំឲ្យគេជួយចូលភាគទាន ។
-
វិទ្យុ
[វិត-ទ្យុ ]
ក្លាយមកពីពាក្យ វិទ្យុត ។ ពាក្យ វិទ្យុ នេះ ខ្មែរបង្កើតតម្រូវនឹងពាក្យបារាំងថា Radio ។ ដូច្នេះពាក្យ វិទ្យុ ទៅជាបុព្វបទប្រាប់សេចក្ដីនៃការបញ្ចេញរស្មីឬកាំរស្មីអ៊ិក្ស ( X ), សម្រាប់ប្រើក្នុងពាក្យ ដែលទាក់ទងនឹងរលកអាកាសជាដើម និងសម្រាប់ប្រើជាអាទិសង្កេតនៃពាក្យថា វិទ្យុទូរទស្សន៍, វិទ្យុទូរលេខ, វិទ្យុទូរសព្ទ, វិទ្យុផ្សាយសំឡេង ។ល។ គឺហៅកាត់ខ្លីយកតែពាក្យខាងដើមថា វិទ្យុៗ តែប៉ុណ្ណេះក៏បាន ។ ពាក្យនេះសម្រាប់ប្រើផ្សំជាមួយនឹងសព្ទដទៃតាមសមគួរដល់ការប្រកប ដូចជា :
- វិទ្យុគមនាគមន៍ (--គៈ-មៈនាគំ) ការបញ្ចូលសំឡេងជាដើមទៅតាមរលកអាកាសឬតាមវិទ្យុ, (បារ. Radiocommunication) ។
- វិទ្យុឃោសនា ការឃោសនាតាមវិទ្យុ, ការប្រកាសផ្សាយដំណឹងតាមប៉ុស្តិ៍វិទ្យុផ្សាយសំឡេង ។
- វិទ្យុឆាយាកម្ម ការបញ្ចាំងឆ្លុះស្រមោលដោយវិទ្យុ, ការថតមើលរូបដោយកាំរស្មីអ៊ិក្ស (បារ. Radiographie) ។
- វិទ្យុជាតិ វិទ្យុរបស់ជាតិ, ប៉ុស្តិ៍វិទ្យុផ្សាយសំឡេងសម្រាប់ជាតិ ។
- វិទ្យុទទួលសំឡេង ប៉ុស្តិ៍វិទ្យុឬប្រដាប់សម្រាប់ទទួលសំឡេងនៃវិទ្យុគមនាគមន៍ឬ ពីមន្ទីរវិទ្យុផ្សាយសំឡេង (បារ. Radiorécepteur) ។
- វិទ្យុទូរទស្សន៍ វិទ្យុនិងទូរទស្សន៍ គឺប្រដាប់ដែលអាចបញ្ជូនឬទទួលទាំងសំឡេងទាំងរូបភាព (បារ. Radiotélévision) ។
- វិទ្យុទូរលេខ ទូរលេខតាមវិទ្យុ, ទូរលេខឥតខ្សែ (បារ. Radiotélegramme) ។
- វិទ្យុទូរសព្ទ ទូរសព្ទតាមវិទ្យុ, ទូរសព្ទឥតខ្សែ (បារ. Radiotéléphone) ។
- វិទ្យុបាឋក (--ប៉ាឋៈកៈ ឬ--ឋក់) អ្នកនិយាយផ្សាយដំណឹងតាមប៉ុស្តិ៍វិទ្យុផ្សាយសំឡេង, អ្នកថ្លែងសេចក្ដីតាមវិទ្យុ (ស្ត្រីជា វិទ្យុបាឋិកា) ។
- វិទ្យុផ្សាយសំឡេង ការផ្សាយសំឡេងតាមមន្ទីរវិទ្យុឬមន្ទីរវិទ្យុផ្សាយសំឡេងទៅកាន់ទីដទៃ (បារ. Radiodiffusion) ។
- វិទ្យុសកម្ម (--សៈកាំ) ដែលប្រកបឬដែលទាក់ទងដោយវិទ្យុសកម្មភាព (បារ. Radio-actif, ive) ។
- វិទ្យុសកម្មភាព (--សៈកាំ-មៈ--) គុណភាពនៃធាតុគីមីអង្គខ្លះ, ដូចជា រ៉ាឌ្យោម (Radium), អ៊ុយរ៉ាន្យោម (Uranium) ជាដើម ដែលអាចប្រែក្លាយទៅជាធាតុអង្គដទៃ ដោយមានទាំងបញ្ចេញនូវរស្មីផ្សេងៗផង (Radioactivité) ។
- វិទ្យុឧគ្ឃោសនសព្ទ (--អ៊ុក-ឃោសៈន៉ៈ--) សូរសព្ទប្រកាសចេញពីមន្ទីរវិទ្យុផ្សាយសំឡេង, សព្ទកងរំពងដែលប្រកាសតាមវិទ្យុ ។ល។
-
ឃោសនាការ
( ន.នាមសព្ទ )
[--ស្នាកា ឬ --សៈន៉ាកា ]
ឈ្មោះក្រសួងរដ្ឋមន្រ្តីមួយផ្នែក ខាងការផ្សាយដំណឹងផ្សេងៗ : ក្រសួងឃោសនាការ ។
-
ឃោស្នា
( ន.នាមសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឃោសនា) ។
-
ឃោសនា
( ន.នាមសព្ទ )
[ឃោស្នា ]
សំដីគឹកកង, សំឡេងកងរំពង, អឺងអាប់; ការប្រកាស, ការស្រែកប្រកាសឮខ្លាំងៗ ផ្សាយដំណឹងឲ្យសាធារណជនដឹង, ការផ្សាយដំណឹងឲ្យឮសាយសុសសព្វគ្នា ។ ប្រើតាមទម្លាប់ចំពោះតែការប្រកាសអង្គាសវត្ថុផ្សេងៗ ធ្វើបុណ្យឲ្យទាន; ប្រើជា ន. ឬ គុ. ឬ កិ. ក៏បាន : សេចក្ដីឃោសនា, សំបុត្រឃោសនា; អាចារ្យឃោសនាចង្ហាន់, ឃោសនាចតុប្បច្ច័យ (សរសេរក្លាយជា ឃោស្នា តាមសូរសំនៀងនិយាយក៏មាន; សរសេរបែបនេះ សម្រាប់ប្រើក្នុងកាព្យ, សរសេរត្រឹមត្រូវជា ឃោសនា អ. ថ. ឃោស្នា) ។
Headley's Khmer-English Dictionary Full Text Search
-
ឃោសនា
( n )
[kʰousnaa, kʰousaʔnaa]
- detail »
propaganda; advertisement; (political) campaign
-
ឃោស្នា
- detail »
See:ឃោសនា -
ឃោសនា
( v )
[kʰousnaa, kʰousaʔnaa]
- detail »
to propagandize; to campaign, advertise, make an oral announcement; to publicize.