Khmer Dictionary: ចម្ប៉ា
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
បាក់ដង
( ន.នាមសព្ទ )
ឈ្មោះឈើធំមួយប្រភេទ ដើម និងស្លឹក ស្រដៀងនឹងចម្ប៉ា-ស, មានផ្កាក្រអូប : ដើមបាក់ដង, ផ្កាបាក់ដង ។
-
រម្យា
( ន.នាមសព្ទ )
[រ័ម-យា ]
ដើមចម្ប៉ា; រាត្រី; (យប់) : ផ្ការម្យា; វេលារម្យា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
-
ចម្ប៉ា
( ន.នាមសព្ទ )
[ចំប៉ា ]
(ចម្បា) ឈ្មោះរាជធានីមួយរបស់ដែនអង្គៈ ក្នុងមជ្ឈិមប្រទេស (ឥណ្ឌា) ពីក្នុងបុរាណសម័យយូរហើយ ។
-
ចម្ប៉ា
( ន.នាមសព្ទ )
[ចំប៉ា ឬ ចាមប៉ា ]
ឈ្មោះដែនមួយនៅខាងទិសបូព៌ានៃកម្ពុជរដ្ឋ, មានឈ្មោះប្រាកដតែពីក្នុងសម័យមហានគរ (នគរធំ), ជាដែនរបស់ពួកមនុស្សជាតិ ចាម្ប៍ ឬ ចាម ។ល។ លុះចំណេរកាលតមកពួកមនុស្សជាតិ ត័ងកៀ មានអំណាចគ្របសង្កត់លើ ក៏ដេញកំចាត់ពួក ចាម ចេញអស់ ។ល។ ពួកខ្លះរត់មកនៅអាស្រ័យក្នុងកម្ពុជរដ្ឋជាប់ហៅថា ចាមៗ រៀងមកដល់សព្វថ្ងៃនេះ ។ល។ ពួក ត័ងកៀ តាំងនាមដែន ចម្ប៉ា ទាំងមូលហៅថា អណ្ណាម ជាប់រៀងមក ។ល។ គោលចារឹកនិងបុរាណវត្ថុជាកេរដំណែលរបស់ពួកចាម ច្រើនមានប្រាកដនៅតំបន់ ទួរ៉ាន ក្នុងដែន អណ្ណាម សព្វថ្ងៃនេះ។
-
ចម្ប៉ា
( ន.នាមសព្ទ )
[ចំប៉ា ]
(ចម្បក; ចម្បក, ចម្បា) ឈ្មោះឈើពួកមួយមានផ្កាក្រអូបឈ្ងប់; មានពីរយ៉ាងគឺ ចម៉្បាស, ចម៉្បាក្រហម ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!