Khmer Dictionary: ឆន្ទៈ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ទុច្ឆន្ទៈ
( ន.នាមសព្ទ )
[ទុច-ឆ័ន-ទៈ ឬ -ឆ័ន ]
(ទុច្ឆន្ទ) ឆន្ទៈអាក្រក់, បំណងឬគំនិតអាក្រក់ : មនុស្សមានទុច្ឆន្ទៈ ។ ព. ផ្ទ. សុច្ឆន្ទៈ ឬ សុច្ឆន្ទ ។
-
សុច្ឆន្ទៈ
( ន.នាមសព្ទ )
[សុច-ឆ័ន-ទៈ ]
(សុ “ល្អ, ប្រពៃ; ត្រឹមត្រូវ” + ឆន្ទ “បំណង” > សុច្ឆន្ទ) ឆន្ទៈល្អ, បំណងប្រពៃ; បំណងត្រឹមត្រង់, បំណងត្រឹមត្រូវ គឺបំណងដែលត្រឹមត្រង់តាមគតិធម៌និងគតិច្បាប់ អាចញ៉ាំងសេចក្ដីសុខ-ចម្រើនឲ្យកើតមាន : សុច្ឆន្ទៈរបស់វីរបុរស ។ ព. ផ្ទ. ទុច្ឆន្ទៈ “បំណងអាក្រក់” ។
-
ឥទ្ធិបាទ
( ន.នាមសព្ទ )
[--បាត]
(ព. ពុ.) គុណធម៌ប្រៀបដូចជាជើងឬដូចជាជំហាននៃសេចក្ដីសម្រេច, នៃសេចក្ដីចម្រើន; មាន ៤ យ៉ាង ១- ឆន្ទៈ បំណង; ២- វិរិយៈ ព្យាយាម; ៣- ចិត្តៈ គំនិត (ចេះតែរស់រវើក); ៤- វីមំសា ការពិចារណា, ល្បងមើល, ពិសោធមើល; ប្រឡង ។ ឥទ្ធិបាទទាំង ៤ នេះជាធម៌សំខាន់បំផុតរបស់សត្វលោក (ទាំងផ្លូវលោកទាំងផ្លូវធម៌) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : យើងគួរសង្វាត បំពេញឥទ្ធិបាទ ឲ្យបានគ្រប់គ្រាន់ គង់នឹងសម្រេច ប្រយោជន៍ឃើញទាន់- ភ្នែកនាបច្ចុប្បន្ន ពុំដែលឃ្វាងឡើយ ។
-
ឆន្ទៈ
( ន.នាមសព្ទ )
[ឆ័ន-ទៈ ]
(ឆន្ទ) សេចក្តីប្រាថ្នា; បំណង; គំនិត; ការយល់ព្រម ... ។
Headley's Khmer-English Dictionary Full Text Search
-
ឆន្ទៈ
( n )
[cʰanteaʔ]
- detail »
will, aspiration, intention, wish(es)