Khmer Dictionary: ឆើត
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
នគរសោភិនី
( ន.នាមសព្ទ )
[នៈគៈរៈ-- ]
ស្រីអ្នកញ៉ាំងនគរឲ្យល្អ ឬស្រីមានលំអឆើតក្នុងក្រុង (ស្រីផ្កាមាស) ។
-
បញ្ឆើត
( កិ.កិរិយាសព្ទ )
ធ្វើឲ្យឆើត, ឲ្យល្អប្រិមប្រិយ : កុំបញ្ឆើតកូនឲ្យវាឡើងចិត្តឡើងចាងអ៊ីចឹង !
-
រុងរឿង
( គុ.គុនសព្ទ )
ភ្លឺត្រចះ, ត្រចង់, ស្រស់ប៉ប្រៃ; ឆើត, ឆើតឆាយ; ល្អប្រព្រៃ; ថ្កុំថ្កើង, ថ្កើងថ្កាន, ប្រសើរ, ថ្លៃថ្លា : ក្រុងរុងរឿង, ភ្លឺរុងរឿង, ថ្កើងរុងរឿង ។ ប្រើជា កិ. ក៏បាន “ចេញអាការភ្លឺត្រចះ,...” ។
-
សមិទ្ធិ
( ន.នាមសព្ទ )
[សៈមិត-ធិ ]
សេចក្ដីសម្រេច; សេចក្ដីកើតការ, ការសម្រេចប្រយោជន៍ដ៏ស្តុកស្ដម្ភ, សំរឹទ្ធិ, លទ្ធផលដែលសម្រេចបានពិតៗដូចជាការកសាងសាលារៀន, ការលើកថ្នល់ ឬលើកទំនប់ទឹកជាប្រយោជន៍សាធារណៈជាដើម ។
- សមិទ្ធិការណ៍ ហេតុនៃសេចក្ដីសម្រេច, ដំណើរដែលនាំឲ្យបានសម្រេច, ឲ្យកើតបាន ។
- សមិទ្ធុបាយ ឬ - សមិទ្ធោបាយ (បា. < សមិទ្ធិ + ឧបាយ) ឧបាយនៃសេចក្ដីសម្រេច ។ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា: កម្ពុជរដ្ឋ ឯករាជ្យទៀងទាត់ អព្យាក្រឹតា រដ្ឋរាស្រ្តនិយម សង្គមសត្យា កាន់ពុទ្ធសាស្នា មានក្តីសុខស្ងប់ ។ សមិទ្ធិកើត សុទ្ធតែឆើតៗ ពីមួយទៅដប់ ពីដប់ទៅរយ រាប់រយក្រចប់ ចម្រើនគ្រប់សព្វ ដូចផ្សិតត្រូវភ្លៀង ។
-
សុរា
( ន.នាមសព្ទ )
[--រ៉ា]
ទឹកស្រវឹងមានដើមកំណើតដំបូងបង្អស់ កើតអំពីព្រានព្រៃម្នាក់ឈ្មោះ សុរៈ ។ មានរឿងតំណាលក្នុងគម្ពីរជាតកខាងពុទ្ធសាសនាថា កាលពីបុរាណព្រេងនាយយូរអង្វែងហើយ មានព្រានព្រៃម្នាក់ឈ្មោះ សុរៈ (ជាអ្នកមធ្យមប្រទេស) បានឃើញពួកសត្វបក្សីមកប្រជុំគ្នាផឹកទឹកដែលដក់នៅប្រឡង់ប្រគាបឈើធំមួយក្នុងព្រៃ ហើយស្រវឹងធ្លាក់ចុះមកកកែ-កករល្ងីល្ងើហើរឡើងមិនរួច, ព្រាននឹកសង្ស័យក៏ពាក់បង្អោងឡើងទៅសង្កេតមើលឃើញទឹកមានគ្រាប់ឈើច្រើនប្រភេទ និងគ្រាប់ធញ្ញជាតិខ្លះត្រាំនៅក្នុងនោះ, គាត់កេវស្លឹកឈើដួសក្រេបផឹកល្បងមើល ក៏ព្រឺខ្លួនខ្ញាកៗ, លុះក្រេបផឹកថែមហើយថែមទៀតក៏ស្រវឹង នឹកចង់បរិភោគសាច់សត្វ, ចុះមកសម្លាប់បក្សីទាំងនោះអាំងបរិភោគ មានរសឆ្ងាញ់ ប្លែកជាងសព្វដង;... ដល់ថ្ងៃក្រោយ បាននាំតាបសមួយរូបឈ្មោះ វរុណៈ ឲ្យផឹកទឹកត្រាំនោះល្បងមើល, វរុណៈក៏ស្រវឹងនឹកចង់បរិភោគ សាច់សត្វដែរ; ចាប់ដើមតាំងពីនោះមក វរុណៈនិងសុរៈចូលដៃគ្នាពេញទី ។ លុះចំណេរកាលតមក សុរៈនិងវរុណៈបាននាំយកទឹកត្រាំនោះមកផ្សាយក្នុងស្រុក ពួកមនុស្សក៏ចេះផ្សំគ្រឿងត្រាំធ្វើឲ្យកើតជាទឹកស្រវឹងហៅថា សុរា តាមឈ្មោះព្រានព្រៃដែលជាអ្នកនាំអាទិ៍មុនគេបង្អស់ អ្នកស្រុកខ្លះហៅថា វារុណី តាមឈ្មោះតាបសទ្រុស្ដសីល ដែលជាបុរសទីពីរចូលដៃជាមួយនឹងព្រានព្រៃ ។ កាលជាន់នោះ ពួកមនុស្សចេះធ្វើសុរា ឬវារុណីនេះត្រឹមតែទឹកត្រាំដោយគ្រឿងផ្សំផ្សេងៗ (ជាមេរ័យ) ប៉ុណ្ណោះ, សម្រាប់ពួកសេនាទាហានប្រើច្រើនជាងសាធារណជន; លុះចំណេរកាលតរៀងៗមកមនុស្សទាំងឡាយក្នុងសាកលលោកចេះតែបែកគំនិតធ្វើសុរាបានច្រើនបែបឡើង, ដរាបដល់មកសម័យសព្វថ្ងៃនេះ សុរាក៏រឹងរឹតតែចម្រើនមានច្រើនយ៉ាងឡើងទៀត ។
- សុរាករណ្ឌក (--កៈរ៉ន់-ឌៈកៈ ឬ--ឌក់) ដបដាក់សុរា, ដបស្រា ។
- សុរាការ ឬ
- --ការកៈ អ្នកធ្វើសុរា, អ្នកបិតស្រា (បើស្ត្រីជា សុរាការិកា) ។
- សុរាគ្រឹះ ឬ - សុរាគារ (សំ. បា. < សុរា + អគារ “ផ្ទះ; រោង”) ផ្ទះឬរោងលក់សុរា; រោងបិតស្រា ។
- សុរាចាដិ (--ចា-ដិ ឬ--ចាត) ពាងឬឪទឹនដាក់សុរា ។
- សុរាជីព ឬ
- --ជីវៈ (សំ. បា. < សុរា + អាជីវ) ការចិញ្ចឹមជីវិតដោយរបរបិតសុរាឬលក់សុរា ។
- សុរាជីវិន ឬ
- --ជីវី អ្នកធ្វើរបរបិតសុរាឬលក់សុរា (បើស្ត្រីជា សុរាជីវិនី) ។
- សុរាទាន ការឲ្យសុរា (ជាទាន; ព. ពុ. ថាឥតបានបុណ្យ) ។
- សុរាទោស ទោសកើតអំពីផឹកសុរា ។
- សុរាបាន ការផឹកសុរា ។
- សុរាបានក (--ប៉ាន៉ៈកៈ ឬ--ប៉ាន៉ក់) អ្នកផឹកសុរា (បើស្ត្រីជា សុរាបានិកា) ។
- សុរាបានដ្ឋាន (--ប៉ានុ័ត-ឋាន) ទីសម្រាប់ផឹកសុរា, ទីប្រជុំផឹកស្រា ។
- សុរាភាជនៈ ឬ
- --ភាជន៍ ប្រដាប់ដាក់សុរា (មានដប, ពាង, ធុង ជាដើម) ។
- សុរាមត្ត (--មុ័ត) ដែលស្រវឹងស្រា; អ្នកស្រវឹងស្រា (បើស្ត្រីជា សុរាមត្តា) ។
- សុរាមទៈ (--មៈទៈ) ដំណើរស្រវឹងស្រា។
- សុរាមេរ័យ សុរានិងមេរ័យ (ស្រាបិតនិងស្រាត្រាំ) ។
- សុរាសោណ្ឌ (--សោន-ឌៈ ឬ--សោន) អ្នកជាប់ស្រា, អ្នកញៀនស្រា; អ្នកលេងស៊ីផឹក; មនុស្សស្រវឹងខួប ។ ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រវត្តិសុរា) : ប្រភពសុរា ក្នុងដើមកល្បា កើតពីព្រានសូរ ហើយនិងវរុណ តាបសទ្រុស្ដស្មូរ គាត់អនុកូល ព្រមគ្នាបង្កើត ។ ដើមជាមេរ័យ លុះកាលយូរក្រៃ ទើបបែកកំណើត ផ្សេងៗអនេក ប្លែកៗជួឆើត ឯដើមកំណើត កើតពីមេរ័យ ។ ឯទឹកត្នោតជូរ កើតពីឈ្មោះស៊ូរ គាត់លៃកែខៃ យកឫសនេះនោះ មកផ្សំកាឡៃ ទឹកត្នោតត្រងថ្ងៃ ជាទឹកត្នោតជូរ ។ ចំណេរកាលមក មានមនុស្សរាប់រក យកបែបឈ្មោះស៊ូរ លៃលកថែមទៀត អស់កាលពុំយូរ ទើបទឹកត្នោតជូរ កើតមានច្រើនបែប ។ល។
-
ស្រស់
( គុ.គុនសព្ទ )
ដែលនៅសើម មិនទាន់ស្ងួត, មិនទាន់ក្រៀម : ត្រីស្រស់, បន្លែស្រស់ ។ ដែលអស់ជាតិទឹក : បាយស្រស់ទឹក ។ ដែលមិនអាប់អន់, ល្អល្អះ; ឆើត, ឆើតឆាយ : មុខស្រស់, គ្រឿងសម្អាងស្រស់, ក្បាច់ស្រស់; ស្រីស្រស់ ។ កិ. វិ. ដែលមិនទាស់ភ្នែក, ល្អមើល, សមរម្យ, ត្រូវបែបបទ : តែងខ្លួនស្រស់, ល្ខោនលេងស្រស់ណាស់ ។
- ស្រស់ញញឹម (ព. ប្រ.) ស្រស់ហាក់ដូចជាញញឹមមករក, ស្រស់ប៉ប្រៃ ។
- ស្រស់ប៉ប្រិម ស្រស់ដោយបបូរមាត់ប៉ប្រិម, ស្រស់ប្រិមប្រិយ ។
- ស្រស់ប៉ប្រៃ ស្រស់ប្រពៃ ។
- ស្រស់បំព្រង ស្រស់ត្រចង់ឬស្រស់ត្រយង់ភ្លឺថ្លា ។ល។
-
អន្ធិកា
( ន.នាមសព្ទ )
[អន់-ធិកា]
រាត្រី (យប់) ។ សម្រាប់ប្រើក្នុងកាព្យ តាមដោយកវីត្រូវការប្រើ, ដូចជាកាព្យ ព. ប្រ. ថា : ពេលអន្ធិកា ពន្លឺចន្រ្ទា នាខាងដើមខ្នើត ភ្លឺខ្សោយស្ទើរមើល- អ្វីៗពុំកើត ប្រៀបដូចអ្នកឆើត ឆាប់ឈប់លែងរៀន ។ ត្រូវរៀនឲ្យដល់ ថ្នាក់ខ្ពស់និម្មល កុំគេចវេះវៀន មិនដល់កម្រិត កុំខ្ជិលអៀនប្រៀន ត្រូវខំប្រឹងរៀន ប្រណាំងសែងចន្រ្ទ ។ ចន្រ្ទដប់ប្រាំកើត ដូចអ្នករៀនឆើត មានចិត្តកួចកាន់ រៀនទាល់ដល់ថ្នាក់- ខ្ពស់ដ៏សំខាន់ កុំឲ្យចាញ់ចន្រ្ទ ដប់ប្រាំកើតឡើយ ។ អ្នករៀនរូបណា យល់ក្តីឧបមា នេះពុំកន្តើយ អ្នករៀនរូបនោះ ឆ្លងឆ្ពោះដល់ត្រើយ- វិទ្យាស្រេចហើយ រមែងកេ្សមក្សាន្ត ។
-
ឧឡារ
( គុ.គុនសព្ទ )
[អ៊ុឡារ៉ៈ ឬ --ឡា ]
(ឧឌារ ឬ ឧទារ) ខ្ពស់, ខ្ពង់ខ្ពស់; ថ្លៃ, មានតម្លៃ; ថ្លៃថ្លា; ថ្កើង, ថ្កើងថ្កាន, ថ្កុំថ្កើង; រុងរឿង; ឧត្ដម, ប្រសើរ; អធិកអធម; លើសលន់; បរិបូណ៌, ច្រើន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឱឡារិក ផង ។
- ឧឡារកម្ម អំពើឬកិច្ចការខ្ពង់ខ្ពស់ ។
- ឧឡារចរិត អ្នកដែលមានឫកខ្ពស់ឬមានឫកថ្លៃ (បើស្ត្រីជា ឧឡារចរិតា) ។
- ឧឡារបូជា ការបូជាដ៏លើសលន់ ។
- ឧឡារពលី ពលីការដ៏លើសលុប ។
- ឧឡារភណ្ឌ ឬ
- --វត្ថុ របស់មានតម្លៃ ។
- ឧឡារភាព ភាពខ្ពស់, ភាពឧត្ដម ។
- ឧឡារមេធា ប្រាជ្ញាខ្ពស់, ប្រាជ្ញាឆើត ។
- ឧឡារមេធី អ្នកមានប្រាជ្ញាខ្ពស់ (បើស្ត្រីជា
- ឧឡារមេធិនី) ។
- ឧឡារសត្ត សត្វឧត្ដម (មនុស្សខ្ពង់ខ្ពស់) ។ ព. ពុ. ពោធិសត្វ ។ល។
-
ឯក
( សំខ្យា.សំខ្យាសព្ធ )
[អែក ]
(មួយ; ម្នាក់ ។ គុ. ដែលមានតែមួយឬតែម្នាក់, ឥតមានពីរ, ឥតពីរ; ទីមួយ, លេខមួយ; ឧត្ដម, ខ្ពស់, ខ្ពង់ខ្ពស់; ប្រសើរ, ប្រសើរផុត; លើសលែង, លើសលន់, កន្លង; ចម្បង; សំខាន់; ដែលដាច់គេ, បណ្តាច់; ផុត, បំផុត; ស្រស់, ឆើត; ឆ្នើម; ថ្លៃថ្លា; ឥតមានប្រៀប; ដែលតែម្តង; ដែលព្រមគ្នា :
- ឯកអគ្គ ឬ --អគ្រ (--អាក់) ប្រសើរឯក ។
- ឯកអង្គ អង្គប្រសើរផុត; អ្នកដែលមានខ្លួនប្រសើរផុត (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ក្សត្រិយ៍ក្សាន្តឯកអង្គ ស្តេចយាងតម្រង់ ទៅកាន់ប្រាសាទ រាជនិវេសន៍ ប្រសើរស្អាងស្អាត ដល់ហើយព្រះបាទ ទ្រង់ស្តេចចូលក្នុង ។ ពាក្យបណ្តៅបុរាណថា : ឯកអង្គទ្រង់នាមឯកខ្ពស់អនេក ទាបជាងស្មៅ តើគឺអ្វី ? --ភ្នំ-- ត្រូវហើយ ។
- ឯកឧក ឬ
- --ឧគ្គ (--អុក) ឲកញ៉ាទីមួយឬខ្ពង់ខ្ពស់កន្លង ។
- ឯកឧត្ដម ឧត្ដមលើសលែង ។
- ឯកឯង តែឯង, តែម្នាក់ឯង : មនុស្សឯកឯង; នៅឯកឯង ។
- ចំណេះឯក ចំណេះខ្ពស់ ។
- ជាឯក ជាទីមួយ : ទុកជាឯកទុកថាជាទីមួយឬជាលេខមួយ ។ តួឯក តួឆើត, តួស្រស់ : ល្ខោនតួឯក ។
- ប្រសើរឯក ប្រសើរបំផុត ។
- ល្អឯក ល្អផុត ។ សម្រាប់ឯកសម្រាប់ទីមួយ ឬតំណែងទីមួយ : មន្រ្តីសម្រាប់ឯក ។ល។ អ. ថ. អេកៈ ឬតាមទម្លាប់ថា អែកៈ ក៏មានខ្លះ (សំ. ឰក ឬ ឰក្យ អ. ថ. អែកៈ ឬ --ក្យៈ), ដូចជា ឯកកោលាហល (--ល៉ាហល់) ដំណើរជ្រួលជ្រើមព្រមគ្នា ។
- ឯកគ្គតា (អេក័ក-គៈ--) ដំណើរតាំងនៅមូលស្លុងក្នុងអារម្មណ៍តែមួយ, ដំណើរមូលចិត្តស្លុងក្នុងអារម្មណ៍តែមួយ (ហៅ ឯកគ្គតាចិត្ត ក៏បាន) ។
- ឯកចក្ខុ ឬ - --ចក្សុ ភ្នែកតែម្ខាង; អ្នកដែលមានភ្នែកតែម្ខាង (ខ្វាក់ម្ខាង) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា ឯកច័ក្សុ ក៏បាន, អ. ថ. --ចាក់ ។
- ឯកចរ ការត្រាច់ឬដើរម្នាក់ឯង ។
- ឯកចារិន ឬ
- --ចារី អ្នកដែលត្រាច់ឬដើរតែម្នាក់ឯង (បើស្ត្រីជា ឯកចារិណី ឬ--រិនី) ។
- ឯកចិត្ត ចិត្តមួយ; គំនិតតែមួយ; គំនិតត្រូវគ្នាតែមួយ; អ្នកដែលមានគំនិតត្រូវគ្នាតែមួយ :
- ពួកឯកចិត្ត ពួកអ្នកត្រូវគំនិតគ្នា ។ ខ្មែរប្រើសំដៅសេចក្ដីថា “ស្រេចនឹងចិត្ត, សេរី, សេរីភាព” ក៏មាន : មនុស្សឯកចិត្ត, នៅស្រណុកឯកចិត្ត, មនុស្សស្រណុកឯកចិត្ត ។
- ឯកច្ឆត្រ (--ក័ច-ឆ័ត) ដែលមានស្វេតច្ឆត្រតែមួយ គឺមានក្សត្រិយ៍ទ្រង់រាជ្យតែមួយព្រះអង្គ មានរាជានុភាពពេញទី :
- ប្រទេសឯកច្ឆត្រ ប្រទេសឯករាជ្យ ។
- ឯកច្ឆន្ទ (--ក័ច-ឆ័ន) ចំណង់តែមួយ; បំណងតែមួយ; បំណងត្រូវគ្នាតែមួយ; ដែលមានបំណងត្រូវគ្នាតែមួយ, ដែលព្រមចិត្តគ្នា : ខំប្រឹងធ្វើការដោយឯកច្ឆន្ទ, ព្រមគ្នាជាឯកច្ឆន្ទ; ពួកឯកច្ឆន្ទ ។ ខ្មែរប្រើក្លាយជា ឯកច្ឆាន្ទ សំដៅសេចក្ដីថា “ស្រេចលើខ្លួន,សេរី, អត្តាធីន” : មនុស្សឯកច្ឆាន្ទ ។
- ឯកជន ជនម្នាក់, មនុស្សម្នាក់ ។ ចំពោះតែខ្លួនមួយ :
- ការឯកជន ការចំពោះតែមនុស្សម្នាក់ៗ ។ ឯកជាតិ ជាតិមួយ, មួយជាតិ (កំណើតមួយ) ។
- ឯកទត្ត (--ទ័ត) អ្វីៗដែលគេត្រូវឲ្យចំពោះតែបុគ្គលម្នាក់ : របស់ឯកទត្ត ។
- ឯកទិដ្ឋិ ដែលមានទិដ្ឋិត្រូវគ្នា; អ្នកដែលមានសេចក្ដីយល់ឃើញត្រូវគ្នា ។
- ឯកទិន ថ្ងៃមួយ, មួយថ្ងៃ; ពាក្យសន្មតហៅសន្លឹកក្រដាសដែលមានចុះថ្ងៃខែ សម្រាប់មើលបានតែមួយថ្ងៃៗ ហើយត្រូវបើកបកសន្លឹកថ្ងៃដែលកន្លងផុតទៅនោះចោលចេញ ក្នុងមួយថ្ងៃមួយសន្លឹករៀងរាល់ថ្ងៃ ដើម្បីនឹងមើលថ្ងៃខែតៗគ្នាជាលំដាប់ទៅ : មើលឯកទិន, ទិញឯកទិន ។
- ឯកទិស ទិសមួយ, ទិសម្ខាង; ទិសឬផ្លូវដែលតម្រូវឲ្យអ្នកបើកបររថយន្តឬយានផ្សេងៗ ប្រកាន់យកបានតែម្ខាងៗ គឺថាបានតែទៅ ឯមកបញ្រ្ចាសមិនបាន ឬបានតែមក ។
- ឯកទុក្ខ ទុក្ខត្រូវគ្នា; អ្នកដែលមានទុក្ខត្រូវគ្នា ។
- ឯកទេស ភាគមួយ, ចំណែកមួយដែលត្រូវលើកឬទាញយកមកនិយាយផ្សេងៗដោយឡែក: និយាយដោយឯកទេស; ពិសេស, ប្លែក : វត្ថុឯកទេស ។
- ឯកធីតា កូនស្រីតែមួយ ។
- ឯកធ្យាស្រ័យ ឬ - ឯកជ្ឈាស័យ អធ្យាស្រ័យត្រូវគ្នា; អ្នកដែលមានអធ្យាស្រ័យត្រូវគ្នា ។
- ឯកន័យ នៃមួយ; ដែលមានន័យតែមួយ, មានន័យត្រូវគ្នា : សេចក្ដីនេះជាឯកន័យ; ពាក្យទាំងនេះជាឯកន័យ ។
- ឯកនាម ឈ្មោះត្រូវគ្នា; អ្នកដែលមាននាមត្រូវគ្នា ។ ដែលរស់ដោយសារអាហារដូចគ្នា : សត្វលោកទាំងអស់ជាឯកនាម ព្រោះសុទ្ធតែរស់ដោយសារអាហារដូចគ្នា ។
- ឯកនិន្នាទ ដែលមានដំណើរគឹកកងឬកងរំពងតែមួយ, ដែលមានសូរសព្ទកងរំពងរួមគ្នាតែមួយ : សម្រែកហ៊ោឯកនិន្នាទ ។
- ឯកនេត្ត ឬ
- --នេត្រ ដូចគ្នានឹង ឯកចក្ខុ ។
- ឯកន្តសុខ ដែលសុទ្ធតែសុខ ។
- ឯកន្តបរមសុខ ដែលសុទ្ធតែសុខយ៉ាងក្រៃលែង ។
- ឯកបថ (--បត់) ផ្លូវឬគន្លងតែមួយ, ដែលមានផ្លូវឬគន្លងតែមួយ; ដែលមានផ្លូវឬលំអានត្រូវគ្នា ។
- ឯកបទ បទមួយ; ដែលមានបទតែមួយ ។
- ឯកបទិក ឬ - --បទី ផ្លូវជើង ។
- ឯកបុគ្គល ឬ - --បុរស បុគ្គលស្រួចឆ្នើម ឬបុរសប្រសើរផុត ។
- ឯកបុត្ត ឬ - --បុត្រ កូនប្រុសតែមួយ ។
- ឯកប្បហារ (--ក័ប-ប៉ៈហា) ឬ
- --ប្រហារ ប្រហារតែម្តង ។ ដំណើរព្រមគ្នា, ស្មើគ្នា : នាំគ្នាចូលចោមចាប់ជាឯកប្បហារ; រត់ខ្នាប់ជាឯកប្បហារ ។
- ឯកភក្តី (ជើង ដ, អ. ថ. --ភ័ក-ក្តី) សេចក្ដីស្រឡាញ់ស្មោះរួមចិត្តគំនិតគ្នាចំពោះទៅលើបុគ្គលម្នាក់; ដែលមានភក្តីចំពោះទៅលើបុគ្គលម្នាក់ : អាណាប្រជាជនទាំងអស់ត្រូវមានចិត្តស្មោះស្ម័គ្រឯកភក្តីចំពោះព្រះបរមក្សត្រិយ៍របស់ខ្លួន (ប្រើជា ឯកភក្តិ ឬ --ភ័ក្តិ ក៏បាន, អ. ថ. --ភ័ក) ។
- ឯកភត្តិក ឬ
- --ភត្តិកៈ, ឯកភោជិន ឬ --ភោជី អ្នកដែលបរិភោគភោជនាហារក្នុងមួយថ្ងៃ (មួយថ្ងៃមួយយប់) តែម្តង; (ព. ពុ. ចំពោះអ្នកដែលបរិភោគមួយថ្ងៃម្តង ក្នុងវេលាពីព្រឹកទល់នឹងថ្ងៃត្រង់); បើស្ត្រីជា ឯកភត្តិកា ឬ ឯកភោជិនី ។
- ឯកភរិយា ភរិយាទីមួយ, ភរិយាធំ, ប្រពន្ធដើម (ហៅ ឯកបត្នី ក៏បាន) ។
- ឯកភាគ ចំណែកមួយ, មួយចំណែក ។
- ឯកភាព ឬ - ឰក--,
- ឰក្យ-- ភាពមួយ, ភាពត្រូវគ្នា; ដែលមានបែបបទ, សណ្តាប់ធ្នាប់, សម្លៀកបំពាក់, ឫកពា ត្រូវគ្នា : ប្រទេសឯកភាព, ស្រុកឯកភាព ។
- ឯកភោជន ភោជនតែមួយមុខ ។
- ឯកមគ្គ ឬ
- --មាគ៌ា ផ្លូវមួយ ។
- ឯកមតិ ឬ
- --ម័តិ គំនិតតែមួយ; អ្នកដែលមានគំនិតត្រូវគ្នា ។
- ឯកមាស មួយខែ ។
- ឯករត្តិ,
- --រាត្រី ឬ - ឰករាត្រី,
- ឰករាត្រ (--រាត) មួយយប់ ។
- ឯករស រសតែមួយ; ដែលមានរសត្រូវគ្នា : ទឹកមហាសមុទ្រជាឯករស; រិមុត្តិសុខជាឯករស ។
- ឯករាជ (អែក-កៈរាច) ស្តេចឯក; ដែលមានស្តេចសោយរាជ្យឬអ្នកគ្រប់គ្រងប្រទេសមួយមិនជាចំណុះប្រទេសណា ។
- ឯករាជ្យ (--រាច) ឬ - ឰក្យរាជ្យ
- រាជ្យឯក, រាជ្យនៃស្តេចឯក; ភាពនៃរដ្ឋឬប្រទេសដែលមានសិទ្ធិនិងសេរីភាពពេញបរិបូរ ក្នុងការគ្រប់គ្រងខ្លួនឯងមិនមែនជាចំណុះនៃប្រទេសដទៃ : គ្រប់គ្រងឯករាជ្យ, ការពារឯករាជ្យ ។
- ឯករូប ដែលមានរូបដូចគ្នា ។
- ឯកលាភ លាភឯក; លាភចំពោះតែបុគ្គលម្នាក់ ឬលាភដែលត្រូវបានតែម្តងប៉ុណ្ណោះ ។
- ឯកវចនៈ (ព. វ.) ពាក្យប្រាប់ចំនួនតែមួយឬតែម្នាក់, ដូចជា តុមួយ, កៅអីមួយ, ក្មេងម្នាក់ ជាដើម (ព. ផ្ទ. ទ្វិវចនៈ, ពហុវចនៈ) ។
- ឯកវណ្ណ ឬ - --ព័ណ៌
- ព័ណ៌ឯក; ព័ណ៌តែមួយ; ដែលមានព័ណ៌ឬសម្បុរដូចគ្នា ។
- ឯកស័ក ស័កទីមួយ (នៃឆ្នាំ) : ឆ្នាំកុរឯកស័ក ។
- ឯកស័ក្តិ ឬ - ឰក-- ស័ក្តិស្មើគ្នា; ដែលមានស័ក្តិស្មើគ្នា : មន្រ្តីឯកស័ក្តិ ។
- ឯកសណ្ឋាន សណ្ឋានឬទ្រង់ទ្រាយដូចគ្នាតែមួយបែប; សម្លៀកបំពាក់តែបែបមួយដែលគេតម្រូវឲ្យកងយោធាឬសិស្សសាលាជាដើមប្រើប្រាស់ជាកាតព្វកិច្ច : ស្លៀកពាក់ឯកសណ្ឋាន, ប្រើប្រាស់គ្រឿងប្រដាប់ជាឯកសណ្ឋាន; ដែលមានសណ្ឋានឬទ្រង់ទ្រាយដូចគ្នាតែមួយបែប : ខោអាវឯកសណ្ឋាន, សម្លៀកបំពាក់ឯកសណ្ឋាន ។
- ឯកសព្ទ សូរឮតែមួយដដែលៗ (ដូចយ៉ាងសូរសំឡេងចង្រិតនិងរៃជាដើម) ។
- ឯកសារ ដែលសុទ្ធតែខ្លឹម; ដែលមានខ្លឹមដូចគ្នា (បុរាណប្រើសំដៅសេចក្ដីថា “សំបុត្រសន្យាសម្លាក់សំខាន់” ក៏មាន : សំបុត្រឯកសារ) ។
- ឯកសិទ្ធិ សិទ្ធិតែមួយ; អំណាចដោយឡែក; អត្ថប្រយោជន៍ដាច់មុខតែម្នាក់ឯង : បានទទួលឯកសិទ្ធិ, មានឯកសិទ្ធិ ។
- ឯកសេស សព្ទដែលលុបទុកឲ្យនៅសល់តែមួយ; ហៅ ឯកសេសន័យ ក៏បាន (ព. វ. សំ. បា.) ។
- ឯកអគ្គារហន្ត ឬ - ឯកអគ្គារហា (អែក-អ័ក-គារហន់ ឬ--រៈហា; បា. < ឯក + អគ្គ + អរហន្ត ឬ --អរហា) ព្រះអរហន្តប្រសើរឯក ឬព្រះអរហន្តប្រសើរបំផុត ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ និយាយពីបុគ្គល ១០ ប្រភេទដែលជនពុំត្រូវប្រទូស្តថា : ព្រះពុទ្ធព្រះបច្ចេក និងឯកអគ្គារហា អគ្គសាវកា និងមាតាបិតាផង ។ គ្រូនិងសាស្រ្តាចារ្យ និងទាយកឥតមោះហ្មង និងអ្នកទេស្នាផង កុំយង់ឃ្នងឆ្គងប្រមាថ ។ បុគ្គលទាំងដប់នេះគួរប្រាជ្ញរិះរេសម្អាត ត្រូវកុំបីប្រមាថ គួរឱហាតរៀនឲ្យចាំ ។ ថាមិនត្រូវប្រទូស្ត ឬរឹងរូសធ្វើឲ្យឆ្គាំ- ឆ្គងខុសក្រែងនឹងនាំ- ឲ្យបានទុក្ខឃើញទាន់ហន់ ។ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា
- ឯកា,
- ឯកោ,
- ឯកំ (--ក័ង) ក៏បាន, ដូចជា : ឯកោ-ឯកានិងឯកំ កវីសម្រាំងតែងកាព្យា ដូចកាព្យថាឯកោរាជា ឯកាទេវីរដ្ឋឯកំ ។ ទាំងបីពាក្យនេះសុទ្ធតែឯកឥតមានចម្លែកឲ្យភ័ន្តភាំង ប្រើតាមជើងកាព្យចួនមិនគាំង ឯកោឯកំឬឯកា ។
- ឯកាធិបតី អធិបតីក្នុងប្រទេសមួយៗ; មន្រ្តីស័ក្តិធំដែលជាអធិបតីត្រួតត្រារាជការអាណាព្យាបាលក្នុងប្រទេសមួយៗ (ត្រូវនឹង បារ. រ៉េស៊ីដង់ត៍ ស៊ុប៉េរីយើរ Résident Supérieur) ។
- ឯកាធិបតីសភា ទីធ្វើការនៃឯកាធិបតី ។
- ឯកាធិបតេយ្យ ឬ - ឯកាធិបតៃយ (--ប៉ៈតៃ) មុខការ, មុខក្រសួង, នាទី, អំណាច នៃឯកាធិបតី ។
- ឯកាយនមគ្គ ឬ
- --មាគ៌ា (--យ៉ៈន៉ៈម័ក ឬ--មារ-គា) ផ្លូវឯក, ផ្លូវសម្រាប់បុគ្គលឯក, ផ្លូវទៅកាន់ព្រះនិញ្វន; ផ្លូវដែលទៅមកបានតែម្នាក់ៗ (ឥតមានអ្នកណាជូនឬកំដរអ្នកណាបានឡើយ) : ផ្លូវព្រះនិញ្វនជាឯកាយនមគ្គ; ការស្លាប់កើតជាឯកាយនមគ្គ (ព. ពុ.) ។
- ឯការម្មណ៍ អារម្មណ៍តែមួយ , អារម្មណ៍ដែលមូលស្លុងតែមួយ ។
- ឯកាសនិកង្គ (--សៈន៉ិក័ង-គៈ) ឈ្មោះធុតង្គមួយប្រភេទ, ក្នុងពួកធុតង្គ ១៣, មានលក្ខណៈឲ្យបរិភោគភោជនក្នុងមួយថ្ងៃបានតែក្នុងមួយបង្គុយ (ព. ពុ.) ។
- ឯកោទិភាព (បា. ឯក + ឧទិ + ភាវ) ភាពជាចិត្តខ្ពស់ឯក គឺសមាធិចិត្តក្នុងទុតិយជ្ឈាន (ព. ពុ.) ។ ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រាប់អំពីការផ្សំ ឯក-សព្ទ ជាមួយនឹងសព្ទដទៃបានតាមគួរដល់ការប្រកប : រីសព្ទជាឯក ផ្សំបានអនេក នឹងសព្ទដទៃ ស្រេចនឹងអ្នកប្រើ គេចេះប្រើលៃ ឲ្យតែប្រពៃ កុំឲ្យមានឆ្គង ។
-
ឆាយ
( ន.នាមសព្ទ )
(ឆាយា “ស្រមោល, ម្លប់; រូប; លំអ...”) ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ឆើត, ឆោម ឲ្យមានសេចក្តីប្លែកជាងប្រក្រតី :
- ឆើតឆាយ គឺល្អប្រពៃ, ថ្លៃថ្លា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆើត ផង) ។
- ឆោមឆាយ គឺមានរូបស្រៀវស្រស់, ល្អប្រពៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆោម ផង) ។
Headley's Khmer-English Dictionary Full Text Search
-
ឆើត
( adj )
[cʰaət]
- detail »
to be breathtakingly beautiful, ravishing, delightful, lovely, charming, fascinating; excellent, outstanding, remarkable