Khmer Dictionary: ឃ្នង
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ត្រោស
( គុ.គុនសព្ទ )
ដែលកំពុងពេញទំហំពេញកម្លាំង ឬដែលកំពុងឡើង-ក ទ្រើសឃ្នងអង់អាច (និយាយបានតែក្របី, ស្វា, ឆ្មាឈ្មោល) : ក្របីត្រោស, ស្វាត្រោស, ឆ្មាត្រោស ។ ព. ប្រ. (មនុស្សពេញជំទង់, ពេញកំលោះ) ដែលកំពុងពេញពាលត្រអាលតាមចិត្ត មិនកោតខ្លាចមាតាបិតា : មិនប្រដៅកូនពីតូច បណ្ដោយទុកទាល់តែត្រោសប្រដៅមិនកើត ។
-
ទ្រនង់
( គុ.គុនសព្ទ )
ទ្រើសឃ្នង, កាច : មនុស្សទ្រនង់យង់ឃ្នង ។
-
ទ្រើសឃ្នង
( គុ.គុនសព្ទ )
ដែលឃ្នើសឃ្នង : មនុស្សទ្រើសឃ្នង, សម្ដីទ្រើសឃ្នង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឃ្នើសឃ្នង ផង) ។
-
គ្រលង់
( គុ.គុនសព្ទ )
ទ្រនង់, ឃ្នង : មនុស្សគ្រលង់ (មិនសូវប្រើ) ។
-
គ្រលស
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលមានសភាពឃ្នង, ទ្រនង់បន្ដិច ហើយយឺតក្រអឺតក្រទម : ឫកគ្រលស, ដើរគ្រលស; ច្រើននិយាយថា ស៊សគ្រលស ។
-
ពាល
( គុ.គុនសព្ទ )
ទន់; ដែលនៅក្មេង; ល្ងង់, ខ្លៅ, មិនឈ្លាស; កាច, សាហាវ; អាក្រក់ ។
- ព្រះអាទិត្យពាល ព្រះអាទិត្យដែលទើបរះមានពន្លឺនៅស្រទន់, ហៅថា ពាលសូរ្យ (អ. ថ. ពាលៈសូ) ។
- ក្មេងពាល ក្មេងដែលនៅតូចរាប់ពីត្រឹមអាយុ១ថ្ងៃដល់៨ឆ្នាំ, ហៅថា ពាលទារក (អ. ថ. ពាលៈទារក់) ។
- កំពុងពេញពាល ក្មេងជំទង់ដែលនៅកំពុងត្រេកត្រអាលនឹងការលេងសប្បាយ ។
- ពាលពៅ (ពាល--) ពាក្យសម្រាប់ប្រើក្នុងកាព្យ ហៅស្ត្រីដែលជាកូនពៅនៅកំពុងពេញក្រមុំក្មេង ។
- មនុស្សពាល មនុស្សដែលល្ងង់, ខ្លៅ ឬ កាច, អាក្រក់ ។
- ម្រឹគពាល ឬ - ម្រឹគពាឡ ម្រឹគដែលកាចឬសាហាវ, ហៅថា ពាលម្រឹគ ឬ ពាឡម្រឹគ (អ. ថ. ពាលៈម្រឹក) ។ ន. អ្នកដែលកាត់ (បង្ខូច) ប្រយោជន៍ពីរយ៉ាងគឺ ប្រយោជន៍របស់ខ្លួននិងប្រយោជន៍របស់អ្នកដទៃ ឬប្រយោជន៍បច្ចុប្បន្ននិងប្រយោជន៍បរលោក : សេពគប់ពាលបណ្ដាលឲ្យខូចប្រយោជន៍ ។
- ពាលសាមាន្យ (ពាល--) ពាលធម្មតា គឺពាលរយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាមាន្យ ផង) ។
- ពាលទ្រើសឃ្នង ឬ - ពាលយង់ឃ្នង (ពាល--) ពាលដែលសាហាវអង់អាចឥតកោតញញើតច្បាប់ ។ល។
-
រ
( ន.នាមសព្ទ )
(រ្ច អ. ថ. រ៉) បង្គោល, ឃ្នង, របងបោះរាំងក្នុងទឹកជាគ្រឿងការពារសត្វទឹកដែលសាហាវ មិនឲ្យចូលមកបាន : បោះររាំងបាំងកន្លែងចុះងូចទឹកទន្លេ ។
-
របង
( ន.នាមសព្ទ )
ចំណារមាំធ្វើរាំងភូមិ, រាំងដំណាំជាដើមសម្រាប់ការពារមិនឲ្យសត្វ ឬមនុស្សចូលបាន : របងភូមិ, របងចម្ការ ។
- របងឃ្នង របងមានឃ្នង ។ល។ ព. ទ. បុ. ធ្វើផ្ទះត្រូវស្រះរបង ត្រូវឆបរ៉បនឹងអ្នកមានអំណាចទើបសត្រូវមិនហ៊ានលុកលុយមើលងាយបាន ។
-
យង់ឃ្នង
( គុ.គុនសព្ទ )
ទ្រើសឃ្នង, ហៅហាន : កាចយង់ឃ្នង, ព្រហើនយង់ឃ្នង, សាហាវយង់ឃ្នង ។
-
ឃ្នង
( ន.នាមសព្ទ )
មេទទឹងគងសង្កត់ក្បាលបង្គោលក្រោល, បង្គោលរបង : ឃ្នងក្រោលក្របី ។
Headley's Khmer-English Dictionary Full Text Search
-
ឃ្នង
( adj )
[knɔɔŋ]
- detail »
to be impudent, arrogant, insolent, rude, nasty, mean, offensive
-
ឃ្នង
( n )
[knɔɔŋ]
- detail »
movable rail of a fence that can be raised or lowered to allow animals to enter or exit